ព័ត៌មាន
ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ អនុញ្ញាតឱ្យ លោក Hans Risser នាយក(ថ្មី)ទីភា្នក់ងារ NPA ប្រចាំកម្ពុជា ចូលជួបសម្តែងការ គួរ សម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា
ភ្នំពេញ ៖ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤ នៅទីស្នាក់ការអាជ្ញាធរមីន ឯកឧត្តម ទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានអនុញ្ញាតឱ្យ លោក Hans Risser នាយក(ថ្មី)ទីភា្នក់ងារជំនួយប្រជាពលរដ្ឋន័រវេស្សប្រចាំកម្ពុជា(NPA) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហ ប្រតិបត្តិការសកម្មភាពមីននៅកម្ពុជា។
ក្នុងជំនួបនោះ ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានសម្តែងនូវការស្វាគមន៍ចំពោះ លោក Hans Risser នាយក(ថ្មី) NPA ប្រចាំកម្ពុជា ដែលបានមកបំពេញបេសកកម្មការងារក្នុងនាមជាដៃគូយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា ហើយបានចាត់ទុកថា ភាពជោគជ័យនៃបេសកកម្មរបស់ NPA គឺមានសារៈសំខាន់ណាស់សម្រាប់ប្រទេសកម្ពុជា។ ពាក់ព័ន្ធនឹងវិស័យមីន ទីភា្នក់ងារ NPA បានចូលរួមបង្កើតនូវប្រវត្តិសាស្រ្តមួយសម្រាប់វិស័យសកម្មភាពមីននៅកម្ពុជា ដូចជា ការហ្វឹកហាត់សុនខហិតមីនដំបូងនៅកម្ពុជា និងការចូលរួមក្នុងការប្រកាសខេត្តកែបអស់មីន ជាដើម។

ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានវាយតម្លៃខ្ពស់ចំពោះចក្ខុវិស័យរបស់ NPA គឺកន្លែងណាដែលប្រទេសកម្ពុជាមានគ្រាប់មីន គ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្រ្គាម នឹងលែងបង្កហានិភ័យដល់មនុស្ស ហើយលែងជាឧបសគ្គដល់ការអភិវឌ្ឍទៀត ព្រមទាំងបានថ្លែងអំណរគុណដល់ NPA ដែលចូលរួមផ្តល់ជំនួយគាំទ្រដល់វិស័យសកម្មភាពមីនមនុស្សធម៌នៅកម្ពុជាចាប់តាំងពីឆ្នាំ១៩៩២ ក៏ដូចជាបានសិក្សាស្រាវជ្រាវ និងប្រតិបត្តិការបោសសម្អាតគ្រាប់បែកចង្កោមដោយខ្លួនឯងនៅខេត្តរតនគិរី ចាប់តាំងពីឆ្នាំ២០១៣។ ជាមួយគ្នានោះផងដែរ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលន័រវេស្សដែលបានគាំទ្រភាពជាប្រធានរបស់កម្ពុជា និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា។
ក្នុងនាមសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ឯកឧត្តមទេសរដ្ឋមន្រ្តី លី ធុជ បានស្នើសុំឱ្យ NPA បន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន ក្នុងនោះរួមមានការគ្រប់គ្រងប្រព័ន្ធទិន្នន័យសកម្មភាពមីន ការរៀបចំផែនការសកម្មភាពមីន ការត្រួត ពិនិត្យគុណភាព និងសមត្ថភាពលើការរៀបចំផែនការយុទ្ធសាស្រ្តជាតិថ្មី ក៏ដូចជាបន្តគាំទ្រភាពជាប្រធាន និងម្ចាស់ផ្ទះនៃកិច្ចប្រជុំអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

ជាការឆ្លើយតប លោក Hans Risser នាយក(ថ្មី) NPA ប្រចាំកម្ពុជា បានអះអាងបន្តគាំទ្រដល់គម្រោងអភិវឌ្ឍន៍សមត្ថភាពរបស់អាជ្ញាធរមីន និងបន្តកិច្ចខិតខំប្រឹងប្រែងរួមចំណែកសកម្មភាពមីនរហូតដល់កម្ពុជាអាចសម្រេចនូវគោលដៅជាប្រទេសគ្មានមីន។ ទីភ្នាក់ងារ NPA នឹងបន្តគាំទ្រដល់សកម្មភាពនានាក្នុងនាមភាពរបស់កម្ពុជានៃអនុញ្ញាអូតាវ៉ាឆ្នាំ២០២៤ ដើម្បីគោលដៅរួមឆ្ពោះទៅពិភពលោកមួយដែលគ្មានមីន។ មុននឹងបញ្ចប់ នាយក NPA ប្រចាំកម្ពុជា បានថ្លែងអំណរគុណដល់អាជ្ញាធរមីនដែលបានផ្តល់នូវការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធដល់បេសកម្មការងាររបស់ទីភ្នាក់ងារ NPA ប្រចាំកម្ពុជា នាពេលកន្លងមក និងអនាគត៕
អត្ថបទ ៖. ភារម្យ



-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន4 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន3 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង