ព័ត៌មាន
តំណាងរដ្ឋមន្រី្តវប្បធម៌៖ ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា
ភ្នំពេញ ៖ លោកជំទាវ ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអៈអាងថា ការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា រួមគ្នាធ្វើបង្កើតស្នាដៃថ្មី ជាទម្រង់សិល្បៈ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយក្នុងការបង្ការ ទប់ស្កាត់ និងកិច្ចការពារជនរងគ្រោះពីការជួញដូរមនុស្ស។
ការថ្លែងរបស់លោកជំទាវ ឡងឌី សាន់ណារ៉ា យ៉ាងដូច្នេះក្នុងឱកាសពិធីបើកសិក្ខាសាលា ស្តីពី “ ខ្ញុំ អ្នក យើងទាំងអស់គ្នា ត្រូវយល់ដឹងពីទង្វើគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស និងផលប៉ះពាល់របស់វាមកលើខ្លួនយើង គ្រួសារយើង សហគមន៍យើង វប្បធម៌ និងប្រទេសជាតិយើង ” នៅអាគារថ្មីរបស់សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ, ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញចូលរួមផ្តល់កិតិ្តយស និងជាវាគ្មិនពីលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រៃ្តយ៍ គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្ស និងលោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា។
លោកជំទាវរដ្ឋលេខាធិការ បន្តថា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការដឹកនាំរបស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តី បាននិងកំពុងយកចិត្តទុកដាក់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១។ ក្នុងនោះក្រសួង បានចូលរួមសហការយ៉ាងសកម្មក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំង នឹងការជួញដូរមនុស្ស ក្នុងគោលដៅកាត់បន្ថយ និងលុបបំបាត់នូវសកម្មភាពអមនុស្សធម៌ទាំងនេះចេញពីសង្គមកម្ពុជា។ កន្លងមកក្រសួង តែងបានរៀបចំសិក្ខាសាលា រៀបចំការជួបជុំគ្នា និងបានចូលរួមក្នុងសកម្មភាព ផ្សេងៗដែលមានគោលដៅអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងអំពី សកម្មភាព និងហានិភ័យកើតចេញពីសកម្មភាពនៃការជួញដូរមនុស្ស។ សម្រាប់សិក្ខាសាលានាថ្ងៃនេះ ក្រុមការងារបានសម្រេចជ្រើសរើសយកប្រធាន “ខ្ញុំ អ្នក យើង ទាំងអស់គ្នា ត្រូវយល់ដឹងពីទង្វើគ្រប់ទម្រង់នៃអំពើជួញដូរមនុស្ស និងផលប៉ះពាល់របស់ វាមកលើខ្លួនយើង គ្រួសារយើង សហគមន៍យើង វប្បធម៌ និងប្រទេសជាតិយើង” ដោយមានការគាំទ្រពីក្រសួង មហាផ្ទៃ។ ប្រធានបទនេះពិតជាមានសារៈសំខាន់ណាស់ ជាពិសេសយើងទាំងអស់គ្នា ដែលនៅក្រោមឱវាទក្រសួងវប្បធម៌ ដែលមាននឹងកំពុងរៀនសូត្រចំណេះចំនាញផ្នែកវប្បធម៌ ពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នាមើល តើយើងត្រូវធ្វើយ៉ាងណា ដើម្បីបញ្ជ្រាបយ៉ាងណា លើគ្រប់ទម្រង់ទាំងអស់ ទៅអ្នកដែលនៅជិតយើង គ្រួសារយើង មិត្តរួមការងារយើង និងសាធារណជនឱ្យបានយល់ច្បាស់ ពីសកម្មភាពជួញដូរមនុស្ស ក្នុងបរិការណ៍ បច្ចុប្បន្ននេះឱ្យបានទូលំទូលាយ តាមរយៈការនិយាយ ការសម្ដែង ការសរសេរ ការតែងនិពន្ធ។
ចំណែកលោកជំទាវ ជូ ប៊ុនអេង បានថ្លែងអំណរគុណជូនលោកជំទាវបណ្ឌិតសភាចារ្យ រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងគ្រប់ផ្នែក គ្រប់វិស័យ ដែលបានបង្ករលក្ខណៈឲ្យក្មួយៗនិសិ្សតបានជួបជុំគ្នា ហើយនិយាយគ្នាអំពីអ្វីទៅអំពើជួញដូរមនុស្ស ផលប៉ះពាល់វាយ៉ាងម៉េច? ហើយប៉ះពាល់ទៅលើអ្វីខ្លះ? ទីបំផុតមិនត្រឹមតែខ្លួនឯង វាធ្វើឲ្យប៉ះពាល់ដល់ប្រទេសជាតិទៀតផង។
ជាចុងក្រោយលោកជំទាវ ឡងឌី សាន់ណារ៉ា សូមបញ្ជាក់ជាថ្មីថា មានតែការរួមកម្លាំងសហការគ្នា បង្កើតការឯកភាពគ្នា និងធ្វើការផ្សព្វផ្សាយតាម គ្រប់មធ្យោបាយប៉ុណ្ណោះ ទើបអាចយកឈ្នះលើបទល្មើសគួរឱ្យស្អប់ខ្ពើមនេះបាន។ អំពើជួញដូរមនុស្សត្រូវ បានគេចាត់ទុកជាទាសភាពសម័យទំនើប ដែលមានចរឹកស្មុគ្រស្មាញប្រកបដោយល្បិចកល ពាក់ព័ន្ធទៅនឹងរបត់នៃផ្នត់គំនិត ចិត្តសាស្រ្តសង្គម ការរីកចម្រើននៃវិទ្យាសាស្រ្ត បច្ចេកវិទ្យា ការវិវត្តន៍នៃសេដ្ឋកិច្ច នយោបាយជាតិ និងអន្តរជាតិជាដើម ដែលត្រូវការចាំបាច់នូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរិះរកវិធានការ ដែលមានប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ ដើម្បីកាត់បន្ថយឈានទៅលុបបំបាត់ឱ្យបាន។ កន្លងមកព្រះរាជាណាចក្រកម្ពុជា បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំងទៅលើបញ្ហានេះ ហើយក្រសួងស្ថាប័នក្នុងរាជរដ្ឋាភិបាល និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើនក៏បាននឹងកំពុងតែ ធ្វើការងារយ៉ាងសកម្មពាក់ព័ន្ធនឹងការទប់ស្កាត់ និងបង្ក្រាបអំពើជួញដូរមនុស្ស៕
អត្ថបទ រដ្ឋា

-
ព័ត៌មាន1 week ago
EU អំពាវនាវឱ្យអនុលោមតាមបទឈប់បាញ់កម្ពុជា-ថៃ និងគាំទ្រតួនាទីសន្តិភាពរបស់អាស៊ាន
-
ព័ត៌មាន4 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន5 days ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន4 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន1 week ago
មនុស្សចំនួន០៦នាក់ត្រូវបានឃាត់ខ្លួន ក្នុងយុទ្ធនាការចុះត្រួតពិនិត្យឆែកអាវុធជាតិផ្ទុះ និងទប់ស្កាត់រាល់បទល្មើស
-
ព័ត៌មាន1 week ago
ស្អែកនេះ កិច្ចប្រជុំក្រុមលេខាធិការគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នឹងធ្វើឡើងនៅខេត្តកោះកុង
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន3 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥