Connect with us

ព័ត៌មាន

ក្រសួងមុខងារសាធារណៈត្រៀមលក្ខណៈរួចរាល់ សម្រាប់ការប្រឡងគ្រូបឋមសិក្សា ដែលមានបេក្ខជនជាង ២ម៉ឺននាក់ នាថ្ងៃទី២៨ តុលា

គណៈកម្មការរៀបចំការប្រឡងប្រជែង បានប្រកាសពីការត្រៀមលក្ខណៈរួចរាល់ជាស្ថាពរ សម្រាប់ដំណើរការប្រឡងជ្រើសរើសគ្រូបង្រៀនកម្រិតបឋមសិក្សា ផ្អែកលើកិច្ចព្រមព្រៀងការងារ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដោយមានបេក្ខជនចូលរួមសរុប ២០,២៤៩នាក់ នៅតាមមណ្ឌលទាំង៦ ក្នុងរាជធានីភ្នំពេញ។

កិច្ចប្រជុំត្រួតពិនិត្យចុងក្រោយ កាលពីល្ងាចថ្ងៃទី២៦ ខែតុលា ត្រូវបានរៀបចំ ក្រោមការដឹកនាំដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ។ ក្នុងកិច្ចប្រជុំនោះ ឯកឧត្តមបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់ប្រធានមណ្ឌលទាំងអស់ ឱ្យចុះត្រួតពិនិត្យផ្ទាល់លើប្រព័ន្ធទឹក-ភ្លើង សន្តិសុខ និងសុខាភិបាល។ បន្ថែមលើនោះគឺ ការរៀបចំឱ្យបានសមរម្យនៅតាមមណ្ឌល ដោយសារបេក្ខជនប្រឡងរហូតដល់ ៧២% ជាស្ត្រី ក៏អាចមានកូនតូច និងអាណាព្យាបាលមកជាមួយ ព្រមទាំងការបន្ថែមការយកចិត្តទុកដាក់បន្ថែមដើម្បីធានាការគ្រប់គ្រងឱ្យបានល្អិតល្អន់។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានសង្កត់ធ្ងន់ឱ្យគ្រប់អនុគណៈកម្មការទាំងអស់ បង្កើនស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការគ្រប់គ្រងសណ្តាប់ធ្នាប់ និងវិន័យ ដើម្បីធានាថាការប្រឡងនេះប្រព្រឹត្តទៅស្របតាមគោលការណ៍ ត្រឹមត្រូវ យុត្តិធម៌ តម្លាភាព និងមិនអាចបន្លំបាន សំដៅរក្សា និងលើកកម្ពស់ទំនុកចិត្តពេញលេញពីសាធារណជន៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia