ព័ត៌មាន
ប្រទេសបីបានព្រមព្រៀងជាមួយរដ្ឋមន្ត្រីទេសចរណ៍កម្ពុជា ជំរុញកំណើនទេសចរណ៍និងតភ្ជាប់ការហោះហើរត្រង់
នៅក្នុងដំណើរអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ ប្រទេសអាស៊ែបៃហ្សង់ កាលពីពេលថ្មីៗនេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានឯកភាពអនុវត្តអនុស្សរណៈកិច្ចព្រមព្រៀងគ្នា(MoU) ឲ្យបានសកម្មភាពបំផុតជាមួយថ្នាក់ដឹកនាំស្ថាប័នទេសចរណ៍ប្រទេសអាស៊ែបៃហ្សង់ តួកគីយ៉េ និងប្រទេសកាហ្សាក់ស្ថាន ដើម្បីជំរុញការផ្លាស់ប្តូរកំណើនទេសចរណ៍ និងការតភ្ជាប់ជើងហោះហើររវាងប្រទេសបីឲ្យមានភាពសកម្មបំផុត។
ឯកឧត្តម តុប សុភ័ក រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងទេសចរណ៍ បានថ្លែងប្រាប់BTVនៅថ្ងៃទី២០ ខែតុលានេះថា តាមរយៈការចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នា (MoU)ថ្មីរវាងក្រសួងទេសចរណ៍កម្ពុជា និងកាហ្សាក់ស្ថាន និងការជំរុញអនុវត្តMoUដែលមានស្រាប់កន្លងមក រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយប្រទេសតួគីយ៉េ និងអាស៊ែបៃហ្សង់នោះ គឺជាយន្តការដ៏ល្អសម្រាប់ការស្រូបទាញទេសចរអន្តរជាតិ និងជំរុញឲ្យមានកំណើនជើងហោះបន្ថែមទៀតមកកម្ពុជា។
ឯកឧត្តម តុប សុភ័ក ថា ស្ថានភាពទេសចរណ៍កម្ពុជា បច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមច្រើន ដែលបញ្ហានេះក្រសួងទេសចរណ៍កំពុងខំប្រឹងធ្វើការជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយការចុះMoUទាក់ទងការតភ្ជាប់ជើងហោះហើរ ជាមួយគួតីជាដើម គឺជាយន្តការដ៏ល្អក្នុងការស្រូបទាញទេសចរអន្តរជាតិមកកម្ពុជា។
សូមបញ្ជាក់ថា នៅក្នុងដំណើរអមសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ ចូលរួមកិច្ចប្រជុំកំពូលលើកទី៧ នៃសន្និសីទស្តីពីអន្តរសកម្ម និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ប្រទេសអាស៊ែបៃហ្សង់ នោះដែរ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍ រវាងក្រសួងទេសចរណ៍កម្ពុជា និងក្រសួងទេសចរណ៏ និងកីឡាកាហ្សាក់ស្ថាន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគីឱ្យកាន់តែសកម្ម ព្រមទាំងជាការជំរុញការផ្លាស់ប្តូរ និងទាក់ទាញលំហូរភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យមកទស្សនាប្រទេសទាំងពីរកាន់តែច្រើន។
ដោយឡែកនៅក្នុងដំណើរការអនុវត្តអនុស្សរណៈMoU ដែលមានស្រាប់រួចហើយ រវាង ក្រសួងទេសចរណ៍កម្ពុជា តួគីយ៉េ និងអាស៊ែបៃហ្សង់វិញ រហូតដល់ពេលនេះ គេឃើញមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា តួគីយ៉េ បាននិងកំពុងដំណើរការយ៉ាងសកម្ម ហើយតាមកិច្ចពិភាក្សារវាងឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា ជាមួយថ្នាក់ដឹកនាំទេសចរណ៍អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន និងសមាគមន៍ទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍នានាទៀត លើការរកវិធីសាស្ត្រជំរុញកំណើនទេសចរណ៍នេះ ក៏រំពឹងផងដែរថា កម្ពុជា និង អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន នឹងមានការតភ្ជាប់ជើងហោះត្រង់រវាងគ្នា នៅឆ្នាំក្រោយៗទៀត ជាពិសេសការហោះត្រង់ពី អេស្តន់ណា ពីអាល់ម៉ាទី មកកម្ពុជា។
ឯកឧត្តម ស៊ីន ចានសេរីវុត្ថា អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា កម្ពុជា តួគីយ៉េ បច្ចុប្បន្ន បាននិងកំពុងដំណើរការបើកជើងហោះហើរត្រង់ពីកម្ពុជា តួគីយ៉េចំនួន៣ជើងក្នុងមួយសប្តាហ៍ ដែលចំនួននេះបានរួមចំណែកជំរុញកំណើនជើងហោះហើរពីប្រទេសនានាហោះចេញចូលកម្ពុជា កើនឡើងដល់ ១,១៦៨ ជើង/ សប្តាហ៍ ក្នុងរយៈពេល៩ខែ ក្នុងឆ្នាំ២០២៦នេះ។ អត្ថបទ ស៊ុម សុខជា











-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣