ព័ត៌មាន
ឯកឧត្តម ប្រាក់ សំអឿន អញ្ជើញជាអធិបតីប្រកាសតែងតាំងមុខតំណែងអភិបាលរងខេត្តពោធិ៍សាត់
ឯកឧត្តម ប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៥ខែសីហាឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាពប្រកាសតែងតាំងមុខតំណែងអភិបាលរងនៃគណៈ អភិបាលខេត្តពោធិ៍សាត់ ដែលបានប្រារព្ធធ្វើនៅសាលប្រជុំក្រុមប្រឹក្សាខេត្តនិងបានការអញ្ជើញចូលរួមពីប្រតិភូក្រសួងមហាផ្ទៃ ឯកឧត្តម ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញា ថ្នាក់ដឹកនាំមន្ទីរ អង្គភាព កងកម្លាំងប្រដាប់អាវុធទាំង៣ រដ្ឋបាលស្រុក ក្រុង ឃុំ និងសង្កាត់ជាច្រើនទៀត។
យោងតាមអនុក្រឹត្យលេខ៨០៩អនក្រ.តតរបស់រាជរដ្ឋាភិបាលកម្ពុជាចុះថ្ងៃទី០៧ខែសីហាឆ្នាំ២០២៤ត្រូវបានតែងតាំងមុខតំណែងលោក ហេង សុភាណា ពីអភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញមកជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់។ លោក ហេង សុភាណា អភិបាលរងនៃគណៈអភិបាលខេត្ត បានសម្តែងនូវការគោរពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាពិសេសឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងឯកឧត្តម កែវ រតន រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់ ដែលបានពិនិត្យវាយតម្លៃ គាំទ្រនិងប្រគល់តួនាទីភារកិច្ចជាអភិបាលរងនៃគណៈអភិបាលខេត្តនាពេលនេះ។ជាការឆ្លើយតបលោកបានប្តេជ្ញាចិត្ត គោរព អនុវត្តឱ្យបានខ្ជាប់ខ្ជួនត្រឹមត្រូវតាមច្បាប់ លិខិតបទដ្ឋានគតិយុត្តនានា សហការជាមួយក្រុមប្រឹក្សា គណៈអភិបាល មន្ទីរអង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ មានសិលធម៌ សេចក្តីថ្លៃថ្នូ ប្រកាន់នូវសច្ចះធម៌ យុត្តិធម៌ គុណធម៌ លើកកម្ពស់ស្មារតីសាមគ្គី ឯកភាពផ្ទៃក្នុងល្អនិងខិតខំបង្កើនសមត្ថភាពផ្ទាល់ខ្លួនតាមរយៈការសិក្សាស្វែងយល់និងរៀនសូត្រពីរៀមច្បងនៅជុំវិញខ្លួនដើម្បីបង្កើនប្រសិទ្ធិភាពការងារបម្រើប្រជាពលរដ្ឋ។
ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងឯកឧត្តមប្រាក់ សំអឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានសេចក្តីសង្ឃឹមជឿជាក់យ៉ាងមុតមាំថា លោកអភិបាលរងខេត្តថ្មីដែលត្រូវបានប្រកាសចូលកាន់មុខតំណែងនាពេលនេះនឹងអនុវត្តតួនាទី ភារកិច្ច សហការសាមគ្គីឯកភាពផ្ទៃល្អក្នុងជួរ ក្រុមប្រឹក្សា គណៈអភិបាល ខេត្ត ស្រុក ក្រុង មន្ទីរ អង្គភាពកាន់តែមានប្រសិទ្ធិភាពក្នុងការលើកកម្ពស់ផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយបរិយាប័ន្ន និងសមធម៌សង្គម។ឯកឧត្តមសូមឱ្យលោកអភិបាលរងថ្មីក៏ដូចអាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ខិតខំដោះស្រាយបញ្ហាប្រឈមនានាដូចជាវិវាទដីធ្លី ទប់ស្កាត់នូវរាល់ បទល្មើសរំលោភកាន់កាប់រុករានទន្ទ្រានយកដីព្រៃឈើរបស់ធ្វើជាកម្មសិទ្ធិ។បន្តកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការទាំងការដឹកនាំ គ្រប់គ្រងនិងរបៀបរបបំពេញការងារ។យកចិត្តទុកដាក់ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ជម្រុញការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក មានកិច្ចសហការល្អជាមួយប្រទេសជិតខាង។ឯកឧត្តម បានលើកឡើងទៀតថា គោលនយោបាយដ៏ត្រឹមត្រូវ របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឆ្លាតវៃនិងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធិភាព និងចីរភាពជាមួយគ្នានោះឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសូមឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិខិតខំប្រឹងប្រែងនិងយកចិត្តទុកដាក់ពិនិត្យតាមដាននិងធ្វើការកែលម្អជាប្រចាំសំដៅលើកកម្ពស់គុណភាព ប្រសិទ្ធិភាព តម្លាភាពនិងគណនេយ្យភាពចំពោះការងារផ្តល់សេវារដ្ឋបាល តាមរយៈអង្គភាពច្រកចេញចូលតែមួយដែលមានលក្ខណៈសាមញ្ញ ងាយស្រួល លឿនរហ័សនិងឆ្លើយតបទាន់ពេលវេលាទៅនឹងតម្រូវការចាំបាច់របស់ជូនប្រជាពលរដ្ឋនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ។ សូមបញ្ជាក់ថាបទពិសោធន៍របស់ លោក ហេង សុភាណា នៅឆ្នាំ២០០១ជាគ្រូបង្រៀននៅវិទ្យាល័យហ៊ុនសែនកណ្តៀងនៅឆ្នាំ២០០៥គ្រូបង្រៀននៅវិទ្យាល៏យពោធិ៍សាត់ឆ្នាំ២០០៩បុគ្គលិកមន្ទីរអប់រំយុវជននិងកីឡាខេត្ត ឆ្នាំ២០១០ ប្រធានការិយា ល័យនៅសាលាខេត្ត ឆ្នាំ២០១២នាយករងទីចាត់ការសាលាខេត្តឆ្នាំ២០១៣នាយករដ្ឋបាលសាលាខេត្ត ឆ្នាំ២០១៤ជាអភិបាលនៃគណៈអភិបាលស្រុកវាលវែង ឆ្នាំ២០២១ អភិបាលនៃគណៈអភិបាលស្រុកភ្នំក្រវាញរហូតក្លាយជាអភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់នាពេលនេះ ៕

-
ព័ត៌មាន3 days ago
TOP STORY សម្ដេចតេជោ ហ៊ុន សែន ប្រកាសយកដី២ហិកតាតម្លៃជាង១០លានដុល្លារ នៅជ្រោយចង្វារ ដើម្បីសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតជាស្ត្រី
-
ព័ត៌មាន6 days ago
ឯកឧត្តម ហ៊ុន ម៉ានី គាំទ្រចំពោះចំណាត់ការម៉ឺងម៉ាត់របស់រដ្ឋាភិបាលលើដំណោះស្រាយបញ្ហាព្រំដែនកម្ពុជា ថៃ
-
ព័ត៌មាន2 days ago
ព្រះមហាក្សត្រ និងសម្តេចម៉ែ ប្រោសព្រះរាជទានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ចូលក្រាបថ្វាយបង្គំគាល់ ថ្វាយព្រះរាជសព្ទសាធុការពរជ័យ និងទូលថ្វាយរបាយការណ៍
-
ព័ត៌មាន6 days ago
សម្តេចធិបតី អំពាវនាវខ្មែរគ្រប់និន្នាការបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាល់ដល់ទឹកចិត្តកងទ័ពហើយបន្តឧបត្ថម្ភគាំទ្រដែលជាស្មារតីសាមគ្គីជាតិ
-
ព័ត៌មាន6 days ago
សម្តេចតេជោ បង្ហាញការឈឺចាប់ ក្រោយទាហានថៃ លួចបាញ់ទាហានខ្មែរស្លាប់ នៅតំបន់មុំបី
-
ព័ត៌មាន1 week ago
អង្គភាពផ្តល់សេវាសាធារណៈគំរូក្នុងវិស័យសុខាភិបាលឆ្នាំ២០២៤ បានធ្វើទស្សនកិច្ចសិក្សានៅប្រទេសចិន
-
ព័ត៌មាន3 days ago
សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍សំខាន់ៗបន្ថែមចំនួន ៤ ដើម្បីលើកកម្ពស់ និងគាំទ្រស្រ្ដីនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន6 days ago
សមាជរដ្ឋសភានិងព្រឹទ្ធសភា គាំទ្រទាំងស្រុងលើយន្តការដោះស្រាយបញ្ហាព្រំដែនរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ដោយសន្តិវិធី និងតាមផ្លូវច្បាប់អន្តរជាតិ