Connect with us

ព័ត៌មាន

សម្តេចធិបតីអនុញ្ញាតជួបជាមួយលោកស្រីស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី១៩ តុលា ២០២៦​ អនុញ្ញាតជួបជាមួយលោកស្រី សិរីវឌ្ឍនា អ៊ីវ៉ា (Iwona Kmiecik) ស្ថាបនិក និងជាប្រធានក្រុមហ៊ុន IM Capital Holding ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។

IM Capital Holding ជាក្រុមហ៊ុនវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ដែលផ្តោតលើវិស័យបដិសណ្ឋារកិច្ច និងទេសចរណ៍ប្រណីតនៅកម្ពុជា ជាពិសេសនៅតំបន់កោះរ៉ុង ខេត្តព្រះសីហនុ។ សកម្មភាពសំខាន់ៗរបស់ក្រុមហ៊ុនរួមមាន ការវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យ ការអភិវឌ្ឍគម្រោងសណ្ឋាគារ និងរមណីយដ្ឋាន ព្រមទាំងការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មបដិសណ្ឋារកិច្ច។

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia