ព័ត៌មាន
ប្រជាពលរដ្ឋ និងភ្ញៀវទេសចរដើរកម្សាន្ត និងរីករាយនៅតាមមាត់ទន្លេដែលជាដំបូងនៃពិធីបុណ្យអុំទូក
ប្រជាពលរដ្ឋមកពីតាមបណ្តាខេត្ត និងភ្ញៀវទេសចរណ៍បរទេសបានដើរលេងកំសាន្ត និងរីករាយនៅតាមមាត់ទន្លេ និងមុខព្រះបរមរាជវាំង នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាដំបូងនៃពិធីបុណ្យអុំទូក បើទោះបីជានៅរាជធានីភ្នំពេញមិនមានការប្រណាំងទូកយ៉ាងណាក៏ដោយ។
បើទោះបីជាគ្មានការប្រណាំងទូកនៅរាជធានីភ្នំពេញយ៉ាងក៏ដោយ ក៏ប្រជាពលរដ្ឋ និងភ្ញៀវទេសចរបរទេសជាច្រើនបាននាំគ្នានៅតែបន្តដើរលេងកម្សាន្ត និងរីករាយនៅតាមមាត់ទន្លេ និងនៅមុខព្រះបរមរាជវាំងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដែលជាដំបូងនៃពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុក។
ប្រជាពលរដ្ឋដែលបានមកដើរលេងកំសាន្តនៅមាត់ទន្លេ និងមុខព្រះបរមរាជវាំងបានថ្លែងថា បើទោះបីជាអត់មានពិធីបុណ្យអុំទូកក៏ប្រជាពលរដ្ឋនាំគ្នាមកដើរលេងសប្បាយរីករាយ និងបាននាំគ្នាដើរលេងនៅមាត់ទន្លេ និងចូលទស្សនានៅក្នុងព្រះបរមរាជវាំងផងដែរ។ ហើយប្រជាពលរដ្ឋមានការមកដើរលេងកំសាន្តច្រើនកុះករដូចជាបុណ្យអុំទូកដែរ។ ចំពោះការរៀបចំសន្តិសុខ សណ្តាប់ធ្នាប់នៅមាត់ទន្លេ គឺមានការរៀបចំការល្អ។
ប្រជាពលរដ្ឋបានបន្តថា នៅរាជធានីភ្នំពេញមិនមានការរៀបចំអុំទូកដោយសារតែប្រទេសជាតិមានជម្លោះព្រំដែនជាមួយថៃ ហេតុនេះរាជរដ្ឋាភិបាលអត់មានការរៀបចំពិធីបុណ្យអុំទូកទេ តែនៅថ្ងៃទី១ នៃពិធីបុណ្យអុំទូកគឺមានប្រជាពលរដ្ឋមកពីតាមបណ្តាខេត្តដើរលេងកំសាន្តសប្បាយច្រើន។ ការរៀបចំសណ្តាប់ធ្នាប់មានសន្តិសុខសុវត្ថិភាពល្អ។
យោងតាមសារាចររាជរដ្ឋាភិបាល ចុះថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ បានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ ដើម្បីផ្តោតការយកចិត្តទុកដាក់ជាអាទិភាពខ្ពស់លើស្ថានការណ៍ចំពោះមុខនៅតាមព្រំដែនកម្ពុជា-ថៃ ជាពិសេសការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋភៀសសឹក ខណៈការរៀបចំពិធីបុណ្យនៅតាមបណ្តាខេត្តនៅតែអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា។ តាមសារាចររាជរដ្ឋាភិបាលបានសម្រេចផ្អាកការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ទី២៤ និងទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ។ ដោយឡែក ការរៀបចំពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមបណ្តាខេត្ត អាចប្រព្រឹត្តទៅជាធម្មតា ស្របតាមទំនៀមទម្លាប់ ប្រពៃណី និងលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ៕
អត្ថបទ៖ វង្ស សុភាព










-
ព័ត៌មាន3 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន3 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន3 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
-
ព័ត៌មាន2 days agoសមាគម អ.ម.ត និងសាកលវិទ្យាល័យ Concordia នៃប្រទេសកាណាដា ចុះអនុស្សរណៈយោគយល់គ្នា ជ្រោមជ្រែងនិស្សិតខ្មែរបន្តការសិក្សាថ្នាក់បណ្ឌិត (PhD)