ព័ត៌មាន
ស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
តាមផែនការគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីកោះនរា ទៅកាន់ទីក្រុងរណបមេគង្គឃី នឹងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៧ខាងមុខនេះ។ នេះគឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រដ៏មានសារៈសំខាន់ ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីសម្រាប់អភិវឌ្ឍន៍ប៉ូលសេដ្ឋកិច្ចភាគខាងកើតនៃរាជធានីភ្នំពេញ និងក្រុងអរិយក្សត្រ នៃខេត្តកណ្តាល។

គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណប មេគង្គឃី ក្នុងក្រុងអរិយក្សត្រ ខេត្តកណ្ដាល ទៅកាន់ទីក្រុងរណប កោះនរា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ត្រូវបានក្រុមហ៊ុនសាងសង់និងក្រុមហ៊ុនផ្តល់ហិរញ្ញប្បទាន បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់ កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន។
ជុំវិញគម្រោងអភិវឌ្ឍន៍នេះ ប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ បានបង្ហាញក្តីរីករាយ និងរំពឹងថា នៅពេលស្ពាននេះសាងសង់រួចរាល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ និងកសិផលរបស់ប្រជាពលរដ្ឋកាន់តែមានភាពងាយស្រួល លឿនរហ័ស និងចំណេញពេលវេលា ពីព្រោះការធ្វើដំណើរទៅផ្សារ ឬធ្វើការនៅរាជធានីភ្នំពេញនឹងលែងលំបាកដូចមុន មិនបាច់រង់ចាំឡើងកាណូត ឬវាងទៅស្ពានជ្រោយចង្វារយូរនោះទេ។
ពួកគេ បានឱ្យដឹងទៀតថា ស្ពានថ្មីនេះនឹងដើរតួនាទីដ៏សំខាន់ ក្នុងការជំរុញការអភិវឌ្ឍទីក្រុងកាន់តែឆាប់រហ័សលើវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម និងសេវាកម្ម ដែលនឹងលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋមូលដ្ឋាន និងជំរុញកំណើនសេដ្ឋកិច្ចជាតិស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាល។
ក្នុងកម្មវិធីចុះហត្ថលេខាកាលពីសប្តាហ៍មុន ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា គម្រោងនេះគឺជាគំនិតផ្តួចផ្តើមប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងគោលដៅជំរុញការអភិវឌ្ឍសេដ្ឋកិច្ច កាត់បន្ថយការកកស្ទះចរាចរណ៍ និងពង្រឹងការតភ្ជាប់ផ្លួវ ស្ពានប្រទាក់ក្រឡាស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១។ ឯកឧត្តមបន្តថា គម្រោងនេះនឹងជួយជំរុញការតភ្ជាប់រវាងភាគខាងកើត និងភាគខាងលិចនៃរាជធានីភ្នំពេញ ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅក្នុងទីក្រុង និងជួយពង្រីកការអភិវឌ្ឍន៍ និងផ្តល់ប្រយោជន៍សេដ្ឋកិច្ចដល់ប្រជាជនរស់នៅភាគខាងកើតរាជធានីភ្នំពេញ និងក្នុងខេត្តកណ្តាល៕ អត្ថបទ៖ ធូ វិរៈ






-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoកម្ពុជា ស្វាគមន៍សិង្ហបុរី ដែលបានចាត់បញ្ជូននាយទាហានប្តូរវេនចំនួនពីររូប ចូលរួមជាមួយ AOT
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព