ព័ត៌មាន
ការរៀបចំពិធីបុណ្យអុំទូកនៅបណ្ដាខេត្ត ជាការជំរុញសេដ្ឋកិច្ច និងអភិរក្សអត្តសញ្ញាណ
ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក នៅឆ្នាំនេះ មិនត្រូវបានរៀបចំនៅរាជធានីភ្នំពេញ ដូចបណ្តាឆ្នាំកន្លងទៅនោះទេ ដោយសាររាជរដ្ឋាភិបាលត្រូវផ្តោត ការយកចិត្តទុកដាក់លើស្ថានការណ៍នៅតាមព្រំដែនកម្ពុជា-ថៃ ការដោះស្រាយបញ្ហាប្រជាពលរដ្ឋភៀសសឹក និង កិច្ចការអាទិភាពចាំបាច់មួយចំនួនទៀត។
ចំពោះការសម្រេចនេះ ត្រូវបាន លោកបណ្ឌិត ឈត ប៊ុនថង អ្នកវិភាគទស្សនវិជ្ជា និងអ្នកស្រាវជ្រាវសង្គម បង្ហាញការយល់ឃើញថា ជាការសម្រេចដែលស្របតាមស្ថានភាពជាក់ស្តែងរបស់ប្រទេស និងជាការគិតគូរលើ អាទិភាពចាំបាច់នានា។ ទន្ទឹមនេះ ការបន្តរៀបចំពិធីបុណ្យអុំទូកនៅតាមបណ្តាខេត្ត ក៏មានសារៈសំខាន់ក្នុងការជំរុញ សកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ក្នុងតំបន់ បង្កើនឱកាសរកប្រាក់ចំណូលជូនប្រជាពលរដ្ឋ ព្រមទាំងការថែរក្សា ប្រពៃណី និងអត្តសញ្ញាណជាតិឱ្យបានគង់វង្សផងដែរ ព្រោះពិធីនេះ គឺតែងបានប្រារព្ធឡើងតាំងពីយូរលង់មកហើយ។
សូមរំលឹកថា កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាលបានចេញសារាចរណែនាំ ស្តីពីការផ្អាក ការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅតាមដងទន្លេសាប មុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៦។ ទោះជាយ៉ាងណា ការរៀបចំពិធីបុណ្យនេះនៅតាមបណ្តាខេត្តនានា ត្រូវបានអនុញ្ញាតឱ្យប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី និងលទ្ធភាពជាក់ស្តែងរបស់អាជ្ញាធរ និងប្រជាពលរដ្ឋ ខណៈថ្ងៃឈប់សម្រាករយៈពេល ៣ថ្ងៃ ក្នុងឱកាស ព្រះរាជពិធីនេះ ក៏នៅតែរក្សាដដែល៕
ដោយ ៖ ពៅយី











-
ព័ត៌មាន3 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន3 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន3 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
-
ព័ត៌មាន2 days agoសមាគម អ.ម.ត និងសាកលវិទ្យាល័យ Concordia នៃប្រទេសកាណាដា ចុះអនុស្សរណៈយោគយល់គ្នា ជ្រោមជ្រែងនិស្សិតខ្មែរបន្តការសិក្សាថ្នាក់បណ្ឌិត (PhD)