ព័ត៌មាន
រដ្ឋមន្ត្រីការបរទេសកម្ពុជា៖ ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់ឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ កម្ពុជា-ថៃ មានលក្ខណៈវិជ្ជមានជាមួយគ្នា។ ការលើកឡើងនេះ ធ្វើឡើងនៅ នៅល្ងាចថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ នេះ ក្នុងឱកាស ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ធ្វើសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ(UNCLOS) រវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន មានប្រសាសន៍ថា កិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ (UNCLOS) បានកត់សម្គាល់ឃើញថា ការឯកភាព និងវិធានការដែលភាគីទាំងពីរធ្លាប់បានព្រមព្រៀងពីមុន មិនទាន់ត្រូវបានអនុវត្តពេញលេញនៅឡើយ។ ហេតុដូច្នេះ គណៈកម្មការបានលើកទឹកចិត្តឱ្យភាគីទាំងពីរអនុវត្តការប្តេជ្ញាចិត្តទាំងនោះឡើងវិញ និងបានលើកទឹកចិត្តឱ្យខិតខំដំឡើងកម្រិតតំណាងការទូត ដោយតែងតាំងតំណាងជាន់ខ្ពស់ម្នាក់ប្រចាំនៅរាជធានីរបស់ភាគីម្ខាងទៀត។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី លើកឡើងថា ទំនាក់ទំនងការទូតមានសារៈសំខាន់ណាស់ សម្រាប់ឱ្យទំនាក់ទំនងរវាងប្រទេសទាំង២ មានលក្ខណៈវិជ្ជមានជាមួយគ្នា មានផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ហើយអាចឱ្យប្រជាជននៃប្រទេសទាំង២ រាប់រកគ្នាទៅវិញទៅមកដោយមិត្តភាព និងពេលខ្លះដោយភាតរភាព។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់បន្ថែមថា៖ “ទំនាក់ទំនងការទូតនេះ គឺកាន់តែមានសារៈសំខាន់ថែមទៀតក្នុងគ្រាមានភាពតានតឹង និងនៅមានជម្លោះ។ ករណីនេះ គឺចំករណីកម្ពុជា និងថៃតែម្ដង។ ទំនាក់ទំនងការទូតជួយរក្សានូវទំនាក់ទំនងប្រកបដោយសន្តិវិធីរវាងប្រទេសយើងទាំង២ អាចជួយដោះស្រាយនូវជម្លោះទាំងឡាយដែលកើតឡើងដោយសន្តិវិធី ដោយការពិភាក្សាគ្នា ដោយការស្វែងរកដំណោះស្រាយណា ដែលមិនមែនដំណោះស្រាយតាមផ្លូវយោធា ហើយទំនាក់ទំនងការទូតជួយទៅដល់ការរក្សាសន្តិភាព ចៀសវាងនូវការមិនយល់គ្នា ឬការយល់ច្រឡំគ្នា ហើយបង្កើនសហប្រតិបត្តិការរវាងប្រទេសទាំង២ ផងដែរ”។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន លើកឡើងបន្តថា សព្វថ្ងៃនេះ ទំនាក់ទំនងការទូតរវាងកម្ពុជា និងថៃ បានទម្លាក់ត្រឹមកម្រិតលេខាទី២ ដែលជាកម្រិតទាបបំផុតនៅក្នុងទំនាក់ទំនងការទូតរវាងប្រទេស២។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំលើកទី២ របស់គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិ ស្ដីពីនីតិសមុទ្រ(UNCLOS) រវាងកម្ពុជា និងថៃ នៅទីក្រុងឡាអេ ប្រទេសហូឡង់ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៦, គណៈកម្មការក៏បានលើកទឹកចិត្តឱ្យភាគីទាំងពីរចូលរួមដោយស្ថាបនា និងដោយបើកចំហលើទិដ្ឋភាពបច្ចេកទេស នៃការកំណត់ព្រំដែននៅក្នុងក្រុមការងារមួយ ក្រោមការដឹកនាំរបស់គណៈកម្មការផ្សះផ្សា ដែលជាចំណុចភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តដើម្បីកសាងទំនុកចិត្តទៅវិញទៅមក។ បន្ថែមពីលើនេះ ភាគីទាំងពីរបានទទួលស្គាល់នូវសិទ្ធិក្នុងការធ្វើសេចក្តីថ្លែងការណ៍ ដើម្បីការពារសិទ្ធិស្របច្បាប់ ឬកែតម្រូវព័ត៌មានមិនពិត និងព័ត៌មានបំភាន់។ យ៉ាងណាក៏ដោយ ដើម្បីរក្សាបរិយាកាសអំណោយផលឈានទៅរកកិច្ចព្រមព្រៀង កម្ពុជានិងថៃបានប្តេជ្ញាអនុវត្តការអត់ធ្មត់ខ្ពស់ក្នុងទំនាក់ទំនងសាធារណៈ និងការចេញសេចក្តីថ្លែងការណ៍នានា ដែលអាចរួមចំណែកដល់អារម្មណ៍អវិជ្ជមានរបស់សាធារណជន ឬបង្កើនភាពតានតឹងរវាងប្រជាជននៃប្រទេសទាំងពីរ៕

-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន3 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន2 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន4 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន4 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣
-
ព័ត៌មាន1 week agoពលរដ្ឋវិលពីស្រុកកំណើតចូលរាជធានីភ្នំពេញវិញក្រោយចប់បុណ្យភ្ជុំបិណ្ឌ រីករាយបន្តជិះរថយន្តក្រុងរដ្ឋឥតគិតថ្លៃ