ព័ត៌មាន
ខណ្ឌរដ្ឋបាលជលផលក្រចេះ ចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១៣០គីឡូក្រាម ចូលក្នុងបឹងធម្មជាតិ
ក្រចេះ៖ ខណ្ឌរដ្ឋបាលជលផលក្រចេះ និងកម្លាំងចម្រុះ បានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ ១៣០គក្រ ចូលក្នុងបឹងធម្មជាតិ នាថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ ។

ការចាក់លែងកូនត្រីចម្រុះខាងលើ ធ្វើឡើងបន្ទាប់ពី មន្ត្រីខណ្ឌរដ្ឋបាលជលផលក្រចេះ ដឹកនាំដោយលោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្ត និងកម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកចិត្របុរី បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងកាស និងកោះទន្សាយ ភូមិម្រើម ឃុំដារ ស្រុកចិត្របុរី និងចំណុចបឹងរំលាច សង្កាត់អូរឫស្សី ក្រុងក្រចេះ ។
ជាលទ្ធផល ធ្វើការរុះរើ និងបំផ្លាញចោលនូវឧបករណ៍នេសាទល្មើសខុសច្បាប់ រួមមាន៖ របាំងស្បៃមុងចំនួន៣៨ខ្សែ ប្រវែង ១៩០០ ម៉ែត្រ, លូស្បៃមុងចំនួន ៤១មាត់លូ ,បង្គោលចម្រឹងប្ញស្សីចំនួន៥២០ដើម និងបានចាក់លែងត្រីចម្រុះទម្ងន់ប្រមាណ១៣០គក្រ ចូលក្នុងបឹងធម្មជាតិ។



-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង