Connect with us

ព័ត៌មាន

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​ទស្សនា​សារមន្ទីរ​ជាតិ​សាធារណរដ្ឋកាហ្សាក់ស្ថាន

ព្រឹកថ្ងៃសៅរ៍ ទី១៧ ខែតុលា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បាន​អញ្ជើញ​ទស្សនាសារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន។ លោកជំទាវបណ្ឌិត ត្រូវបាន​ទទួល​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាលបំផុត ពីលោកជំទាវ Akmaral Sh Alnazarova រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​កាហ្សាក់ស្ថាន។

សារមន្ទីរជាតិសាធារណរដ្ឋកាហ្សាក់ស្ថាន ស្ថិតនៅក្នុងទីក្រុងអាស្តាណា (Astana)។ សារមន្ទីរ​នេះ ​ត្រូវបានសាងសង់រួចរាល់ក្នុងឆ្នាំ២០១៤ វាគឺ​ជា​សារមន្ទីរ​ដ៏​ធំបំផុត​នៅ​ក្នុង​តំបន់​អាស៊ីក​ណ្តាល។ សារមន្ទីរនេះសាងសង់ឡើងដោយប្រើកញ្ចក់ពណ៌ខៀវ និងថ្មម៉ាបពណ៌ស ដោយ​បង្ហាញ​ពី​ប្រវត្តិសាស្ត្រ និងវប្បធម៌របស់ប្រទេសកាហ្សាក់ស្ថាន ចាប់តាំងពីសម័យបុរេប្រវត្តិ រហូត​មក​ដល់​បច្ចុប្បន្ន​។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia