Connect with us

ព័ត៌មាន

ជនពិការភាពគរថ្លង់ បានពិនិត្យបញ្ជីឈ្មោះបោះឆ្នោតរួចរាល់ និងត្រៀមចូលរួមបោះឆ្នោតនៅឆ្នាំក្រោយ

ស្ថិតក្នុងដំណើរពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ជនមានពិការភាព គរ ថ្លង់ បានពិនិត្យបញ្ជីឈ្មោះបោះឆ្នោតរួចរាល់ និងត្រៀមចូលរួមបោះឆ្នោតនៅឆ្នាំក្រោយ។

ក្រុមជនមានពិការភាពគរ ថ្លង់ រស់នៅរាជធានីភ្នំពេញ នៅថ្ងៃទី២០ខែតុលា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ឥលូវនេះពួកយើងបានធ្វើជីវមាត្រ និងពិនិត្យបញ្ជីឈ្មោះរួចរាល់ ដើម្បីត្រៀមចូលរួមការបោះឆ្នោជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលនឹងប្រព្រឹត្តិទៅនៅ ថ្ងៃទី០៦ខែមិថុនា ឆ្នាំ២០២៧។ហើយការបោះឆ្នោតនេះ គឺមានសារៈណាស់ក្នុងជ្រើសថ្នាក់ដឹកនាំដែលយើងស្រលាញ់ពេញចិត្ត។ ជនពិការភាពទាំងនោះបន្តថា រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់សិទ្ធិពេញលេញសម្រាប់ជនមានពិការភាព និងមិនពិការ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងតំណាងរាស្រ្ត ដូច្នេះសូមអំពាវនាវដល់ប្រជាពលរដ្ឋមានអាយុចាប់ពី១៨ឆ្នាំឡើងទៅមិនទាន់មានឈ្មោះក្នុងបញ្ជីបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត។

បើតាមលទ្ធផលបណ្តោះអាសន្នក្នុងរយៈពេល១៣ថ្ងៃ (ចាប់ពីថ្ងៃទី០៧រហូតដល់ថ្ងៃទី១៩ខែតុលា ឆ្នាំ២០២៦) នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៦ មានដូចជា៖

–  ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ២០៦ ៨៩០ នាក់

–  អ្នកដែលបានផ្ទេរចូលការិយាល័យបោះឆ្នោតក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៦៤ ៤៥១ នាក់

–  អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យជីវប្រវត្តិ មានចំនួន ៣៥២ ០១៩ នាក់

–  អ្នកដែលបានមកធ្វើបច្ចុប្បន្នភាពទិន្នន័យជីវមាត្រ មានចំនួន ៣៨៤ ០៣៤ នាក់

–  អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ១២០ ៩៧៨ នាក់។

គួរបញ្ជាក់ដែរថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតនៅតាមឃុំ សង្កាត់ អនុវត្តចាប់តាំងពីថ្ងៃទី៧ ខែតុលា រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៦ រៀងរាល់ថ្ងៃ (ទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ) ពេលព្រឹកចាប់ពីម៉ោង ៧:០០ រហូតដល់ ១១:៣0 នាទី និងពេលរសៀលចាប់ពីម៉ោង ២:០០ ដល់ ៥:៣០ នាទី។ ក្នុងអំឡុងពេលនេះ ក្រុមប្រឹក្សាឃុំ សង្កាត់ត្រូវបិទការិយាល័យចុះឈ្មោះបោះឆ្នោត ដើម្បីបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តការងារជាមួយក្រុមចុះឈ្មោះបោះឆ្នោត ចំនួន ៤ លើក គឺនៅថ្ងៃទី១១ និងថ្ងៃទី២៩ ខែតុលា ថ្ងៃទី៩ និងថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ អត្ថបទ៖ ទូច សោភ័ណ

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia