Connect with us

ព័ត៌មាន

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល៖ ការដឹកទំនិញតាមផ្លូវអាកាសចេញចូលកម្ពុជាបន្តកើនឥតឈប់ឈរ​

រដ្ឋលេខាធិការការដ្ឋានអាកាសចរណ៍ស៊ីវិល បានឲ្យដឹងថា នៅពេលខាងមុខនេះ ​អាកាសយានអន្តរជាតិតេជោ TIA នឹងក្លាយជាមជ្ឈមណ្ឌលដឹកទំនិញចេញចូលតាមផ្លូវអាកាសដ៏ធំមួយនៅតំបន់ ខណៈអាកាសយានដ្ឋានដ៏ធំមួយនេះ មានសក្តានុពលខ្លាំងដោយ ពីមួយខែទៅមួយខែ គឺទទួលបានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាស មានការកើនឡើងជាលំដាប់ ដើរនឹងក្លាយជាមជ្ឈមណ្ឌលទឹកទំនិញតាមផ្លូវអាកាស Hub Cargo នៅក្នុងតំបន់នាថ្ងៃអនាគត។

បើតាម ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ថ្លែងប្រាប់BTVនៅថ្ងៃទី២១​ ខែតុលានេះថា នៅក្នុងចំណោមអាកាសយានដ្ឋានចំនួន៤នៅកម្ពុជា គឺមានតែអាកាសយានដ្ឋានអន្តរជាតិតេជោទេ មានសកម្មភាពស្រូបទាញការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសច្រើនជាងគេបង្អស់ ដោយក្នុងរយៈពេល៩ខែឆ្នាំ២០២៦នេះ ការដឹកជញ្ជូនទំនិញចេញចូលកម្ពុជាផ្លូវអាកាសគឺមានទំហំប្រមាណចំនួន ៧៦,២៩៤ តោន ការកើនឡើង ១៨% បើធៀបរយ:ពេលដូចគ្នាក្នុងឆ្នាំ២០២៥ ហើយនៅក្នុងចំនួននេះ បាននិងកំពុងបន្តមានកំណើននៅក្នុងខែតុលានេះទៀត។

ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា បន្តថា ដោយសារអាកាសយានដ្ឋានអន្តរជាតិតេជោ មានសក្តានុពលខ្លាំងការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវអាកាសនេះ នឹងថ្ងៃអនាគត កម្ពុជា នឹងប្រែក្លាយអាកាសយានដ្ឋាននេះទៅជា មជ្ឈមណ្ឌលការស្តុកទំនិញ Hub Cargo សម្រាប់ចែកចាយទំនិញនៅក្នុងតំបន់ និងលើពិភពលោក។

ឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រងអាកាសយានដ្ឋានអន្តរជាតិតេជោ TIA  ថ្លែងថា នៅពេលបច្ចុប្បន្ន ការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចេញចូលអាកាសយានដ្ឋានអន្តរជាតិតេជោ គឺមានការកើនឡើងជាលំដាប់ ដែលបញ្ហានេះ បានជំរុញអាកាសយានដ្ឋានសាងសង់ស្ថានីយទំនិញថ្មីលើទំហំប្រមាណ៤ ហិកតា ដែលមានសមត្ថភាពផ្ទុកទំនិញបានច្រើនជាងពីរដងនៃស្ថានីយបច្ចុប្បន្ន ហើយគ្រោងនឹងដាក់ឱ្យដំណើរការនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខនេះផងដែរ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល៩ខែ ពោលចាប់ពីខែមករា ដល់ខែកញ្ញាឆ្នាំ២០២៦ នៅតាមអាកាសយានដ្ឋានទាំងបួន បានទទួលជើងយន្តហោះចេញចូលកម្ពុជា បានប្រមាណ៤៦,៧២១ ជើង ការថយចុះ ២% បើធៀបរយ:ពេលដូចគ្នាខែឆ្នាំ២០២៥ ប៉ុន្តែបរិមាណដឹកទំនិញកើនឡើងប្រមាណជាង១៨%។

ដោយឡែកក្នុងរយៈពលប្រមាណជិត៣សប្តាហ៍ចុងក្រោយ នៅក្នុងខែតុលានេះ កម្ពុជា មានក្រុមហ៊ុនអាកាសចរណ៍កំពុងប្រតិបត្តិការសកម្មមាន ចំនួន ៣៥ក្រុមហ៊ុន ក្នុងនោះក្រុមហ៊ុនជាតិមានចំនួន៤ និងអន្តរជាតិមានចំនួន៣១ ដែលមានជើងហោះហើរ ចេញ-ចូលសរុប ១,១៦៨ ជើង/ សប្តាហ៍ (ទ្វេទិស) ។អត្ថបទ ស៊ុម សុខជា

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia