ព័ត៌មាន
ក្រុមគ្រូពេទ្យមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ចុះពិនិត្យសុខភាពភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងវ៉ែនតាដោយឥតគិតថ្លៃ ជូនពលរដ្ឋសង្កាត់ក្រាំងធ្នង់
ក្រុមគ្រូពេទ្យឯកទេសភ្នែក មនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ គាំទ្រដោយអង្គការ The Fred Hollows Foundation បានបើកកម្មវិធីពិនិត្យសុខភាពភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងវ៉ែនតាដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យុទ្ធនាការសប្បុរសធម៌ដ៏ធំនេះ លោកស្រី សំ ម៉ាឡៃ ប្រធានមណ្ឌលសុខភាពក្រាំងធ្នង់ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦នេះថា ថ្ងៃនេះក្រុមគ្រូពេទ្យនៃមណ្ឌលសុខភាពក្រាំងធ្នង់ បានសហការជាមួយក្រុមគ្រូពេទ្យឯកទេសភ្នែក មកពីមនី្ទរពេទ្យបង្អែករាជធានីភ្នំពេញ នៃមនី្ទរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ គាំទ្រដោយអង្គការ The Fred Hollows Foundation ដើម្បីរៀបចំកម្មវិធីពិនិត្យសុខភាពភ្នែក ដោយគ្រូពេទ្យឯកទេសភ្នែក និងពិនិត្យ ផ្តល់ថ្នាំបន្តក់ភ្នែក ចែកវ៉ែនតា ដោយឥតគិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ សម្រាប់អ្នកមានបញ្ហាភ្នែកឡើងបាយ ដុះកន្ទុយថ្លែន ឬហេតុផលណាមួយដែលតម្រូវឱ្យធ្វើការវះកាត់ មណ្ឌលសុខភាព រៀបចំលិខិតបញ្ជូន និងសម្របសម្រួលការណាត់ជួបគ្រូពេទ្យផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដើម្បីពិនិត្យ និងទទួលការវះកាត់ជូនដោយឥតគិតថ្លៃ។ ជាពិសេសមណ្ឌលសុខភាព ដើរតួនាទីយ៉ាងសំខាន់ក្នុងការបម្រើសេវាថែទាំសុខភាពបឋម (Primary Health Care) យ៉ាងសម្បូរបែប និងនៅជិតស្និទ្ធបំផុតជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
នាឱកាសនោះបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់ក្រាំងធ្នង់ ដែលបានមកទទួលសេវាពិនិត្យភ្នែក បានបង្ហាញចំណាប់អារម្មណ៍រួមគ្នាដោយក្តីរំភើប និងសប្បាយរីករាយជាខ្លាំង។ ពួកគាត់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមគ្រូពេទ្យ នៃមណ្ឌលសុខភាពក្រាំងធ្នង់ និងមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ចុះមកផ្តល់សេវាថែទាំសុខភាពភ្នែក ផ្តល់ថ្នាំបន្តក់ភ្នែក និងវ៉ែនតា ដោយឥតគិតថ្លៃដល់មូលដ្ឋាន។
សូមរំលេចឡើងវិញថា៖ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសុខាភិបាល បានប្រកាសដាក់ឲ្យអនុវត្តជាផ្លូវការនូវគម្រោងអភិបាលកិច្ចសុខភាពភ្នែក ឆ្នាំ២០២៦-២០៣១ និងយុទ្ធសាស្រ្ត WHO SPECS 2030 នៅកម្ពុជា ដែលជាព្រឹតិ្តការណ៍ដ៏មានសារៈសំខាន់ក្នុងការពង្រឹងប្រព័ន្ធសុខភាពភ្នែក បង្កើនការទទួលបានសេវាសុខភាពភ្នែកប្រកបដោយគុណភាព និងគាំទ្រដល់ការសម្រេចគោលដៅគ្របដណ្តប់សុខភាពជាសកល៕ អត្ថបទ រដ្ឋា





-
ព័ត៌មាន7 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន6 days agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន7 days agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន3 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន7 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន7 days agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន6 days agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣