ព័ត៌មាន
កម្ពុជា-អង្គការFAO បង្កើនកិច្ចសហប្រតិបត្តិការដើម្បីធានាចីរភាពសហគមន៍ និងធនធានធម្មជាតិ
ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យ លោកស្រី Rebekah Bell តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងបង្ហាញពីការបញ្ចប់បេសកកម្មការងាររបស់លោកស្រីនៅកម្ពុជា នាររសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នាទីស្តីការក្រសួងបរិស្ថាន។

នៅក្នុងជំនួបនោះ លោកស្រី Rebekah Bell បានលើកឡើងពីសមិទ្ធផលការងារសំខាន់ៗជាច្រើន ដែលអង្គការ FAO បានរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រដល់វិស័យបរិស្ថាននៅកម្ពុជា។ សមិទ្ធផលទាំងនោះរួមមាន កិច្ចសហការលើការងារប្រែប្រួលអាកាសធាតុ ការស្តារព្រៃឈើ និងការជំរុញជីវភាពរស់នៅរបស់ប្រជាសហគមន៍ឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ តាមរយៈភាពជាដៃគូពាក់ព័ន្ធនានា។ លោកស្រី តំណាងអង្គការ FAO ប្រចាំកម្ពុជា បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាសកម្មភាព និងជំរុញឱ្យមានភាពស្អាត បៃតង និងចីរភាពនៅកម្ពុជានៅពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះដៃគូយុទ្ធសាស្ត្ររបស់ FAO។ ទន្ទឹមនឹងការអបអរសាទរចំពោះសមិទ្ធផលកន្លងមក ឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់ អំពីបញ្ហាប្រឈមចម្បងៗ ដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមមុខ រួមមាន បញ្ហាសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ដ៏ធ្ងន់ធរនៃបាតុភូតអែលនីញ៉ូ (El Niño) នៅពេលខាងមុខ។ ឯកឧត្តម បានមានប្រសាសន៍បន្ថែម លើការការប្តេជ្ញាចិត្តរួមគ្នា ក្នុងការបន្តកៀរគរធនធាន និងបច្ចេកវិទ្យា ដើម្បីអនុវត្តផែនការការពារតំបន់ការពារធម្មជាតិ សំដៅការពារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព។
ដើម្បីធានាបាននូវការការពារ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព ឯកឧត្តមរដ្ឋមន្រ្តី បានថ្លែងនូវផែនការការកៀរគរការចូលរួម ការត្រៀមលក្ខណៈសម្បទានិង ការអន្តរាគមន៍បន្ទាន់យ៉ាងច្បាស់លាស់។ លើសពីនេះ ឯកឧត្តមពានលើកឡើងពីការគម្រោងបង្កើតឱ្យមានវេទិការពិភាក្សា ការត្រៀមបង្ការ ការឆ្លើយតបរួមគ្នាចំពោះបាតុភូត នៃគ្រោះហន្តរាយខាងលើ ដោយមានការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ទាំងវិស័យរដ្ឋ ឯកជន ដៃគូជាតិ និងអន្តរជាតិ។ សូមបញ្ជាក់ថា នៅចំពោះមុខ ក្រសួងបរិស្ថានបានគិតគូលើវិធានការតឹងរ៉ឹង និងការផ្សព្វផ្សាយណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងសហគមន៍ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង ដើម្បីទប់ស្កាត់គ្រោះហន្តរាយភ្លើងព្រៃ ដែលបង្កឡើងដោយការឡើងកំដៅផែនដី និងបាតុភូត El Niño និងការពង្រឹងការរក្សាប្រភពទឹក ធម្មជាតិនៅក្នុងតំបន់ការពារធម្មជាតិ ដើម្បីធានាថាសត្វព្រៃគ្រប់ប្រភេទ អាចមានលទ្ធភាពប្រើប្រាស់៕




-
កីឡា1 week agoកីឡាករ Vigor និង Pro បង្ហាញពីចំណុចខ្វះខាតរៀងខ្លួន ក្រោយជំនួបដ៏តានតឹងក្នុង MPL សប្ដាហ៍ទី៤
-
ព័ត៌មាន1 week agoក្រសួងមុខងារសាធារណៈ៖ លទ្ធផលប្រឡងគ្រូមធ្យមសិក្សាមានអ្នកជាប់ត្រឹមជាងពាក់កណ្តាលតម្រូវការប៉ុណ្ណោះ
-
កីឡា5 days agoពលរដ្ឋជាង ១,៥០០នាក់ចូលរួមរត់កម្សាន្ដ Kinal Fun Run 2026 ក្នុងអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ
-
ព័ត៌មាន1 day agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន3 days agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន3 days agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoបង្ក្រាបទីតាំងត្រៀមប្រព្រឹត្តបទល្មើស Online Scams នៅក្រុងប៉ោយប៉ែត៖ ឃាត់មនុស្ស១៣៩នាក់ និងដកហូតសម្ភារជាច្រើន
-
ព័ត៌មាន3 days agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី