ព័ត៌មាន
អ្នកទេសចម្រុះជាតិសាសន៍ជាច្រើនកុះករ បានទៅទស្សនាប្រាសាទអង្គរវត្ដ ក្នុងឱកាសពិធីបុណ្យអុំទូក
នៅថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២៦ ត្រូវនិងថ្ងៃឈប់សម្រាកនៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងខេត្ដសៀមរាប មានភ្ញៀវទេសចរជាតិនិងអន្ដរជាតិ មកពីបណ្ដាខេត្តរាជធានី ជាច្រើនកុះករបានទស្សនានៅប្រាសាទអង្គរវត្ត ខណៈដែលអាជ្ញាធរ ខេត្ដសៀមរាប បានរៀបចំពិធីបុណ្យអុំទូកនេះ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី២០ដល់ថ្ងៃទី២៥ខែវិច្ឆិកាឆ្នាំ២០២៦នេះ។
ភ្ញៀវទេសចរមកពីតាមបណ្ដាខេត្ដ និងរាជធានីភ្នំពេញ បានលើកឡើងថា នៅថ្ងៃបុណ្យជាតិមួយនេះ ពួកគាត់បានឃើញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ បានចូលទស្សនាប្រាសាទអង្គរ ដោយខ្លះជាលក្ខណៈជាក្រុម ខ្លះទៀតលក្ខណៈគ្រួសារ ហើយពួកគាត់បានសម្ដែងទឹកមុខញញឹមញញែម ក្រោយពេលដែលបានឃើញរូបចម្លាក់ផ្ទាំងថ្ម អមដោយទេសភាពស្រស់បំព្រងនារដូវភ្លៀងផងដែរ។ពួកគាត់បន្តថា ទោះបីជាធ្លាប់បានមកទស្សនាប្រាសាទអង្គរវត្តជាច្រើនលើកក៏ដោយ ប៉ុន្ដែពេលបានចូលមកទស្សនាឃើញភាពស្រស់ស្អាតនៃប្រាសាទអង្គរ មានរម្មណ៍ស្រស់ថ្លា ជាពិសេសបានឃើញកំពូលប្រាសាទអង្គរ អមជាមួយស្រះទឹក ខណៈដែលការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអភិរក្សប្រាសាទបុរាណកាន់តែមានភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ។ ពួកគាត់ លើកឡើងថា មិនត្រឹមតែស្រស់ស្អាតនៅប្រាសាទអង្គរប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង មានការរៀបចំស្រស់ស្អាតក្នុងក្រុងផងដែរ។ពួកគាត់បានកោតសរសើរដល់អាជ្ញាធរពាក់ព័ន្ធ ដែលបានអភិឌ្ឍន៍រមណីយដ្ឋានអង្គរបានល្អប្រសើរនិងមានសន្ដិសុខសុវត្ថិភាពល្អដល់អ្នកទេសចរ។
បើតាមរបាយការណ៍របស់នាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ របស់អាជ្ញាធរជាតិអប្សរា បានបង្ហាញថា នៅថ្ងៃអាទិត្យទី២២ខែវិច្ឆិកាឆ្នាំ២០២៦មុនថ្ងៃពិធីបុណ្យអ៉ុទូក មានភ្ញៀវចម្រុះជាតិសាសន៍ចូលមកទស្សនាតំបន់អង្គរប្រមាណជាតិជា៤ម៉ឺននាក់ ក្នុងនោះអ្នកទេសចរអន្ដរជាតិជាង៤ពាន់៤០០នាក់ ។
ការមកទស្សនារបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិនាពេលនេះ បានបង្ហាញពីភាពទាក់ទាញនៃតំបន់រមណីយដ្ឋានអង្គរ ដែលតែងតែជាគោលដៅទេសចរណ៍ដ៏សំខាន់សម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី ជាពិសេស ក្នុងឱកាសថ្ងៃឈប់សម្រាក និងពិធីបុណ្យជាតិធំៗ ដែលជាកត្តារួមចំណែកជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងខេត្តសៀមរាប តាមរយៈការប្រើប្រាស់សេវាកម្មស្នាក់នៅ ម្ហូបអាហារ មគ្គុទ្ទេសក៍ទេសចរណ៍ ការដឹកជញ្ជូន និងអាជីវកម្មពាក់ព័ន្ធនឹងវិស័យទេសចរណ៍។ ជាមួយគ្នានេះ តំបន់អង្គរមិនត្រឹមតែជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាទីតាំងដ៏មានតម្លៃសម្រាប់បង្ហាញពីអត្តសញ្ញាណជាតិ សក្តានុពលវប្បធម៌ និងមរតកប្រវត្តិសាស្ត្ររបស់កម្ពុជាទៅកាន់ពិភពលោក៕
អត្ថបទ ៖ Chhet Savy










-
ព័ត៌មាន3 days agoសម្តេចធិបតីណែនាំឱ្យក្រសួងធនធានទឹកនិងឧតុនិយម ត្រៀមខ្លួនទប់ទល់ជាមួយបាតុភូតអ៊ែលនីញ៉ូ
-
ព័ត៌មាន3 days agoអ្នកសារព័ត៌មានបារាំង និងកាណាដា ចុះផ្ដិតយករូបភាពស្លាកស្នាមដ៏ឈឺចាប់នៅបំន់បឹងត្រកួន, ភូមិព្រៃចាន់ និងភូមិជោគជ័យ បន្សល់ទុកដោយសង្គ្រាមថៃឈ្លានពានកាលពីឆ្នាំ២០២៥
-
ព័ត៌មាន3 days agoសម្ដេចធិបតីណែនាំឱ្យរក្សាទុកក្លោងទ្វារភូមិហ្វ្រង់កូហ្វូនី និងប្រាសាទ ព្រះវិហារ តាក្របី និងតាមាន់ធំ ដើម្បីឱ្យប្រជាពលរដ្ឋបានទស្សនាក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក
-
ព័ត៌មាន3 days agoទឹកធ្លាក់ជីអាំង តំបន់ទេសចរណ៍បែបធម្មជាតិ ក្នុងខេត្តមណ្ឌលគិរី ដែលទេសចរមិនគួរមើលរំលង
-
ព័ត៌មាន3 days agoសម្តេចធិបតី ៖ ការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ បង្ហាញឱ្យពិភពលោកបានឃើញថាកម្ពុជាជាប្រទេសដែលមានសន្តិភាព សន្តិសុខ និងសុវត្ថិភាពពេញលេញ
-
ព័ត៌មាន3 days agoGS25 ចុះកិច្ចព្រមព្រៀងសិទ្ធិផ្តាច់មុខជាមួយ META Retail បោះជំហានចូលទីផ្សារប្រទេសកម្ពុជា
-
ព័ត៌មាន3 days agoសម្តេចប្រធានរដ្ឋសភា ជម្រាបគណៈប្រតិភូសភាអឺរ៉ុប ក្នុងមហាសន្និបាត AIPA ថា «ពលរដ្ឋខ្មែរជាង ២ម៉ឺននាក់ មិនទាន់បានវិលត្រឡប់ទៅលំនៅឋានវិញដោយសារថៃឈ្លានពាន»
-
ព័ត៌មាន2 days agoសមាគម អ.ម.ត និងសាកលវិទ្យាល័យ Concordia នៃប្រទេសកាណាដា ចុះអនុស្សរណៈយោគយល់គ្នា ជ្រោមជ្រែងនិស្សិតខ្មែរបន្តការសិក្សាថ្នាក់បណ្ឌិត (PhD)