ព័ត៌មាន
លទ្ធផលនៃដំណោះស្រាយតាមយន្តការ UNCLOS នឹងត្រូវប្រកាសឱ្យដឹងនៅក្នុងពេលឆាប់ៗនេះ
អ្នកនាំពាក្យរាជរដ្ឋាភិបាលបានថ្លែងឱ្យដឹងនៅថ្ងៃនេះថា លទ្ធផលស្ដីពីដំណោះស្រាយលើតំបន់ សមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ តាមយន្តការ UNCLOS នឹងត្រូវប្រកាសឱ្យដឹងនៅពេលឆាប់ៗខាងមុខនេះ។
លទ្ធផលស្ដីពីដំណោះស្រាយលើតំបន់សមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ តាមយន្តការ UNCLOS នឹងត្រូវប្រកាសឱ្យដឹងនៅពេលឆាប់ៗខាងមុខនេះ។ នេះបើតាមឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលថ្លែងឱ្យដឹងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
អ្នកនាំពាក្យរូបនេះបញ្ជាក់បន្ថែមថា គោលបំណងរបស់កម្ពុជា ដែលនាំករណីវិវាទនៅតំបន់សមុទ្រនៃប្រទេសទាំងពីរទៅដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំតាមនីតិវិធីរបស់អង្គការសហប្រជាជាតិ គឺជាដំណោះស្រាយស្របតាមច្បាប់អន្តរជាតិ ដើម្បីប្រយោជន៍ប្រជាជននៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព និងវិបុលភាពក្នុងតំបន់។
ឯកឧត្ដមបញ្ជាក់បន្ថែមថា ការចុះសន្ធិសញ្ញាជាមួយថៃ ដើម្បីកំណត់ដែនសមុទ្រតែមួយ ដែលគ្របដណ្ដប់លើគ្រប់គោលបំណងនៃប្រទេសទាំងពីរ គឺក្នុងគោលបំណងបែងចែកផលប្រយោជន៍ប្រកប ដោយសមធម៌ដល់ប្រទេសទាំងពីរ។
ឯកឧត្ដមក្រើនរម្លឹកថា ក្នុងករណីដែលមិនអាចសម្រេចបានតាមគោលបំណងនេះ កម្ពុជានឹងស្នើសុំគណៈកម្មការផ្សះផ្សា រៀបចំអនុសាសន៍ដែលអាចប្រើជាមូលដ្ឋានសម្រាប់ការចរចានាពេលអនាគតស្របតាមកាតព្វកិច្ចរបស់ប្រទេសទាំងពីរក្រោមនីតិវិធីរបស់ UNCLOS។
អ្នកនាំពាក្យរូបនេះរំលេចបន្ថែមថា កម្ពុជាសូមបញ្ជាក់ជាថ្មីនូវជំនឿទុកចិត្ត និងការគាំទ្រពេញទំហឹងចំពោះដំណើរការផ្សះផ្សានេះ ព្រមទាំងមានជំនឿយ៉ាងមុតមាំថា ច្បាប់អន្តរជាតិនឹងផ្ដល់ជាមូលដ្ឋានគ្រឹះសម្រាប់ដោះស្រាយវិវាទរវាងរដ្ឋ និងរដ្ឋតាមសន្តិវិធី។
លទ្ធផលនៃកិច្ចប្រជុំតាមយន្តការ UNCLOS ដើម្បីដោះស្រាយបញ្ហាដែនសមុទ្រត្រួតគ្នារវាងកម្ពុជា និងថៃ នឹងត្រូវគណៈកម្មការប្រកាសនៅពេលឆាប់ៗខាងមុខនេះ៕ ដោយ៖ គង់ ឌិន




-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន4 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣