Connect with us

ព័ត៌មាន

សម្តេចធិបតី៖ រាជរដ្ឋាភិបាលបាននិងកំពុងជំរុញបង្កើនធនធានមនុស្សដែលជាទ្រព្យសម្បត្តិជាតិរយៈពេលវែង

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ជាក់ថា គោលនយោបាយរបស់រាជរដ្ឋាភិបាលបានដាក់ចេញច្រើនអាណត្តិមកហើយ គឺជំរុញលើកកម្ពស់ធនធានមនុស្សដែលនឹងក្លាយជាទ្រព្យសម្បត្តិជាតិមានរយៈពេលវែង។

នៅថ្ងៃទី៣ ខែវិច្ឆិកា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញ​ជា​អធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាចំនួន៥ខ្នង ស្មើនឹង៥៥បន្ទប់ នៅក្នុងខេត្តកំពង់ធំ និងបានថ្លែងបញ្ជាក់ជាថ្មីអំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល តែងតែចាត់ទុកការវិនិយោគលើវិស័យអប់រំ គឺជាការវិនិយោគលើប្រទេសជាតិ ព្រោះការអប់រំ គឺជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍធនធានមនុស្ស ជាឆ្អឹងខ្នងនៃផលិតភាពសេដ្ឋកិច្ចជាតិ និងជាសសរទ្រូងនៃសមត្ថភាពប្រកួតប្រជែងប្រទេសផង។

សម្ដេចធិបតី ក៏បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាល បានកំណត់យកវិស័យអប់រំជាអាទិភាពចម្បងក្នុងយុទ្ធសាស្ត្រអភិវឌ្ឍជាតិរយៈពេលវែង តាមរយៈការពង្រីកលទ្ធភាពទទួលបានការអប់រំ ការកែលម្អហេដ្ឋារចនាសាលារៀន ការពង្រឹងសមត្ថភាពគ្រូបង្រៀន លើកកម្ពស់គុណភាពការបង្រៀន ការរៀន និងជំរុញការសិក្សាពេញមួយជីវិត។ ដើម្បីអភិវឌ្ឍវិស័យអប់រំ សម្ដេចតេជោ ហ៊ុន សែន ច្រើនអាណត្តិកន្លងមកនេះ បានកសាងសាលារៀនរាប់ពាន់ខ្នង ប៉ុន្តែល្បឿនកំណើនសាលារៀន នៅយឺតជាងមនុស្ស ដែលបញ្ហានេះហើយបានជាគោលដៅរបស់យើង គឺត្រូវបន្ថែមសាលារៀន និងគ្រូ។ នេះជាគោលដៅអភិវឌ្ឍវិស័យអប់រំលើដីតែម្ដង មិនមានតែលើក្រដាសនោះទេ៕អត្ថបទ៖ បាន ចក់

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia