ព័ត៌មាន
ក្រសួងបរិស្ថាន ផ្តល់កូនឈើចំនួន១ម៉ឺនដើមដល់គណបក្សសម្ព័ន្ធភាពសម្រាប់យកទៅដាំនៅភូមិរង់ចាំ
រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានផ្តល់កូនឈើ ចំនួន១ម៉ឺនដើមដល់គណបក្សសម្ព័ន្ធភាព សម្រាប់យកទៅដាំនៅភូមិរង់ចាំ នៅក្នុងខេត្តបន្ទាយមានជ័យ ដែលជាកន្លែងជនភៀសសឹករស់នៅបណ្តោះអាសន្ន បន្ទាប់ពីយោធាថៃបានរំលោភបំពានយកដី និងរំលោភលើបូរណភាពទឹកដី និងអធិបតេយ្យរបស់កម្ពុជា។

ឯកឧត្តម ហ៊ាង គឹមស្រឿន ប្រធានគណបក្សមហាសាមគ្គីជាតិខ្មែរ បានថ្លែងថា មូលហេតុដែលស្នើសុំកូនឈើ១ម៉ឺនដើមពីក្រសួងបរិស្ថានយកទៅដាំនៅភូមិរង់ចាំ គឺក្នុងគោលបំណងលើកកម្ពស់ភាពល្អស្អាត បៃតងស្អាត និងស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាយន្តការផែនការរបស់ក្រសួងបរិស្ថាននៅក្នុងការជំរុញ និងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋនៅក្នុងការចូលរួមចំណែកជាមួយក្រសួងបរិស្ថាន ដែលក្រសួងបរិស្ថានបានធ្វើការបណ្តុះកូនឈើបានរាប់សិបលានដើម។ ការដាំកូនឈើនេះ គឺចង់ឲ្យការចូលរួមចំណែករបស់ប្រជាពលរដ្ឋនៅតាមផ្ទះ តាមវត្តអារាម តាមសាលារៀន និងតាមផ្លូវក្តី គឺចូលរួមចំណែកនៅក្នុងការដាំកូនឈើ។

សូមជម្រាបថា ភូមិរង់ចាំ ជាឈ្មោះដ៏មានអត្ថន័យជ្រាលជ្រៅ និងបង្កប់ដោយក្តីឈឺចាប់ជាប្រវត្តិសាស្ត្រ ដែលត្រូវបានប្រសិទ្ធនាមដោយសម្ដេចតេជោ ហ៊ុន សែន បានក្លាយជាទីតាំងមួយដែលរំលឹកដល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែររាប់ពាន់នាក់ ដែលធ្លាប់បានឆ្លងកាត់នូវបទពិសោធន៍ដ៏ជូរចត់នៃការបាត់បង់ទីជម្រក និងការតស៊ូដើម្បីរស់រានមានជីវិត។ ភូមិរង់ចាំ១ ដល់ភូមិរង់ចាំ៦ មិនមែនត្រឹមតែជាទីតាំងភូមិសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែជាភស្តុតាងរស់នៃរឿងរ៉ាវដ៏កំសត់ និងការឈឺចាប់ដែលបន្សល់ទុកដោយជម្លោះព្រំដែន ដែលបានបង្ខំឱ្យប្រជាពលរដ្ឋខ្មែរជាច្រើននាក់ ត្រូវរស់នៅក្នុងភាពស្រេកឃ្លាន និងនឹកនាចង់វិលត្រឡប់ទៅកាន់ទីជម្រកដ៏កក់ក្តៅរបស់ខ្លួន៕ អត្ថបទ៖ វង្ស សុភាព







-
ព័ត៌មាន1 week agoយុវជនក្នុងខេត្តកណ្ដាល បង្ហាញមោទនភាព ដែលមានឱកាសក្លាយជាកម្លាំងការពារជាតិ
-
ព័ត៌មាន4 days agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន3 days agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន5 days agoយុវជនប្ដេជ្ញាខិតខំហ្វឹកហាត់លត់ដំខ្លួនឱ្យរឹងមាំដើម្បីក្លាយជាសសរស្ដម្ភជាតិ ក្នុងពេលចូលបំពេញកាតព្វកិច្ចកិច្ចយោធា
-
ព័ត៌មាន1 week agoសេវារថយន្តក្រុងរដ្ឋឥតគិតថ្លៃបានសន្សំសោហ៊ុយធ្វើដំណើររបស់ពលរដ្ឋប្រមាណ ១២ពាន់លានរៀល
-
ព័ត៌មាន5 days agoពលរដ្ឋក្រីក្រ៖ ប្រាក់ឧបត្ថម្ភទប់វិបត្តិឡើងថ្លៃប្រេង ជួយសម្រាលការលំបាកមួយផ្នែកធំលើជីវភាព
-
ព័ត៌មាន1 day agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងប្រធានាធិបតីអាស៊ែបៃហ្សង់ អញ្ជើញជាអធិបតីក្នុងពិធីប្តូរឯកសារអនុស្សរណៈ នៃការយោគយល់គ្នាចំនួន៣