Connect with us

ព័ត៌មាន

មន្រ្ដីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា និងឡាវ ជួបពិភាក្សាទ្វេភាគីពង្រឹង ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

ភ្នំពេញ៖នៅថ្ងៃអង្គារ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦នេះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្ដម ឧត្តមសេនីយ៍ឯក វង្សសន អ៊ិនប៉ានភីម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ និងជាប្រធានអគ្គនាយកដ្ឋាននយោបាយកងទ័ពឡាវ ដើម្បីពង្រឹង ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ។

ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា ជំនួបនេះធ្វើឡើងក្នុងគោលបំណងបន្តពង្រឹង ចំណងមិត្តភាព សាមគ្គីភាព កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ការផ្លាស់ប្តូទស្សនកិច្ច រវាងថ្នាក់ដឹកនាំសិក្ខាកាមយោធាបន្តវេន ភាសា វប្បធម៌ ប្រវត្តិសាស្រ្ត រវាងប្រទេសទាំងពីរឱ្យកាន់តែជិតស្និទ្ធ ការពង្រឹងទំនាក់ទំនង និងការជឿទុកចិត្តគ្នា កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអាស៊ាន ការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យការពារជាតិមានប្រសិទ្ធភាពបន្ថែមទៀត។

ក្នុងជំនួបនេះ លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី ក្នុងនាមឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួការពារជាតិ សូមពាំនាំនូវក្តីនឹករលឹកបំផុតជូនដល់ ឯកឧត្តម នាយឧត្តមសេនីយ៍ ខាំ លៀង ឧថាក់កៃសន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសឡាវ៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia