ព័ត៌មាន
ឯកឧត្តមបណ្ឌិត ម៉ឹង មករា ដឹកនាំដាំកូនឈើរួមគ្នាក្នុងពេលតែមួយនៅទូទាំងស្រុកមេមត់ ក្រោមប្រធានបទ “បណ្តុះផ្នត់គំនិត ពន្លកបៃតង”
ត្បូងឃ្មុំ៖ ឯកឧត្តមបណ្ឌិត ម៉ឹង មករា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកមេមត់ បានចូលរួមជាអធិបតី ក្នុង “ពិធីដាំកូនឈើរួមគ្នាក្នុងពេលតែមួយនៅទូទាំង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ” ក្រោមប្រធានបទ “បណ្តុះផ្នត់គំនិត ពន្លកបៃតង” ។
ប្រព្រឹត្តិទៅនាព្រឹកថ្ងៃសៅរ៍ទី១៧ ខែសីហា ឆ្នាំ២០២៤ ក្នុងបរិវេណវត្តក្ងោក ភូមិក្ងោក ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីក្រុមការងាររាជរដ្ឋាភិបាល សមាជិកក្រុមប្រឹក្សាស្រុក ថ្នាកដឹកនាំនិងមន្ត្រីរដ្ឋបាលស្រុកមេមត់ កងកម្លាំងស្រុកទាំងបីប្រភេទ ប្រជាពលរដ្ឋឃុំគគីរ អ្នកគ្រូលោកគ្រូ សិស្សានុសិស្ស យុវជនមូលដ្ឋាន សរុបចំនួនជាង ៤០០នាក់។
កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងបណ្តុះនូវផ្នត់គំនិតភាពបៃតងសម្រាប់កម្ពុជា ព្រមទាំងបណ្តុះស្មារតី និងផ្នត់គំនិតដល់សាធារណជនគ្រប់មជ្ឈដ្ឋាន ឱ្យស្រលាញ់ភាពបៃតង និងស្រឡាញ់ដើមឈើ និងជាពិសេស ការចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ និងដើម្បីផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង ស្តីពីការដាំឈើឱ្យបានច្រើន ដើម្បីបង្កើនគម្របបៃតងនៅកម្ពុជា និងជំរុញការចូលរួមអភិរក្សជីវៈចម្រុះពីគ្រប់ភាគីពាក់ព័ន្ធ ស្របនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើមុំយុទ្ធសាស្រ្តចំនួន៣គឺ ស្អាត បៃតង និងចីរភាព។
ឯកឧត្តមបណ្ឌិត ម៉ឹង មករា បានពាំនាំការសួរសុខទុក្ខ និងការនឹករលឹកពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ មន្ត្រីគ្រប់ជាន់ថ្នាក់ និងប្រជាពលរដ្ឋទាំងអស់ ដែលមានវត្តមានក្នុងកម្មវិធីនេះ។ ឯកឧត្តមបណ្ឌិត បានដឹកនាំដាំកូនឈើ ពីរប្រភេទ គឺដើមធ្នុង និងបេង ចំនួន ១០០០ដើម ដោយ ៣០០ដើម ដាំនៅទីតាំងប្រារព្វពិធីក្នុងបរិវេណវត្តក្ងោក ដោយខាងវត្តជាអ្នកថែទាំក្រោយពេលដាំរួច និង៧០០ដើមទៀត បានចែកចាយឲ្យយកទៅដាំតាមផ្ទះប្រជាពលរដ្ឋ ក្នុងឃុំក្ងោក ស្រុកមេមត់ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូបចេះស្រលាញ់ដើមឈើ ចូលរួមដាំដើមឈើតាមគេហដ្ឋានឲ្យបានគ្រប់ៗគ្នា ដើម្បីឆ្លើយតបទៅនឹងកម្មវិធីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត និងការអនុវត្តតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដែលបានផ្តោតលើមុំបីសំខាន់គឺស្អាត បៃតង និងចីរភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការស្ថានភាពជាក់ស្តែងរបស់កម្ពុជា និងនិន្នាការបរិស្ថានពិភពលោក សម្រាប់ឱ្យកិច្ចការពារថែរក្សា និងអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ ក្នុងតំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រសិទ្ធភាព និងមានចីរភាព នឹងជំរុញដំណើរកម្ពុជាឆ្ពោះទៅ ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើចំនួន៦០% នៅឆ្នាំ២០៥០។
ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមបណ្ឌិត បានធ្វើការណែនាំ និងពន្យល់ពីសារប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការណ៍តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា-ឡាវ-វៀតណាម (CLV-DTA) ដល់ថ្នាក់ដឹកនាំ មន្ត្រីរដ្ឋបាលស្រុក និងប្រជាពលរដ្ឋចូលរួមក្នុងពិធីនេះ និងបានលើកឡើងអំពីបញ្ហាបំផុសឲ្យប្រជាពលរដ្ឋចូលរួមធ្វើបាតុកម្មខុសច្បាប់ដោយជនអគតិមួយចំនួន ក្នុងគោលបំណង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាស់ ដែលចលនានេះមិនអាចកើតឡើងទៅរួចទេ ដោយសារប្រជាពលរដ្ឋភាគច្រើនយល់ដឹងច្បាស់អំពីពីសារប្រយោជន៍ នៃកិច្ចសហប្រតិបត្តិការនេះ។ មុនពេលកិច្ចសហប្រតិបត្តិកាណ៍ CLV-DTA ខេត្តទាំងបួនក្នុងតំបន់នេះពោរពេញដោយគ្រាប់មិនមិនទាន់ផ្ទុះ ប្រជាពលរដ្ឋមិនអាចទទួលកម្មសិទ្ធិដីធ្លី មិនអាចតាំងទីលំនៅ គ្មានផ្លូវទឹកភ្លើង គ្មានសាលារៀន គ្មានវិនិយោគទុនក្នុងការអភិវឌ្ឍន៍តំបន់ និងពិបាកក្នុងការធ្វើដំណើរ។
បន្ទាប់ពីមានកិច្ចសហប្រតិបត្តិការណ៍នេះកើតឡើង តំបន់នេះបានទទួលការអភិវឌ្ឍប្រែក្លាយមុខមាត់យ៉ាងខ្លាំង ដោយមានការកសាងនូវហេដ្ឋារចនាសម្ព័ន្ធពេញតំបន់ តំបន់ចំការមីនក្លាយជាតំបន់ពាណិជ្ជកម្ម ការតាំងទីលំនៅចាបផ្តើមរីកដុះដាលឡើង មានផ្លូវធ្វើដំណើរ ដឹកជញ្ជូនទំនិញ មានទឹកមានភ្លើងអគ្គីសនី និងលុបបំបាត់ជម្លោះព្រំប្រទល់ និងការប្រឈមមុខដាក់គ្នាដោយប្រដាប់អាវុធនៅតាមព្រំដែន។ ២៥ឆ្នាំក្រោយកិច្ចសហប្រតិបត្តកាណ៍ CLV-DTA ចាប់ផ្តើម តំបន់នេះពោរពេញដោយសុខសន្តិភាព សុវត្ថិភាព និងអភិវឌ្ឍន៍ ហើយប្រជាពលរដ្ឋគ្រប់រូបទទួលបានផលប្រយោជន៍ដោយផ្ទាល់ និងប្រយោល ផងដែរ៕អត្ថបទ៖ កុម្ភះ
-
ព័ត៌មាន4 days ago
ទាក់ទងនឹងបញ្ហាកោះគុត សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅក្រុមជ្រុលនិយមថា ដំបៅមិនឈឺកុំយកឈឺចាក់
-
ព័ត៌មាន6 days ago
ឯកអគ្គរដ្ឋទូតទីម័រឡេស្តេចាត់ទុកសម្ដេចតេជោគឺមិនមែនតែជាមេដឹកនាំសម្រាប់កម្ពុជានោះទេ ក៏ប៉ុន្តែជាមេដឹកនាំសម្រាប់តំបន់ និងពិភពលោកផងដែរ
-
ព័ត៌មាន4 days ago
សម្តេចតេជោ អំពាវនាវឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់លើបញ្ហាកោះគុត ទុកឱ្យរដ្ឋាភិបាលដោះស្រាយ
-
ព័ត៌មាន7 days ago
រាជរដ្ឋាភិបាលពន្យារបន្ត នៃកិច្ចព្រមព្រៀងប្រេងកាតតំបន់ III ជូនដល់ក្រុមហ៊ុន Total Energies
-
ព័ត៌មាន7 days ago
រដ្ឋមន្រី្តក្រសួងសុខាភិបាល ជួបពិភាក្សាការងារជាមួយវិស័យឯកជន ផ្តោតលើផ្នែកប្រព័ន្ធផ្គត់ផ្គង់អុកស៊ីសែនក្នុងមន្ទីរពេទ្យ និងការសាងសង់មណ្ឌលចាស់ជរា
-
ព័ត៌មាន5 days ago
ក្រុមហ៊ុន DP World របស់អេមីរាត់អារ៉ាប់រួម បង្ហាញចំណាប់អារម្មណ៍វិនិយោគនៅក្នុងប្រទេសកម្ពុជា
-
ព័ត៌មាន6 days ago
ក្រុមមហ៊ុន Khazanah នៃប្រទេសព្រុយណេដារូស្សាឡាមបង្ហាញចំណាប់អារម្មណ៍ក្នុងការវិនិយោគនៅកម្ពុជា
-
ព័ត៌មាន3 days ago
សម្តេចតេជោ ហ៊ុន សែន និងសម្ដេចធិបតី ហ៊ុន ម៉ាណែត ទទួលជួបសម្ដែងការគួរសមជាមួយគណៈប្រតិភូ ICAPP