Connect with us

ព័ត៌មាន

ក្រសួងបរិស្ថានផ្ដល់កូនឈើចម្រុះ ៣ពាន់ដើមដល់ «ភូមិរង់ចាំ» ខេត្តបន្ទាយមានជ័យ ​ជំរុញ​យុទ្ធនា​ការ​គម្រប​បៃតង និងការអភិវឌ្ឍសហគមន៍តាមព្រំដែន

បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ក្រុម​ការងារក្រសួងបរិស្ថាន​បាន​ដឹកកូន​ឈើ​៣ពាន់ដើម​ដល់ទីតាំង ដើម្បីប្រគល់និងដាំនៅភូមិរង់ចាំ នៃ​ភូមិសាស្រ្តរបស់ ខេត្ត​បន្ទាយ​មាន​ជ័យ។ ពិធីដាំឈើនឹងប្រព្រឹត្តទៅរួមគ្នានាថ្ងៃនេះតែម្ដង​។

សូមជម្រាប​ថា ក្រសួងបរិស្ថាន បានសម្រេចផ្តល់កូនឈើចម្រុះសរុបចំនួន ៣,០០០ ដើម ជូន​ដល់​រដ្ឋបាល​ខេត្តបន្ទាយមានជ័យ និងភាគីពាក់ព័ន្ធ ដើម្បីយកទៅដាំដុះនៅ «ភូមិរង់ចាំ» ដែល​ជា​តំបន់​យុទ្ធសាស្ត្រ​តាមបណ្តោយព្រំដែន សម្រាប់ជួយ​សម្រួល​ដល់​ការ​រស់​នៅ​របស់​ប្រជាព​លរដ្ឋ​ភៀស​សឹក​។

សកម្មភាព​នេះធ្វើឡើងក្រោមការដឹកនាំផ្ទាល់របស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន និងការគាំទ្រដល់មូលដ្ឋាន និងដៃគូសហការ ទាំងនៅថ្នាក់ជាតិ និ​ង​ថ្នាក់​ក្រោម​ជាតិ ​វិស័យឯកជន ក្រុមហ៊ុន សែនគីរីអេកូផាក ដើម្បីជំរុញយុទ្ធនាការគម្របបៃតង និង​ការ​អភិវឌ្ឍ​សហគមន៍​តាម​ព្រំដែនប្រកបដោយនិរន្តរភាព៕

អត្ថបទពេញនិយម

Copyright © 2024 Bayon TV Cambodia