ព័ត៌មាន
កងពលតូចដឹកជញ្ជូនលេខ៩៩ផ្តើមដូរប្រូហ្វាល់ហ្វេសបុករបស់ខ្លួនដើម្បីបង្ហាញពីការគំទ្រការអភិវឌ្ឍន៍តំ បន់ត្រីកោណ
ភ្នំពេញ ៖ នាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩ទាំងអស់បាន បានចាប់ផ្តើមដូរប្រូហ្វាលហ្វេសបុករបស់ពួកគេ ដើម្បីជាការបង្ហាញបន្ថែមទៀត ក្នុងការគាំទ្រកិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍រវាងកម្ពុជា ឡាវ និងវៀតណាម(CLV-DTA) ខណៈកិច្ចសហប្រតិបត្តិការនេះបាននិងកំពុងធ្វើឲ្យខេត្តទាំងបួនរបស់កម្ពុជា គឺខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង និងក្រចេះ ប្រែក្លាយជាតំបន់ដាច់ស្រយ៉ាល មកជាទីប្រជុំជនមានប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ អគ្គិសនី សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម។
តាមរយៈហ្វ្រែមប្រូហ្វាល ដែលនាយទាហាន នាយទាហានរង ពលទាហាននៃកងពលតូចដឹកជញ្ជូនលេខ៩៩បានដូរហើយបានបង្ហោះលើបណ្តាញ ហ្វេសបុកជាសាធារណៈនោះបានលើកឡើងថា«ខ្ញុំជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ គាំទ្រតំបន់ ត្រីកោណអភិវឌ្ឍន៍ CLV-DTA»។
ទាក់ទងនឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ CLV-DTAនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ថា កិច្ចសហប្រតិបត្តិការតំបន់ត្រីកោណអភិវឌ្ឍន៍ (CLV) មិនមានការកំណត់ដាក់ដែនដីរួមគ្នានោះឡើយ ផ្ទុយទៅវិញបានផ្តល់ប្រយោជន៍ដល់ភាគីកម្ពុជា ឡាវ និងវៀតណាម ដោយផ្តោតសំខាន់លើបញ្ហាសេដ្ឋកិច្ចសង្គម និងសន្តិសុខជាតិជាដើម។
ការលើកឡើងរបស់សម្តេចតេជោហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី គឺឆ្លើយតបទៅនឹងក្រុមពួកអគតិ មួយចំនួនតូចដែលកំពុងរត់ចោលស្រុក ដែលបានបំភ្លៃការពិត និងធ្វើឲ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាមួយចំនួនយល់ច្រឡំថា ក្របខណ្ឌកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍តំបន់ត្រីកោណ ជាកិច្ចព្រមព្រៀងកាត់បញ្ជូលខេត្តចំនួន៤ ទៅក្នុងដែនដីរបស់រៀតណាមនោះ។
យ៉ាងណាក៏ដោយសម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ហើយបញ្ជាក់ទៀតថា ការដាក់ខេត្តរបស់ប្រទេសកម្ពុជា ឡាវ និងវៀតណាម មិនជាការដាក់ដើម្បីបង្កើតប្រទេសមួយ ឬដាក់ខេត្តនេះឱ្យទៅជាខេត្តនៃសហព័ន្ធណាមួយដូច ដែលបុគ្គលមួយចំនួនជាពិសេសពួកក្បត់ជាតិដែលកំពុងរត់ចោលស្រុកធ្វើការចោទប្រកាន់ប៉ុន្មានថ្ងៃនេះនោះទេ ខណៈតាមរយៈកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះត្រូវបានសម្តេចតេជោអះអាងថា កម្ពុជាទទួលបានផលប្រយោជន៍កាន់តែច្រើនពីតំបន់នោះ ហើយថែមទាំងពង្រឹងនូវខឿនការពារជាតិកាន់តែរឹងមាំ បន្ថែមទៀតផងដែរតាមរយៈការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យ សាលារៀន និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើមនោះ។
បើតាមសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាអ្នកផ្តើមគំនិតឲ្យមានកិច្ច សហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ត្រីកោណនេះ បានបញ្ជាក់បន្ថែមទៀតថាដែនអធិបតេយ្យនៃប្រទេសនីមួយៗ គឺមានការបោះបង្គោលព្រំដែនច្បាស់លាស់ជាមួយគ្នា នៅមុំបី គឺមានបង្គោលចំនួន៣ ដូច្នេះ សង្ឃឹមថារាជរដ្ឋាភិបាលនឹងបន្តការខិតខំដើម្បីកសាងនូវផ្លូវជាតិលេខ៧៨.៥ ពីទីរួមខេត្តរតនគិរី ទៅកាន់មុំបី ហើយសម្តេចសង្ឃឹមថានឹងបានធ្វើដំណើរទៅកាន់តំបន់មុំ៣ តាមរយៈផ្លូវជាតិនេះផងដែរ។ សម្រាប់ធ្វើជាតិនេះចេញពីក្រុងបានលុង ឆ្លងកាត់ស្រុកតាវែង ឆ្ពោះមកដល់តំបន់កន្ទុយនាគ ដែលមានប្រវែងជាង ១៦៦គីឡូម៉ែត្រ និងមានទទ្ទឹម៩ម៉ែត្រ រំពឹងថាផ្លូវនេះនឹងសាងសង់ឱ្យរួចរាល់ឆាប់ៗ និងបង្កើតច្រកព្រំដែននៅតំបន់នោះដើម្បីងាយស្រួលក្នុងការដឹកជញ្ជូនទំនិញរវាងប្រទេសទាំងបី។
សូមបញ្ជាក់ថា តំបន់ត្រីកោណអភិវឌ្ឍន៍ CLV បានបង្កើតឡើងនៅឆ្នាំ១៩៩៩ ដែលសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្តួចផ្តើមឡើង។ CLV ជាត្រីវិស័យនៃការនាំផ្លូវមួយ ដើម្បីប្រែក្លាយតំបន់ព្រំដែន ទៅជាតំបន់អភិវឌ្ឍន៍ និងសុខដុមនីយកម្ម នៃការតភ្ជាប់ប្រជាជន និងប្រជាជននៃប្រទេសទាំងបី នៅលើដងវិថីនៃសន្តិភាព សន្តិសហវិជ្ជមាន និងវិបុលភាពរួមគ្នាជាដើម៕
អត្ថបទ ៖ បាន ចក់




















-
PR NEWS6 days agoស្វាគមន៍បងប្អូនកំពង់ឆ្នាំង! ចុងសប្តាហ៍នេះ GANZBERG នឹងនាំមកនូវមហាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយ!
-
កីឡា5 days agoមកហើយ!! ប្រជុំដោយកំពូលខ្លាំងគុនខ្មែរប៉ះខ្លាំងមកពីបរទេស វាយកក្រើកសង្វៀន “BOOSTRONG KUN KHMER SPECIAL BATTLE” នៅបាយ័នស្ទឹងមានជ័យ
-
ព័ត៌មាន1 week agoក្រុមគ្រូពេទ្យភ្នែកស្ម័គ្រចិត្តចុះពិនិត្យព្យាបាលភ្នែក និងផ្ដល់វ៉ែនតាជូនពលរដ្ឋស្រុកស្ទោងខេត្ដកំពង់ធំ
-
ព័ត៌មាន5 days agoលិខិតចំហស្តីពី «គំរូខ្នងផ្សារ»៖ ការអភិវឌ្ឍដែលស្តែងចេញពីបេះដូងមនុស្សធម៌
-
ព័ត៌មាន3 days agoសហគមន៍ទុរេនបែកអន្លូង ស្រុកស្ទឹងត្រង់បានចុះបញ្ជីម៉ាកសមូហភាព និងមាន QR Code ត្រឹមត្រូវ
-
ព័ត៌មាន3 days agoបទល្មើសធនធានធម្មជាតិ ចំនួន២០ករណី ត្រូវបានបង្រ្កាបនៅក្នុងភូមិសាស្រ្តតំបន់ជួរភ្នំក្រវាញ ក្នុងខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មាន3 days agoចាប់ពីថ្ងៃទី១០ដល់១៣ មិថុនា អាជ្ញាធររាជធានីភ្នំពេញចុះត្រួតពិនិត្យទីតាំងឃ្លាំងទំនិញសង្ស័យនាំចូលពីថៃចំនួន ១០៧ទីតាំង រកឃើញ១២ទីតាំងនាំសាច់បង្កកពីថៃ
-
ព័ត៌មាន4 days agoឱកាសការងារ ៣៥៥០កន្លែង ជាមួយនឹងអត្ថប្រយោជន៍ ប.ស.ស. និងកម្មវិធី TVET ត្រូវបាននាំយកទៅផ្សព្វផ្សាយជូនពលរដ្ឋដល់មូលដ្ឋានខេត្តសៀមរាប