ព័ត៌មាន
រយៈពេល១ឆ្នាំនៃអាណត្តិថ្មី៖ វិស័យឯកជនទទួលស្គាល់ពីគុណភាព នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលដែលបានឆ្លើយតបតម្រូវការរបស់ក្រុមហ៊ុន
ភ្នំពេញ៖ វិស័យឯកជនបានបង្ហាញការពេញចិត្តគាំទ្រគុណភាព នៃការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល ដែលធ្វើឱ្យយុវជនមានជំនាញច្បាស់លាស់ ផ្តល់ភាពងាយស្រួល និងផលចំណេញច្រើនសម្រាប់វិស័យឯកជន។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនចំនួនប្រមាណ ១,៥ លាននាក់មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ព្រមទាំងពលរដ្ឋទូទៅ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ការយកចិត្តទុកដាក់លើការបណ្តុះបណ្តាលអ្នកជំនាញនេះ លោក ជន វិចិត្រ ប្រធានផ្នែកជ្រើសរើសបុគ្គលិក និងបណ្តុះបណ្តាល នៃក្រុមហ៊ុនមីនេបៀ(ខេមបូឌា) ថ្លែងថា ការជំរុញលើកកម្ពស់យុវជនឱ្យមានជំនាញ បានជួយដល់វិស័យឯកជន មានភាពងាយស្រួលជាងមុនក្នុងការស្វែងរកអ្នកជំនាញមកបំពេញការងារ ពោលគឺទទួលបានធនធានថ្មីដោយមិនបាច់ចំណាយពេលវេលា និងថវិកាបង្ហឹកបង្ហាត់ច្រើន។
លោកថ្លែងថា៖«វាជាកម្មវិធីមួយដ៏ល្អខ្លាំងមែនទែនសម្រាប់ក្រុមហ៊ុន ក៏ដូចជាយុវជនដែរ ព្រោះអីសម្រាប់ក្រុមហ៊ុនវាដឹងតែល្អហើយ ព្រោះអីពីមុនមកយើងរើសបុគ្គលិកគឺយើងពិបាករកអ្នកជំនាញ អាចនិយាយថាពិបាកព្រោះអីដោយសារយើង ត្រូវការកម្លាំងពលកម្ម្មច្រើន ហើយអ្នកដែលមានចំណេះដឹងជំនាញទាំងអស់នោះវាតិច»។

លោកវិចិត្រ បន្ថែមថា កម្មវិធីបណ្តុះបណ្តាលនេះ បានបើកឱកាសសម្រាប់យុវជន ឱ្យទទួលបានឱកាសនៃការរៀនសូត្របានកាន់តែច្រើន ខណៈឱកាសការងារក៏កំពុងរង់ចាំពួកគេ។
ចំណែក លោកឧកញ៉ា សុខ ពិសិដ្ឋ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអគ្គនាយកក្រុមហ៊ុន ជីហ្គៀ គ្រុប មើលឃើញថា ការអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលជាយុទ្ធសាស្ត្រដ៏មុតស្រួចក្នុងការលើកកម្ពស់ធនធានមនុស្ស ស្របពេលប្រទេសជាតិកាន់តែរីកចម្រើនឡើងឥតឈប់ឈរ។ មិនតែប៉ុណ្ណោះ កម្មវិធីបណ្តុះបណ្តាលនេះ នឹងទាក់ទាញអ្នកវិនិយោគបន្ថែមទៀតចូលមកកម្ពុជា ព្រោះក្រៅពីការគិតគូលើបទដ្ឋានគតិយុត្តិផ្សេងៗ កម្លាំងពលកម្មគឺជាចំណុចស្នូលក្នុងការសម្រេចចិត្តរបស់អ្នកវិនិយោគ ផងដែរ។

លោកបន្ថែមថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាល បានឆ្លើយតបការចង់បានរបស់កម្មករនិយោជិត និងជាផ្នែកមួយដ៏សំខាន់ក្នុងដំណើរការអាជីវកម្ម ក៏ដូចជាម្ចាស់សហគ្រាសទាំងអស់។
លោកថ្លែងថា៖«ជំនាញនេះគឺសឹងតែស្មើនឹងឆ្នាំងបាយ ពីព្រោះថាវាជួយបង្កើនផលិតភាពក្រុមហ៊ុន ហើយជួយបង្កើនផលិតភាពការងារ ហើយក៏ជាឧបករណ៍មួយដ៏សំខាន់ក្នុងការស្រូបទាញអ្នកវិនិយោគិនមកប្រទេសកម្ពុជាយើងដែរ»។
រីឯ លោក Albert Tan អនុប្រធានសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា(TAFTAC) បានសាទរចំពោះរាជរដ្ឋាភិបាល ក្នុងការយកចិត្តទុកដាក់ជំរុញការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាពិសេសគឺកម្មវិធី ១.៥លាននាក់ ដែលជារឿងល្អ ចាំបាច់ មានអត្ថប្រយោជន៍ និងមានសារៈសំខាន់ក្នុងការកសាងវិស័យឯកជន។

លោកបញ្ជាក់ថា ៖«ភាពរហ័សរហួនរបស់រាជរដ្ឋាភិបាលក្នុងការឆ្លើយតបទៅនឹងកង្វល់ ឬបញ្ហាប្រឈមផ្សេងៗរបស់វិស័យឯកជននេះគឺ ឱ្យវិស័យឯកជនកាន់តែមានទំនុកចិត្តលើរាជរដ្ឋាភិបាល ទាំងវិនិយោគដែលមានស្រាប់នៅក្នុងប្រទេស ក៏ដូចជាការទាក់ទាញវិនិយោគថ្មី បន្ថែមមកទៀត»។

លោក ប៊ុន ថន ប្រធានប្រតិបត្តិការធុរកិច្ចក្រុមហ៊ុនផលិតទឹកវីតាល់ និយាយថា ចំពោះសមត្ថភាពគុណភាពសិស្សរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាល គឺក្រុមហ៊ុនអាចទទួលយកបាន ហើយមានភាពងាយស្រួលជាងមុន ដោយក្រុមហ៊ុនគ្រាន់តែចំណាយពេលបន្តិចបន្តួចក្នុងការ បណ្តុះបណ្តាលគោលការណ៍ក្រុមហ៊ុន គោលការណ៍អនាម័យ សុវត្ថិភាពម្ហូបអាហារ និងសុត្ថិភាពបុគ្កលិក ជាដើមប៉ុណ្ណោះ។
លោកថ្លែងថា ៖«យើងមានការសប្បាយចិត្តដោយបុគ្គលិកជំនាញរបស់យើងជួយបង្កើនផលិតភាពទៅលើក្រុមហ៊ុន ហើយយើងកាត់បន្ថយមិនមានរើសបុគ្គលិកជំនាញពីក្រៅប្រទេសមកធ្វើការទេ ហើយយើងអាចដោះស្រាយបញ្ហានៅពេលដែលម៉ាស៊ីនខូច ហើយនិងការថែទាំ យើងមានបុគ្គលិកជំនាញធ្វើការទាន់ពេលវេលា យើងកាត់បន្ថយការខ្ជះខ្ជាយរបស់យើងបានច្រើន»។
លោកប្រធានប្រតិបត្តិការធុរកិច្ចក្រុមហ៊ុនផលិតទឹកវីតាល់ បានអរគុណរាជរដ្ឋាភិបាល ដែលបានយកចិត្តទុកដាក់ក្នុងការជំរុញការបណ្តុះបណ្តាលដល់យុវជន ឱ្យមានជំនាញ១យ៉ាងតិចដើម្បីអាចស្វែងរកការងារធ្វើបាន មានប្រាក់ចំណូលសមរម្យ ហើយអាចធ្វើការអភិវឌ្ឍខ្លួនទៅជាមូលធនមនុស្សដ៏ប្រសើរ៕



-
PR NEWS1 week agoមហាព្រឹត្តិការណ៍ GANZBERG នឹងធ្វើឲ្យកក្រើកស្រុកស្ទោង ខេត្តកំពង់ធំចុងសប្តាហ៍នេះ ជាមួយការប្រគំតន្ត្រី និងសង្វៀនគុនខ្មែរ
-
ព័ត៌មាន7 days agoអភិបាលខេត្តកណ្ដាលណែនាំគ្រប់សាលារៀន ទាំងរដ្ឋ និងឯកជនទូទាំងខេត្តមិនត្រូវលុបឈ្មោះសិស្សជាដាច់ខាត
-
ព័ត៌មាន7 days agoតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ចាមជួបសំណេះសំណាល និងជូនអំណោយដល់ពលរដ្ឋមានជីវភាពខ្វះខាត នៅឃុំសំពងជ័យ ស្រុកជើងព្រៃ
-
ព័ត៌មាន7 days agoមន្រ្ដីជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលរួមប្រជុំគណៈកម្មាធិការសិក្សា ស្តីពីការកែទម្រង់ AIPACODD នៅប្រទេសឥណ្ឌូណេស៊ី
-
ព័ត៌មាន7 days agoមន្រ្ដីជលផល និងពលរដ្ឋជួយត្រីបាឡែន១ក្បាលនៅខាងមុខឆ្នេរតាបារាំងក្នុងស្រុកស្ទឹងហាវចូលទៅទឹកជ្រៅវិញ
-
ព័ត៌មាន7 days agoកម្ពុជា និងព្រុយណេ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែមលើកិច្ចសហប្រតិបត្តិការទេសចរណ៍
-
ព័ត៌មាន4 days agoសម្ដេចតេជោ ហ៊ុន សែន ចង់ឃើញការបង្កើតស្ថានទូតកម្ពុជាជាផ្លូវការនៅសាធារណរដ្ឋអ៊ីស្លាមប៉ាគីស្ថាន
-
ព័ត៌មាន6 days agoសម្តេចធិបតី៖ រាជរដ្ឋាភិបាលបានគិតគូយ៉ាងយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ដោយបានដាក់ចេញនូវវិធានការចាំបាច់ចំនួន ៣ ក្នុងការដោះស្រាយសម្រាប់បងប្អូនជនភៀសសឹក