ព័ត៌មាន
រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បង្ហាញកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់កម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ ក្នុងសន្និសីទ COP17 នៅប្រទេសអាមេនី
ក្នុងឱកាសចូលរួមសន្និសីទបណ្តាភាគីនៃអនុសញ្ញាសហប្រជាជាតិស្តីពីជីវៈចម្រុះលើកទី១៧ (COP17) នៅប្រទេសអាមេនី នារសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញចូលរួមថ្លែងសេចក្តីថ្លែងការណ៍ជាតិ ដោយបានបង្ហាញយ៉ាងច្បាស់ ពីការប្តេជ្ញាចិត្តខ្ពស់ និងកិច្ចខិតខំប្រឹងប្រែងដ៏មុតស្រួចរបស់ រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិរក្សជីវៈចម្រុះ និងការការពារធនធានធម្មជាតិ។
នៅក្នុងសេចក្តីថ្លែងការណ៍ជាតិនោះ ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កម្ពុជាបាននឹងកំពុងបន្តដំណើរទៅមុខយ៉ាងស្វាហាប់ ដោយផ្អែកលើគ្រឹះសន្តិភាព និងសមិទ្ធផលនានា ដែលបន្សល់ទុកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចកម្ពុជា។ ជាមួយគ្នានេះ ក្រោមការដឹកនាំ និងចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយច្បាស់លាស់ និងមុតស្រួច ក្នុងការកសាង និងអភិវឌ្ឍប្រទេសជាតិឆ្ពោះទៅរកភាពរីកចម្រើនប្រកបដោយចីរភាព។ ក្នុងឱកាសនោះ ឯកឧត្តមបានលើកឡើងពីការដាក់ចេញនូវ «យុទ្ធសាស្ត្រចក្រា» ដែលជាត្រីវិស័យជំរុញឱ្យអនាគត និងតួនាទីយ៉ាងសកម្មរបស់កម្ពុជា ក្នុងការចូលរួមដោះស្រាយវិបត្តិបរិស្ថានសកល និងការការពារភពផែនដីឱ្យមានភាពស្អាត ភាពបៃតង និងចីរភាព។
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងបន្ថែមថា ស្របតាមក្របខ័ណ្ឌការងារជីវៈចម្រុះសកល គួនមីង-ម៉ុងរ៉េអាល់ (KM-GBF) យុទ្ធសាស្ត្រ និងផែនការសកម្មភាពជាតិស្តីពីជីវៈចម្រុះ (NBSAP) របស់កម្ពុជា បានកំណត់គោលដៅជាតិចំនួន ២៣ ដែលរៀបចំឡើងជុំវិញ បណ្តុំលទ្ធផលសំខាន់ៗចំនួន ៦។ គោលដៅទាំងនេះផ្តោតសំខាន់លើការស្តារប្រព័ន្ធអេកូឡូស៊ីដែលរងការខូចខាត និងការពង្រឹងអភិបាលកិច្ចនៃតំបន់ការពារចំនួន ៧៣ របស់កម្ពុជា ដែលគ្របដណ្តប់លើផ្ទៃដីប្រហែល ៧ លានហិកតា ឬស្មើនឹងជាង ៣៩% នៃផ្ទៃដីទូទាំងប្រទេស ដែលលើសពីគោលដៅទី ៣ នៃក្របខ័ណ្ឌការងារ KM-GBF ទៅទៀត។
ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍លើកឡើងផងដែរថា កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះផែនការជីវៈចម្រុះ, ក្របខ័ណ្ឌការងារជីវៈចម្រុះសកលគួនមីង-ម៉ុងរ៉េអាល់ KM-GBF, សេចក្តីប្រកាស Yerevan និងគំនិតផ្តួចផ្តើមនានាដែលពាក់ព័ន្ធ ដោយសង្កត់ធ្ងន់ថា ការបំពេញចន្លោះខ្វះខាតផ្នែកហិរញ្ញវត្ថុសកល គឺជាកត្តាសំខាន់បំផុតសម្រាប់ការសម្រេចបាននូវលទ្ធផលជាក់ស្តែង។លើសពីនេះ កម្ពុជាក៏បានអំពាវនាវដល់ដៃគូអភិវឌ្ឍន៍ វិស័យឯកជន សង្គមស៊ីវិល ក្រុមស្ត្រី យុវជន និងភាគីពាក់ព័ន្ធទាំងអស់ ឱ្យចូលរួមគាំទ្រ NBSAP ដែលបានអនុម័តដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលនឹងផ្ញើជូនទៅលេខាធិការដ្ឋានអង្គការសហប្រជាជាតិស្តីពីជីវៈចម្រុះ ព្រមទាំងជួយធានាឱ្យមានធនធានហិរញ្ញវត្ថុ និងសមត្ថភាពគ្រប់គ្រាន់ ដើម្បីសម្រេចបាននូវភាពសុខដុមរម្យនាជាមួយធម្មជាតិ សម្រាប់មនុស្សជំនាន់ក្រោយ៕
-
ព័ត៌មាន6 days agoគណៈកម្មាធិការជាតិកាតព្វកិច្ចយោធាកំពុងបន្តនីតិវិធី ដើម្បីកំណត់ចំនួនអ្នកស្ម័គ្រចិត្តបំពេញកាតព្វកិច្ច
-
កីឡា7 days agoកម្ពុជាប្ដេជ្ញាជំរុញកិច្ចសហប្រតិបត្តិការអន្ដរវិស័យ និងរួមចំណែកអភិវឌ្ឍវិស័យកីឡាក្នុងតំបន់អាស៊ាន
-
ព័ត៌មាន7 days agoសេនាធិការកងទ័ពហ្វីលីពីន និងគណៈប្រតិភូអញ្ជើញចុះពិនិត្យស្ថានភាពជាក់ស្តែងនៅតំបន់ច្រកបឹងត្រកួន
-
ព័ត៌មាន1 week agoស្ពានកោះនរា-មេគង្គឃី៖ ច្រកយុទ្ធសាស្ត្រថ្មីជំរុញសេដ្ឋកិច្ច ការតភ្ជាប់ និងការអភិវឌ្ឍទីក្រុងរណបអរិយក្សត្រ
-
ព័ត៌មាន1 week agoសម្ដេចតេជោ គាំទ្រការចុះហត្ថលេខាចំនួន២ ដើម្បីពង្រឹងទំនាក់ទំនងរវាងកម្ពុជា និងក្រូអាស៊ី ឱ្យកាន់តែរីកចម្រើន
-
ព័ត៌មាន5 days agoមន្ទីរពេទ្យជាតិ តេជោសន្តិភាព ប្រារព្ធ «សន្និសីទវេជ្ជសាស្ត្រ សល្យសាស្ត្រ និងថែទាំវេជ្ជសាស្ត្រ លើកទី២ ឆ្នាំ២០២៦»
-
ព័ត៌មាន4 days agoកងទ័ពកម្ពុជា នឹងធ្វើសមយុទ្ធដាច់ដោយឡែកពីគ្នាជាមួយកងទ័ពចិន ,កងទ័ពអាមេរិក រួមទាំងបណ្តាប្រទេសជាច្រើនទៀតនៅចុងឆ្នាំនេះ និងឆ្នាំក្រោយ
-
ព័ត៌មាន5 days agoក្រសួងមុខងារសាធារណៈ និងKOICA រៀបចំសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពីរដ្ឋបាលសាធារណៈ និងការគ្រប់គ្រងធនធានមនុស្សនៅកម្ពុជា