ព័ត៌មាន
វិស័យឯកជនកម្ពុជា-វៀតណាម៖ ទំហំពាណិជ្ជកម្មទ្វេភាគីប្រទេសទាំងពីរនឹងសម្រេចបានដល់ ២០ ពាន់លានដុល្លារ
អ្នកជំនាញកម្ពុជា អាជីករ និងសិប្បករវៀតណាម រំពឹងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-វៀតណាម នឹងអាចឈានទៅ សម្រេចបានដល់ ២០ ពាន់លានដុល្លារអាមេរិក ស្របតាមការគ្រោងទុករបស់មុខដឹកនាំនៃប្រទេសទាំងពីរ ដែលបាននិងកំពុងពង្រឹង និងពង្រឹកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ។

អាជីករ និងសិប្បករវៀតណាម ដែលចូលរួមតាំងពិពិព័រណ៍តភ្ជាប់ពាណិជ្ជកម្ម និងផ្សព្វផ្សាយផលិតផលវៀតណាម-កម្ពុជា ឆ្នាំ២០២៦ លើកនៅក្នុងកិច្ចសម្ភាសន៍ជាមួយ BTV នៅចុងសប្តាហ៍កន្លងមកថា កម្ពុជា-វៀតណាមគឺជាប្រទេសជិតខាងល្អ ដោយត្រូវ បានបន្តពង្រឹង និងពង្រីកទំនាក់ទំនងមិត្តភាព ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងផ្តល់ផលប្រយោជន៍ទៅវិញ ទៅមក ជាពិសេសលើផ្នែកពាណិជ្ជកម្ម ការវិនិយោគ និងទេសចរណ៍ ដោយត្រូវបានកំពុងជំរុញប្រកបដោយសក្តានុពល។

អាជីករទាំងនោះលើកឡើងស្រដៀងគ្នាទៀតថា ជុំវិញការធ្វើពាណិជ្ជកម្មនេះ ទំហំពាណិជ្ជកម្មទ្វេភាគីនៃប្រទេសទាំងពីរ បាន និងកំពុងមាននិន្នាការកើនឡើង ជាក់ស្តែងនៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ការផ្លាស់ប្តូរពាណិជ្ជកម្មកម្ពុជា-វៀតណាម មាន សមតុល្យពាណិជ្ជកម្មប្រហាក់ប្រហែលគ្នា ដោយបានឈរក្នុងលំដាប់ទី៣ បន្ទាប់ពីការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ចិន និងកម្ពុជា-អាមេរិក នឹងនៅពេលខាងមុខ អាជីករទាំងនោះរំពឹងថា ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ នឹងអាចឈានទៅសម្រេចបានតាមការគ្រោងទុករបស់ ប្រមុខនៃប្រទេសទាំងពីរជាមិនខាន។

ឧកញ៉ាបណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្ពុជា លើកឡើងថា ជុំវិញការប្តេជ្ញាចិត្តរវាងប្រមុខថ្នាក់ដឹកនាំកម្ពុជា-វៀតណាម ក្នុងការជំរុញការធ្វើពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងដល់ ២០ ពាន់លានដុល្លារអាមេរិកនេះ ប្រទេសទាំងពីរនឹងអាចសម្រេចបាន តាមការគ្រោងទុក ខណៈនៅដំណាក់កាលចុងក្រោយនេះឃើញថា ប្រទេសវៀតណាមបានប្រមូលទិញទំនិញ ជាពិសេសកសិផលរបស់កម្ពុជា មានការកើនឡើងគួរកត់សម្គាល់ ស្របពេលកម្ពុជាក៏បាននិងកំពុងជំរុញការនាំចេញមានកំណើនកើនឡើងផងដែរ ដោយបានជួយជ្រោមជ្រែង ដល់ការធ្វើពាណិជ្ជកម្មកម្ពុជា-វៀតណាមផង និងជាមួយបណ្តាប្រទេសដែលជាដៃគូររបស់កម្ពុជាផងដែរ។

សូមបញ្ជាក់ថា ទាក់ទងការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-វៀតណាម ប្រទេសទាំងពីរនឹងជំរុញពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និង វិនិយោគឱ្យក្លាយជាដៃគូដ៏រឹងមាំ និងមានសក្តានុពលខ្លាំង គាំទ្រដល់យុទ្ធសាស្ត្រនៃប្រទេសទាំងពីរ ក្នុងទិសដៅជំរុញការធ្វើពាណិជ្ជកម្មទ្វេ ភាគីឱ្យកើនឡើងថែមទៀត ដោយក្នុងនោះប្រមុខនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ក៏បានប្តេជ្ញាចិត្តជំរុញការធ្វើពាណិជ្ជកម្មឱ្យកើនឡើងដល់ ២០ ពាន់លានដុល្លារអាមេរិក ខណៈដែលនៅក្នុងរយៈពេល ៩ ខែ ឆ្នាំ២០២៦នេះ ការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ ទើបតែសម្រេចបានជិត ៦,៦ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ៕ អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន1 week agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន6 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន1 week agoសម្ដេចតេជោ ហ៊ុន សែន ទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម ឡេ មិញហ៊ឹង (Le Minh Hung) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម
-
ព័ត៌មាន1 week agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន1 week agoប្រធានរដ្ឋសភាកម្ពុជា និងនាយករដ្ឋមន្រ្ដីវៀតណាម ជំរុញទំនាក់ទំនងមិត្តភាពឱ្យកាន់តែស៊ីជម្រៅ
-
ព័ត៌មាន1 week agoឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នាំយកចង្ហាន់ និងទេយ្យទានប្រគេនព្រះសង្ឃ ៤វត្ត ក្នុងស្រុកជាំក្សាន្ដ នាឱកាសបុណ្យកាន់បិណ្ឌទី១៣