ព័ត៌មាន
អតីតយុទ្ធជនចំនួន១៣គ្រួសារ ទទួលបានផ្ទះដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងមណ្ឌលតេជោសន្តិភាពការ៉េពីរ (២២២២ )
បន្ទាយមានជ័យ៖ ផ្ទះចំនួន១៣ខ្នងបន្ថែមទៀត ត្រូវបានប្រគល់ជូនដល់អតីតយុទ្ធជន ចំនួន១៣គ្រួសារ នៅក្នុងមណ្ឌលតេជោសន្តិភាព ការ៉េពីរ (២២២២) ស្ថិតក្នុងឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា (អ.ន.ក) តាមរយៈក្រុមការងារគណៈកម្មាធិការ សមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្តបន្ទាយមានជ័យ ដែលដឹកនាំដោយឯកឧត្តម អ៊ុ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជាខេត្ត ។
ជាមួយគ្នាតំណាងបងប្អូនអតីតយុទ្ធជន ដែលទទួលបានផ្ទះបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជននិងយុវជន ជាពិសេសសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែ នាយករដ្ឋមន្ត្រី និងជាអនុប្រធានសមាគមអតីតយុទ្ធជន និងនិវត្តន៍ជនកម្ពុជា ដែលតែងតែគិតគូរទុកដាក់អំពីជីវភាពរស់នៅរបស់ពួកគាត់ ពិសេសបានផ្តល់នូវដី ផ្ទះសំបែងជូនដល់ពួកគាត់រស់នៅ រួមទាំងដីកសិកម្មសម្រាប់ប្រកបរបរចិញ្ចឹមជីវិតថែមទៀត។
ជាមួយគ្នានោះបងប្អូនអតីតយុទ្ធជន ពួកគាត់ពិតជាមានភាពកក់ក្តៅយ៉ាងចំពោះថ្នាក់ដឹកនាំដែលតែងតែគិតគូរយកចិត្តទក្ខចំពោះពួកគាត់ ជ្រុំជ្រែងជីវភាពពួកគាត់តាមរយៈការឧបត្ថម្ភតាមរយៈគោលនយោបាយផ្សេងៗទាំងប្រាក់ឧបត្ថម្ភ ក៏ដូចជាការព្យាបាលផ្សេងៗ។
សូមជម្រាប់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែយកចិត្តទុកដាក់ខ្ពស់ និងផ្ដល់តម្លៃយ៉ាងជ្រាលជ្រៅចំពោះ អតីតយុទ្ធជន ដែលពួកគាត់បានលះបង់សាច់ស្រស់ ឈាមស្រស់ និងបម្រើជាតិក្នុងវិស័យការពារជាតិ-សន្តិសុខ) ព្រមទាំងនិវត្តជនមន្ត្រីរាជការស៊ីវិលដែលបានចូលនិវត្តន៍) តាមរយៈគោលនយោបាយ ការឧបត្ថម្ភ គាំទ្រផ្សេងៗជូនដល់ពួកគាត់ជាការតប់ស្នងសងគុណនូវគុណូបការៈដ៏ធំធេងនេះ។ ហើយរាជរដ្ឋាភិបាលមិនត្រឹមតែគិតគូរលើផ្នែកថវិកាប្រាក់សោធនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធានាលើជម្រកស្នាក់នៅ ការព្យាបាលជំងឺ កិត្តិយសសង្គម និងសុខុមាលភាពគ្រួសារ របស់អតីតយុទ្ធជន និងនិវត្តជន ស្របតាមបាវចនា “ដឹងគុណ និងមិនបោះបង់អ្នកដែលមានគុណចំពោះជាតិ”៕ឃិនសារិទ្ធ









-
ព័ត៌មាន5 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា6 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន1 week agoយុវជន ២៤០នាក់នៅខេត្តកោះកុង បានដាក់ពាក្យបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoយុវជនខេត្តកំពង់ឆ្នាំង បង្ហាញមោទនភាពក្នុងការចូលបំពេញកាតព្វកិច្ចយោធា ដើម្បីបម្រើជាតិមាតុភូមិ
-
ព័ត៌មាន6 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន7 days agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន7 days agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន4 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»