ព័ត៌មាន
កាកបាទក្រហមកម្ពុជារៀបចំកិច្ចប្រជុំពិភាក្សាស្វែងយល់អំពីច្បាប់មនុស្សធម៌អន្តរជាតិ
ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤នេះ កាកបាទក្រហមកម្ពុជា ដែលមានសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់ លើសេចក្តីព្រាងសេចក្តីសម្រេចចំនួន៥ ដែលនឹងអនុម័តដោយសន្និសីទអន្តរជាតិលើកទី៣៤ អបអរខួបទី៧៥ «អនុសញ្ញាហ្សឺណែវ ១២ សីហា ២០២៤» ក្រោមអធិបតីភាពលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា នាទីស្នាក់ការកណ្តាល។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី Ms. Thi Huong Giang Tran ប្រតិភូ ICRC ប្រចាំទីក្រុងបាងកក ដោយបានធ្វើបទបង្ហាញស្តីពី«ដំណើរឆ្ពោះទៅការរៀបចំសន្និសីទអន្តរជាតិលើកទី៣៤ របស់សមាគមជាតិកាកបាទក្រហម និងអឌ្ឍចន្ទក្រហម» បន្ទាប់ពីកញ្ញា ធីហួងហ្សា ធ្វើបទបង្ហាញរួចសមាជិកសមាជិកានៃអង្គប្រជុំបានបំបែកក្រុមពិភាក្សា លើសេចក្តីព្រាងសេចក្តីសម្រេចជា៥ក្រុមដែលរួមមាន៖ ក្រុមទី១ពិភាក្សាអំពីការឆ្ពោះទៅរកវប្បធម៌សកល នៃការអនុលោមតាមច្បាប់ មនុស្សធម៌អន្តរជាតិ, ក្រុម២ពិភាក្សាអំពីការការពារជនស៊ីវិល ជនដែលត្រូវបានការពារ ឧបករណ៍ប្រឆាំងទៅនឹងប្រតិបត្តិការលើប្រព័ន្ធអ៊ីនធឺណិត និងព័ត៌មានក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ, ចំណែកក្រុមទី៣ស្តីអំពីការពង្រឹងការគ្រប់គ្រងហានិភ័យ គ្រោះមហន្តរាយតាមរយៈគោលនយោបាយ ផែនការ និងច្បាប់គ្រោះមហន្តរាយ, ក្រុមទី៤ពិភាក្សាអំពីការពង្រឹងភាពជាអ្នកដឹកនាំមូលដ្ឋាន,សមត្ថភាពនិងការបែងចែកសកម្មភាពមនុស្សធម៌ តាមគោលការណ៍ និងការពង្រឹងភាពធន់ និងក្រុមទី៥ ពិភាក្សាអំពីការការពារប្រជាជន ពីផលប៉ះពាល់នៃភាពមនុស្សធម៌ ទាក់ទងការបង្កខូចខាត ដោយគ្រោះធម្មជាតិកម្រ។

បន្ទាប់ពីបានពិភាក្សា និងធ្វើបទបង្ហាញតាមក្រុមនីមួយៗរួច លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានថ្លែងអំណរគុណចំពោះសមាជិកសមាជិកាក្រុមពិភាក្សាទាំងអស់ ដែលបានផ្តល់នូវធាតុចូលសំខាន់ៗ ដែលបន្ថែមនូវគុណតម្លៃ សម្រាប់ជាដំណើរឈានឆ្ពោះទៅមុខរបស់ កាកបាទក្រហមកម្ពុជា ស្របតាមស្ថានភាពថ្មី បរិបទថ្មី តម្រូវការថ្មី និងមានសំណូមពរល្អៗជាច្រើន សំដៅលើកកម្ពស់ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពការងារ ដោយបន្ស៊ីទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ថ្លែងក្នុងឱកាសបិទកិច្ចប្រជុំនេះដែរ លោកជំទាវអគ្គលេខាធិការ ពុំ ចន្ទីនី បានវាយតម្លៃខ្ពស់ និងមានមោទនភាពចំពោះអង្គប្រជុំទាំងមូល ដែលសុទ្ធតែជាសមាជិកសមាជិកាសកម្មរបស់ កាកបាទក្រហមកម្ពុជា ប្រកបដោយថាមភាព ដែលមានការស្វែងយល់ខ្ពស់ អំពីច្បាប់មនុស្សធម៌អន្តរជាតិ ជាពិសេសលើសេចក្តីសម្រេចទាំង៥ ក្នុងកិច្ចពិភាក្សាពេញមួយថ្ងៃនេះ។ ជាមួយគ្នានេះ លោកជំទាវ បានឯកភាពលើសំណើក្នុងការបង្កើតគ្រូបង្គោល ច្បាប់មនុស្សធម៌អន្តរជាតិ នៅតាមគ្រឹះស្ថានសិក្សា និងសាខាកាកបាទក្រហមកម្ពុជា ទាំង២៥រាជធានី-ខេត្ត នាពេលអនាគតផងដែរ៕
អត្ថបទ៖ សំ ងីម


















-
ព័ត៌មាន2 days agoសមាគមគីមីកម្ពុជា ត្រៀមបង្កើតក្លឹបគីមីនៅតាមវិទ្យាល័យនានា ដើម្បីជួយបង្រៀនសិស្សបន្ថែម
-
ព័ត៌មាន3 days ago សម្ដេចតេជោ ហ៊ុន សែន រម្លឹក បកស្រាយប្រវត្តិ និងអ្នកនិពន្ធពិត នៃចម្រៀង “ឱ! ភ្នំពេញអើយ”
-
ព័ត៌មាន1 week agoនគរបាលរាជធានី នឹងចាប់ផ្តើមចុះរឹតបន្តឹងច្បាប់ចរាចរណ៍តាមរយៈការអប់រំ ដោយមិនផាកពិន័យ នៅថ្ងៃទី០១ ធ្នូខាងមុខ
-
ព័ត៌មាន3 days agoរដ្ឋបាលខេត្តកំពង់ឆ្នាំង ស្នើអង្គភាពនានាចូលរួមទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ
-
ព័ត៌មាន1 week agoឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ដាក់បទបញ្ជាបន្ទាន់ឲ្យសមត្ថកិច្ចពាក់ព័ន្ធចុះបង្ក្រាបឲ្យអស់នូវមុខសញ្ញាក្រុមក្មេងទំនើង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ
-
ព័ត៌មាន3 days agoថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានចូលទស្សនាស្វែងយល់ពីសមុច្ច័យក្នុងសារមន្ទីរខេត្តកំពង់ឆ្នាំង
-
ព័ត៌មាន4 days agoលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ «ការលើកស្ទួយធុរកិច្ចស្រ្តីនឹងជំរុញឱ្យសេដ្ឋកិច្ចជាតិកើនឡើង»
-
ព័ត៌មាន1 week agoឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញចូលជួបសម្តែងការគួរសមចំពោះប្រធានរដ្ឋ និងជាអគ្គលេខាធិការបក្សប្រជាជនបដិវត្តន៍ឡាវ នៅទីក្រុងវៀងចន្ទន៍