ព័ត៌មាន
ធនាគារជាតិដាក់ឱ្យប្រើប្រាស់កម្មវិធីទូទាត់ “Bakong Tourist App” ដើម្បីគាំទ្រដល់វិស័យទេសចរណ៍
ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា ដាក់ឱ្យប្រើប្រាស់កម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” ដើម្បីលើកកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍ តាមរយៈការជួយសម្រួលដល់ការទូទាត់ជាឌីជីថលលើថ្លៃទំនិញ និងសេវា របស់ភ្ញៀវទេសចរអន្តរជាតិ ដែលអញ្ជើញមកកម្សាន្តនៅប្រទេសកម្ពុជា។
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា លើកឡើងក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការបឋម (Soft Launch) កម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” នៅខេត្តសៀមរាប ថ្ងៃទី ១៩ ខែ សីហា ឆ្នាំ២០២៤ នេះថា ការអភិវឌ្ឍប្រព័ន្ធទូទាត់សងប្រាក់ ជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពផ្សេងៗទៀតរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីផ្តល់នូវ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធទូទាត់សងប្រាក់ប្រកបដោយនវានុវត្តន៍ សុវត្ថិភាព និងប្រសិទ្ធភាព សម្រួលការទូទាត់ពាណិជ្ជកម្ម និងសកម្ម ភាពសេដ្ឋកិច្ចទាំងក្នុងប្រទេសនិងក្នុងតំបន់។

ដោយមើលឃើញពីសារៈសំខាន់ ធនាគារជាតិនៃកម្ពុជា បានអភិវឌ្ឍកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App”, ហើយការដាក់ឱ្យដំណើរការកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” នាពេលនេះ មានគោលបំណងលើកកម្ពស់សេវាទូទាត់នៅកម្ពុជាឱ្យកាន់តែប្រសើរ រួមចំណែកគាំទ្រវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការជួយសម្រួល ដល់ការ ទូទាត់ជាឌីជីថល លើថ្លៃទំនិញ និងសេវារបស់ភ្ញៀវទេសចរអន្តរជាតិ, ក្នុងនោះសម្រាប់ភ្ញៀវទេសចរអន្តរជាតិដែលមកកម្សាន្តនៅក្នុងប្រទេសកម្ពុជា អាចធ្វើការទាញយកកម្មវិធីទូទាត់បាគងទេសចរ (Bakong Tourist App) និងចុះឈ្មោះប្រើប្រាស់តាមវិធីងាយៗ បន្ទាប់មកអាច បញ្ចូលទឹកប្រាក់ក្នុងគណនីបាគងជាការស្រេច (ចំពោះជំហានបន្ទាប់ កម្មវិធីបាគងទេសចរ អាចភ្ជាប់ជាមួយប័ណ្ណទូទាត់អន្តរជាតិ ដែលពួកគាត់មាន ដើម្បីដាក់ប្រាក់ក្នុងគណនីបាន)។ ការណ៍នេះ នឹងកាត់បន្ថយបញ្ហាលំបាកដល់ភ្ញៀវទេសចរក្នុងការប្រើប្រាស់សាច់ ប្រាក់ ដោយគ្រាន់តែធ្វើការស្កេនទូទាត់នៅតាមហាងទំនិញប្រមាណ ៣.៣ លានទីតាំង ដែលមានសញ្ញា KHQR code។

សមិទ្ធផលដែលសម្រេចខាងលើនេះ អាស្រ័យដោយធនាគារជាតិនៃកម្ពុជា បានអនុវត្តកម្មវិធីកំណែទម្រង់ជាបន្តបន្ទាប់ លើ វិស័យធនាគារ និងស្របពេលដែលប្រទេសជាតិមានសុខសន្តិភាព ស្ថិរភាព នយោបាយ ព្រមទាំងការអភិវឌ្ឍលើគ្រប់វិស័យ ក្រោមការ យកចិត្តទុកដាក់ ការផ្តល់អនុសាសន៍ដ៏ឧត្តុង្គឧត្តមប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។
ជុំវិញប្រព័ន្ធទូទាត់នេះ, លោកជំទាវបណ្ឌិត ជា សិរី បានជឿជាក់ថា ការដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App” នឹងរួមចំណែកជំរុញនវានុវត្តន៍ និងបច្ចេកវិទ្យាហិរញ្ញវត្ថុលើការប្រើប្រាស់សេវាធនាគារ និងហិរញ្ញវត្ថុ និងអាចផ្តល់នូវបទពិសោធក្នុងការទូទាត់ឌីជីថល ប្រកបដោយជំនឿទុកចិត្ត សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីឱ្យ កម្ពុជាក្លាយជាគោលដៅទេសចរណ៍ប្រកបដោយភាពទាក់ទាញ និងដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការ អភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមឌីជីថល៕
អត្ថបទ៖ សុន រ៉ាឌី



-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជំរុញ កម្ពុជា-វៀតណាម មើលគ្នាជាគោលដៅទេសចរណ៍ និងទាក់ទាញទេសចរពី ទីផ្សារទី៣
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ជំរុញសហគ្រាសបោះដុំ និងលក់រាយចាប់យកឌីជីថល AI ដើម្បីបង្កើនផលិតភាព
-
ព័ត៌មាន5 days agoបញ្ហាដីធ្លីលោកស្រី សែម សុខគា នៅតំបន់អន្ទង់អាំងត្រូវបានដោះស្រាយដោយជោគជ័យតាមអនុសាសន៍ របស់សម្ដេចធិបតី
-
ព័ត៌មាន1 week agoសម្តេចរដ្ឋសភាធិបតី ឃួន សុដារី អញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌវេនទី៧ នៅវត្តស្រះចក បួងសួងសុំសេចក្តី សុខចម្រើនជូនប្រជាពលរដ្ឋខ្មែរនិងប្រទេសជាតិ