ព័ត៌មាន
រដ្ឋសភាកម្ពុជាប្រាប់អាល្លឺម៉ង់ថា រដ្ឋាភិបាលកម្ពុជា ផ្ដល់តម្លៃខ្ពស់លើច្បាប់អន្តរជាតិដើម្បីសន្តិសុខសកល
ប្រធានរដ្ឋសភាកម្ពុជា បញ្ជាក់ប្រាប់អាល្លឺម៉ង់ ថា រាជរដ្ឋាភិបាលកម្ពុជា ផ្ដល់តម្លៃខ្ពស់ លើការលើកកម្ពស់ពហុភាគីនិយម គោរពច្បាប់អន្តរជាតិ បន្តដោះស្រាយជម្លោះព្រំដែន ជាមួយ ថៃ ផ្អែកលើច្បាប់ ដើម្បីសន្តិសុខតំបន់ និងសកលលោក។
ការថ្លែងបញ្ជាក់របស់សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦នេះ ក្នុងឱកាសអនុញ្ញាតឱ្យលោកជំទាវ Silke Rifer ឯកអគ្គរដ្ឋទូត តែងតាំងថ្មី នៃសាធារណរដ្ឋ សហព័ន្ធអាល្លឺម៉ង់ ប្រចាំកម្ពុជា ជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។
ជាកិច្ចចាប់ផ្ដើមប្រធានរដ្ឋសភាកម្ពុជា បានស្វាគមន៍ និងអបអរសាទរ ចំពោះលោកជំទាវ ដែលចូលកាន់តួនាទី ជាឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា។ សម្ដេចប្រធាន ដាក់ក្ដីរំពឹងថា ទំនាក់ទំនងកម្ពុជា និងអាល្លឺម៉ង់ នឹងបន្តរីកដុះដាលល្អបន្ថែមទៀត លើវិស័យអប់រំ សុខាភិបាល ធនធានទឹក វប្បធម៌ ទេសចរណ៍ កិច្ចសហប្រតិបត្តិការបោសសម្អាតមីន និងវិស័យកសិកម្ម។ បន្ថែមពីនេះ សម្ដេចស្នើឱ្យអាល្លឺង់ រួមចំណែកជួយកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ខណៈរាជរដ្ឋាភិបាលកម្ពុជា កំពុងធ្វើសកម្មភាពយ៉ាងសកម្មប្រយុទ្ធប្រឆាំងបញ្ហាសកលមួយនេះ។
ឆ្លៀតក្នុងឱកាសនេះ សម្ដេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណអាល្លឺម៉ង់ ដែលជួយកម្ពុជា គ្រប់កាលៈទេសៈ ចាប់តាំងពីប្រទេស ត្រូវបានរំដោះ រហូតរកបានសុខសន្តិភាពពេញលេញនៅឆ្នាំ១៩៩៨ និងបន្តជួយអភិវឌ្ឍកម្ពុជាមកដល់បច្ចុប្បន្ននេះ។
ពាក់ព័ន្ធជម្លោះព្រំដែន រវាងកម្ពុជា និងថៃ សម្ដេចប្រធានរដ្ឋសភា បញ្ជាក់ប្រាប់ អាល្លឺម៉ង់ ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៅតែរក្សាជំហរមុតមាំ ក្នុងការដោះស្រាយជម្លោះដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ ពីព្រោះមានតែច្បាប់ប៉ុណ្ណោះ ទើបអាចដោះស្រាយទំនាស់ បញ្ចៀសសង្រ្គាម។ ហើយចំពោះការកែប្រែខ្សែបន្ទាត់ព្រំដែន ដោយប្រើកម្លាំងទ័ព កម្ពុជា ប្រឆាំងដាច់ខាត។
មានប្រសាសន៍នៅក្នុងជំនួបនេះ លោកជំទាវឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ ជម្រាបសម្ដេចប្រធានរដ្ឋសភា ថា អាល្លឺម៉ង់ នឹងបន្តជួយកម្ពុជាក្នុងការអភិវឌ្ឍឱ្យកាន់តែរីកចម្រើនទៅមុខទៀត លើគ្រប់វិស័យ។ ហើយសម្រាប់អាល្លឺម៉ង់មិនគាំទ្រនោះឡើយ ការប្រើកម្លាំងយោធាឈ្លានពានលើដែនអធិបតេយ្យប្រទេសដទៃ។
លោកជំទាវឯកអគ្គរដ្ឋទូត សង្កត់ធ្ងន់ ថា ក្នុងបរិបទពិភពលោក ស្ថិតក្នុងស្ថានភាព មិនប្រាកដ ប្រជា ការលើកកម្ពស់ពហុភាគីនិយម ការគោរពច្បាប់អន្តរជាតិ សំខាបំផុត ដើម្បីរក្សាសណ្ដាប់ធ្នាប់ពិភពលលោក។ លោកជំទាវបន្ត ថា គ្រប់ប្រទេសមិនអាចរស់នៅដាច់ដោយឡែកម្នាក់ឯងបានឡើយ ពិសេសប្រទេសមានព្រំដែនជាប់គ្នា។ ហើយដើម្បីឱ្យការរស់នៅរក្សាបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍ ចាំបាច់បំផុតការគោរព និងយកច្បាប់អន្តរជាតិជាគោល៕អត្ថបទ៖ លៀ ស៊ីណា










-
ព័ត៌មាន1 week agoសម្ដេចអធិបតី និងលោកជំទាវ អញ្ជើញ ឧទ្ទិសកុសលជូន ញាតិកា និង បុព្វបុរស នៅ វាំងចាស់ ខេត្តកំពង់ស្ពឺ
-
ព័ត៌មាន7 days agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣