ព័ត៌មាន
ក្រសួងបរិស្ថានផ្ដល់កូនឈើចម្រុះ ៣ពាន់ដើមដល់ «ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ ជំរុញយុទ្ធនាការគម្របបៃតង និងការអភិវឌ្ឍសហគមន៍តាមព្រំដែន
បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុមការងារក្រសួងបរិស្ថានបានដឹកកូនឈើ៣ពាន់ដើមដល់ទីតាំង ដើម្បីប្រគល់និងដាំនៅភូមិរង់ចាំ នៃភូមិសាស្រ្តរបស់ ខេត្តបន្ទាយមានជ័យ។ ពិធីដាំឈើនឹងប្រព្រឹត្តទៅរួមគ្នានាថ្ងៃនេះតែម្ដង។
សូមជម្រាបថា ក្រសួងបរិស្ថាន បានសម្រេចផ្តល់កូនឈើចម្រុះសរុបចំនួន ៣,០០០ ដើម ជូនដល់រដ្ឋបាលខេត្តបន្ទាយមានជ័យ និងភាគីពាក់ព័ន្ធ ដើម្បីយកទៅដាំដុះនៅ «ភូមិរង់ចាំ» ដែលជាតំបន់យុទ្ធសាស្ត្រតាមបណ្តោយព្រំដែន សម្រាប់ជួយសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋភៀសសឹក។
សកម្មភាពនេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងការគាំទ្រដល់មូលដ្ឋាន និងដៃគូសហការ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ វិស័យឯកជន ក្រុមហ៊ុន សែនគីរីអេកូផាក ដើម្បីជំរុញយុទ្ធនាការគម្របបៃតង និងការអភិវឌ្ឍសហគមន៍តាមព្រំដែនប្រកបដោយនិរន្តរភាព៕









-
ព័ត៌មាន5 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន6 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»