Connect with us

ព័ត៌មាន

កម្ពុជា​ប្តេជ្ញាចិ​ត្តយ៉ាងមុតមាំ​​រួមចំណែកការពារភពផែនដី តាមរយៈ​ការ​អនុវត្ត​ក្រប​ខ័ណ្ឌ​ជីវៈ​ចម្រុះ​សកល​គូន​មីង-ម៉ុងរេអាល់ (KMGBF)

នៅក្នុងពិធីបើកកិច្ចប្រជុំកំពូលស្តីពីជីវៈចម្រុះសកល (Leaders for Nature) នៅប្រទេសអាមេនី នា​ថ្ងៃ​ទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង​ជា​តំ​ណាង​ដ៏​ខ្ពង់​ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ​បានប្រកាសពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់កម្ពុជា ក្នុងការរួមចំណែកការពារភពផែនដី តាម​រយៈ​ការអនុវត្តក្របខ័ណ្ឌជីវៈចម្រុះសកលគូនមីង-ម៉ុងរេអាល់ (KMGBF)។

នៅក្នុងសុន្ទរកថាគន្លឹះទៅកាន់កិច្ចប្រជុំដែលមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និង​ថ្នាក់​ដឹក​នាំ​​មកពីជាង ៥០ប្រទេស មកពីជុំវិញពិភពលោក រួមទាំងឯកឧត្តម António Guterres អគ្គ​លេខា​ធិការ​អង្គការសហប្រជាជាតិ ផងដែរ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែង​លើក​ឡើង​ពី​សមិទ្ធផល និងទិសដៅយុទ្ធសាស្ត្ររបស់កម្ពុជា ក្នុងនោះការធ្វើ​បច្ចុប្បន្នភា​ព​ផែន​ការ​សកម្មភាព​ដើម្បី​ជីវៈ​ចម្រុះជាតិ (NBSAP) និងការការផ្សារភ្ជាប់ជីវៈចម្រុះ និងការប្រែប្រួលអាកាសធាតុ។

ឯកឧត្តមបានមានប្រសាសន៍បន្ថែមថា កម្ពុជាបាន​ដើរ​តួនាទី​ឈាន​មុខ​ក្នុង​ការ​រួម​បញ្ចូល​គ្នា​រវាង​ការ​ការ​ពារ​ប្រព័ន្ធអេកូឡូស៊ី និងការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ចី​រភាព​បរិស្ថាន​៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia