ព័ត៌មាន
កម្ពុជាអនុម័តគម្រោងវិនិយោគ ៣៧ ក្នុងទំហំទុនវិនិយោគ ២៤៦លានដុល្លារអាម៉េរិកក្នុងខែតុលា
ភ្នំពេញ៖ ក្នុងខែតុលា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) និងអនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត (អ.គ.វ.រ.ខ.) បានចុះបញ្ជីគម្រោងវិនិយោគសរុប ៣៧គម្រោង ក្នុងទំហំ ទុនវិនិយោគសរុបប្រមាណ ២៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១៩ពាន់កន្លែង។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ថា ក្នុងចំណោមគម្រោងវិនិយោគទាំង៣៧ គឺ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីចំនួន ២៤គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ២០៥លានដុល្លារអាម៉េរិក និងអាច បង្កើតឱកាសការងារជូនប្រជាពលរដ្ឋបានប្រមាណ ១១ពាន់កន្លែង។ ចំណែក អនុគណៈកម្មាធិការវិនិយោគរាជធានី-ខេត្ត បានចុះបញ្ជីចំនួន ១៣គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ៤១លានដុល្លារ អាម៉េរិក និងអាចបង្កើតការងារជូនប្រជាពលរដ្ឋបានប្រមាណ ៨ពាន់កន្លែង។
ក.អ.ក. បានបញ្ជាក់ថា គម្រោងវិនិយោគដែលមានភាពលេចធ្លោប្រចាំខែតុលា រួមមាន គម្រោងបង្កើតរោងចក្រផលិតចំណីសត្វចិញ្ចឹម ដែលមានទុនវិនិយោគប្រមាណ ២០លានដុល្លារអាម៉េរិក មានទីតាំងនៅស្រុកព្រៃនប់ ខេត្តព្រះសីហនុ និង គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត មានទុនវិនិយោគ ៤២ លានដុល្លារអាម៉េរិក ស្ថិតនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ព្រមទាំង គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលវាយនភណ្ឌ ក្នុងទំហំទុនវិនិយោគ ២២លានដុល្លារម៉េរិក បានបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ស្ពឺ ជីន ឆឹង អ៊ិនធើណេសិនណល។
ក.អ.ក. បានកត់សម្គាល់ថា ក្នុងរយៈ ពេល ១០ខែនៃឆ្នាំ២០២៦ វិស័យឧស្សាហកម្មនៅតែជាវិស័យស្នូលក្នុងការទាក់ទាញវិនិយោគ។ ការវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងវិនិយោគក្នុងវិស័យកសិកម្ម ទេសចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធ នៅតែបន្តរួមចំណែកដល់ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ច និងការបង្កើតការងារនៅកម្ពុជា។
ជាក់ស្តែង វិស័យឧស្សាហកម្មគ្រប់ដំណប់ទំហំវិនិយោគធំជាងគេរហូតដល់ ១៧៩លានដុល្លារអាម៉េរិកនៃទំហំទុនវិនិយោគសរុប ២៤៦លានដុល្លារអាម៉េរិក បន្ទាប់មកវិស័យហេដ្ឋារចនាសម្ព័ន្ធនិងផ្សេងៗ មានទុនវិនិយោគ ៤២លានដុល្លារអាម៉េរិក។ ចំណែក វិស័យកសិកម្ម និងកសិ-ឧស្សាហកម្មមានចំនួន ២០លានដុល្លារអាម៉េរិក ខណៈដែលវិស័យទេសចរណ៍មានទំហំទុនវិនិយោគត្រឹម ៥លានដុល្លារអាមេរិកប៉ុណ្ណោះ៕អត្ថបទ៖ ធូ វិរៈ



-
ព័ត៌មាន5 days agoបញ្ជាការដ្ឋានកងទ័ពជើងទឹក ជ្រើសរើសនាវិកថ្មីចំនួន ៥០០នាក់ឲ្យបំពេញក្របខណ្ឌកងទ័ព ស្របតាមផែនការរបស់រាជរដ្ឋាភិបាល
-
ព័ត៌មាន1 week agoម្ចាស់សត្តឃាតដ្ឋានគាំទ្រវិធានការទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ ដើម្បីការពារកសិករក្នុងស្រុក
-
ព័ត៌មាន6 days agoយោធាថៃពង្រាយរថក្រោះពីរគ្រឿងមានចម្ងាយ ២៥០ម៉ែត្រពីក្រុមអ្នកសង្កេតការណ៍អាស៊ាន AOT នៅតំបន់ភូមិជោគជ័យ
-
ព័ត៌មាន1 week agoសម្តេចបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី បន្តផ្ដល់អំណោយប្រចាំខែប្រគល់ជូនមណ្ឌលមែកឈើ និងឧបត្ថម្ភស៊ីម៉ង់ត៍ ១០ តោនបន្ថែម
-
ព័ត៌មាន1 week agoអ្នកដំណើរលើនាវាOdysseyមួយចំនួនទៀត បានបន្តចេញដំណើរតាមផ្លូវអាកាសទៅប្រទេសគេវិញ
-
ព័ត៌មាន1 week agoអ្នកជំនាញកម្ពុជា និងអន្តរជាតិ នឹងបញ្ចេញថ្វីដៃធ្វើអាហារប្រពៃណីនៅក្នុងភូមិហ្វ្រង់កូហ្វូនី
-
ព័ត៌មាន1 week agoកម្ពុជាបន្តបញ្ជាក់ការប្ដេជ្ញាប្រកាន់យកជំហរសន្តិភាពក្នុងការដោះស្រាយបញ្ហា
-
ព័ត៌មាន1 week agoអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បើកយុទ្ធនាការ ម ស្មើ ម លើកទី៥ «វិទ្យាសាស្ត្រ ក្តីសង្ឃឹម និងការផ្លាស់ប្តូរ»