ព័ត៌មាន
កិច្ចប្រជុំរវាងគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្តព្រះវិហារ
នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ នៅសាលប្រជុំប្រាសាទព្រះវិហារអាគាររដ្ឋបាលខេត្ត ជាន់ទី៣ មានរៀបចំកិច្ចប្រជុំរវាងគណៈកម្មការសិទ្ធមនុស្ស ទទួលពាក្យបណ្ដឹងនិងអង្កេត និងអធិការកិច្ចនៃរដ្ឋសភា ជាមួយរដ្ឋបាលខេត្ត ក្រោមអធិបតីភាព ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធ មនុស្ស ទទួលពាក្យបណ្ដឹង និងអង្គេត និងអធិការកិច្ច នៃរដ្ឋសភា ឯកឧត្តម គីម រិទ្ធី អភិបាលនៃ គណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុម ប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ប្រតិភូអមដំណើរ អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព មួយចំនួន មេបញ្ជាការកងកម្លាំងទាំង៣ និងមន្ត្រីរាជការសាលាខេត្តជាច្រើនរូប។

នាឱកាសនោះ ឯកឧត្តម គីម រិទ្ធី បានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាង ក្រៃលែង និងសម្តែងនូវគារវកិច្ចគោរពស្វាគមន៍យ៉ាងកក់ ក្តៅបំផុតចំពោះវត្តមានដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិ មនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត និងអធិការកិច្ច នៃរដ្ឋសភា ដែលបានដឹកនាំ គណៈប្រតិភូ មកបំពេញបេសកកម្មនៅខេត្តព្រះវិហារ ដើម្បីស្វែងយល់ វឌ្ឍនភាពការងារ និងយន្តការដោះស្រាយករណីទំនាសដីធ្លីរបស់ប្រជាពលរដ្ឋ នៅខេត្តព្រះវិហារ នាឱកាសនេះ។
ឯកឧត្តម បានបន្តថា ដំណើរបំពេញបេសកកម្មរបស់ឯកឧត្តមប្រធាន និងគណៈ ប្រតិភូនាឱកាសនេះ គឺបានសបញ្ជាក់ឱ្យឃើញអំពីការគិតគូរ និងយកចិត្តទុកដាក់ខ្ពស់បំផុតអំពីសុខ ទុក្ខរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍនៅមូលដ្ឋានខេត្តព្រះវិហារ ជាពិសេសគឺការដោះស្រាយបញ្ហា ទំនាស់ដីធ្លីនៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារផងដែរ។

បន្ទាប់ពីបានឧទ្ទេសនាម នូវសមាសភាពគណៈប្រតិភូខេត្តព្រះវិហារ និងសមាសភាព គណៈ កម្មការសិទ្ធិមនុស្សទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ចនៃរដ្ឋសភា រួចមក ឯកឧត្តម គីម រិទ្ធី ក៏បានគោរព អនុញ្ញាតរាយការណ៍ ដោយសង្ខេបជូនឯកឧត្តម និងគណៈប្រតិភូ អំពីស្ថានភាពទូទៅ របស់រដ្ឋបាលខេត្តនិងវឌ្ឍនភាពនៃការអនុវត្តការងារវិស័យដីធ្លីនិងវិស័យផ្សេងៗជាច្រើនទៀតនៅក្នុងខេត្តព្រះវិហារ។ ចំពោះការដោះស្រាយសំណើរសំណូមពរ ពាក់ព័ន្ធនឹងវិវាទដីធ្លីនៅ ក្នុងខេត្តព្រះវិហារ ឯកឧត្តម បានអោយដឹងថា ក្នុងឆ្នាំ២០២៣ និងឆមាសទី១ ឆ្នាំ២០២៤នេះ សរុប១១៦ករណី ក្នុងនោះ រដ្ឋបាលខេត្តបានទទួលពីក្រសួងមហាផ្ទៃ ចំនួន ១៩ករណី បានដោះស្រាយ និងបំភ្លឺរួចរាល់, បានទទួលពីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចំនួន២៩ករណី បានដោះស្រាយ និងបំភ្លឺរួចរាល់, បានទទួលពីអង្គភាពប្រឆាំងអំពើពុករលួយ ចំនួន០១ករណី បានដោះស្រាយ និងបំភ្លឺរួចរាល់ និងបានទទួលក្នុងមូលដ្ឋាន ចំនួន៦៧ករណី កំពុងដោះស្រាយដោយរដ្ឋបាលខេត្ត ២៤ករណី បញ្ជូនទៅរដ្ឋបាលក្រុង/ស្រុក និងអង្គភាពពាក់ព័ន្ធ ១០ករណី, បានដោះស្រាយបញ្ចប់ ចំនួន១៨ករណី ច្រានចោលសំណុំរឿង ចំនួន១៥ករណី ដោយពាក្យបណ្តឹង បានដោះស្រាយបញ្ចប់រួចរាល់ ប៉ុន្តែមានការប្តឹងសារជាថ្មីឡើងវិញ។
ថ្លែងក្នុងឱកាសនោះ ឯកឧត្តម សរ ចំរុង បានជម្រាបជូន រដ្ឋបាលខេត្ត អំពីភារកិច្ចសំខាន់ៗ របស់រដ្ឋសភា ដែលមានដូចជាការងារនីតិកម្ម ការតាមដាន ការអនុវត្តច្បាប់ និងភាពជាអ្នកតំណាង របស់ពលរដ្ឋព្រមទាំងបានជម្រាបជូនពីគោលបំណង នៃបេសកកម្មរបស់គណៈកម្មការមកកាន់ ខេត្តព្រះវិហារ ដើម្បីស្វែងយល់ពីវឌ្ឍនភាពការងារ និងយន្តការដោះស្រាយទំនាស់ដីធ្លីរបស់ខេត្ត។ ជាមួយគ្នានេះផងដែរ ឯកឧត្តមក៏បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះរដ្ឋបាលខេត្ត ដែលជានិច្ចកាលបានយកចិត្តទុកដាក់ក្នុងការបម្រើសេវា និងខិតខំដោះស្រាយ រាល់ការលំបាកជូន ប្រជាពលរដ្ឋ ដោយឈរលើគោលការណ៍ច្បាប់៕








-
PR NEWS4 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា3 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoសម្ដេចតេជោ-ធិបតី តែងតែក្រើនរម្លឹកដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ឱ្យបង្ក្រាបបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យាដោយវិធានការយ៉ាងតឹងរ៉ឹង និងម៉ឺងម៉ាត់បំផុត
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន3 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន1 week agoសម្តេចតេជោ ហ៊ុន សែន ជម្រុញដល់មន្ត្រីខេត្តកណ្តាលខិតខំបំពេញការងារបម្រើប្រជាជនដោយស្មោះត្រង់ និងមានទំនាក់ទំនងល្អជាមួយប្រជាជន
-
ព័ត៌មាន1 week agoអ្នកនាំពាក្យ៖កម្លាំងមហាសាមគ្គីជាតិខ្មែរបានគាំទ្ររាជរដ្ឋាភិបាលក្នុងប្រើប្រាស់យន្តការផ្សះផ្សារដោយបង្ខំជាមួយថៃដើម្បីដោះស្រាយវិវាទទាមទារដែនសមុទ្រត្រួតស៊ីគ្នា
-
ព័ត៌មាន1 week agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា