ព័ត៌មាន
មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ ប្រារព្ធទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រ លើកទី១៣ ថែទាំវេជ្ជសាស្ត្រ លើកទី៨ និងវេជ្ជសាស្ត្របុរាណចិន លើកទី៣
ឯកឧត្តមសាស្ត្រាចារ្យ ឡឹម តារា រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ មានប្រសាសន៍ថ្លែងថា ទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្រលើកទី១៣ ថែទាំវេជ្ជសាស្ត្រលើកទី៨ និងវេជ្ជសាស្ត្របុរាណចិនលើកទី៣ នាក្នុងឱកាសនេះ នៅក្រោមប្រធានបទ “នវានុវត្តន៍ វេជ្ជសាស្ត-សល្យសាស្ត្រ ការថែទាំ និង វេជ្ជសាស្ត្របុរាណចិន នៃមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ” នេះឡើង គឺដើម្បីឆ្លើយតបទៅនឹងកំណើន និងតម្រូវការចាំបាច់ផ្នែកថែទាំសុខភាពប្រជាពលរដ្ឋដែលចូលមកពិនិត្យ និងព្យាបាលនៅក្នុងមន្ទីរពេទ្យនានានៅទូទាំងប្រទេស ក្រសួងសុខាភិបាលបានដាក់ចេញនូវគោលនយោបាលស្របទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល សម្រាប់ពិនិត្យព្យាបាលជំងឺជូនអ្នកជំងឺគ្រប់ជាន់ថ្នាក់ គ្រប់ជាតិសាសន៍ និងសម្រេចបាននូវការអភិវឌ្ឍសេវាសុខភាពកាន់តែប្រសើរឡើងនៅទូទាំងប្រទេសនាពេលបច្ចុប្បន្ន។

ឯកឧត្តម រដ្ឋលេខាធិការបានបន្តថា នេះមិនមែនកើតឡើងដោយចៃដន្យនោះទេ តែគឺជាការកើតឡើងដោយសារសុខសន្តិភាព និងស្ថេរភាព ដែលជាកត្តាមិនអាចខ្វះបាន ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះតម្លៃសន្តិភាព ដែលកម្ពុជាកំពុងតែមាន និង ខិតខំថែរក្សានៅពេលនេះ គឺពិតជាកត្តាសំខាន់បំផុត ដែលបងប្អូនជនរួមជាតិកម្ពុជាទាំងអស់ ត្រូវតែចងចាំជានិច្ច និងចូលរួមថែរក្សាការពារសន្តិភាពនេះឱ្យស្ថិតស្ថេរជាអមតៈ។
ឯកឧត្តម ឡឹម តារា បានគូសបញ្ជាក់ថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ គឺជាមន្ទីរពេទ្យថ្នាក់ជាតិមួយ ដែលមានការអភិវឌ្ឍជាបន្តបន្ទាប់នៅក្នុងវិស័យសេវាសុខាភិបាលក្នុងការព្យាបាលថែទាំសុខភាពជូនប្រជាពលរដ្ឋដែលចូលមកទទួល សេវា។ ពិតណាស់ហើយ ដើម្បីធ្វើការផ្តល់សេវាសុខាភិបាលឱ្យមានប្រសិទ្ធភាព ត្រូវរួមបញ្ចូលគ្នារវាងហេដ្ឋរចនាសម្ព័ន្ធអគារ បន្ទប់សម្រាក សម្ភារបរិក្ខារវេជ្ជសាស្ត្រទំនើប ព្រមទាំងសមត្ថភាពបច្ចេកទេសរបស់មន្តី្រសុខាភិបាល ហើយសមត្ថភាពបច្ចេកទេសរបស់គ្រូពេទ្យត្រូវមានការអភិវឌ្ឍជាបន្តបន្ទាប់ឱ្យសមស្របទៅនឹងការវិវឌ្ឍនៃបច្ចេកវិជ្ជាសម័យថ្មី។ ជាក់ស្ដែង ជារៀងរាល់ឆ្នាំ មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានរៀបចំទិវាវេជ្ជសាស្ត្រ-សល្យសាស្ត្ររយៈពេលមួយថ្ងៃកន្លះ ដែលវាជាផ្នែកមួយនៃការបណ្តុះបណ្តាលបន្តរបស់មន្ត្រីសុខា ភិបាលយើង។ ឯកឧត្តម បានបន្តថា ការរៀបចំសម្រាប់ទិវានេះមាន៨១ប្រធានបទ ដោយផ្តោតទៅលើផ្នែកវេជ្ជសាស្ត្រព្យាបាល វេជ្ជសាស្ត្រថែទាំ និង រួមបញ្ចូលបន្ថែមទៀតជាមួយនឹងវេជ្ជសាស្ត្រព្យាបាលដោយឱសថបុរាណចិនផងដែរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម តាន់ សុគន្ធ ប្រធានមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ បានអោយដឹងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសុមៈ ជារៀងរាល់ឆ្នាំតែងតែមានកម្មវិធីធ្វើសិក្ខាសាលាផ្សព្វផ្សាយ បណ្តុះបណ្ដោយ ចែករំលែកនូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ថ្មីៗ ដែលបានអនុវត្តន៍ហើយមានប្រសិទ្ធភាពខ្ពស់ និងមិនទាន់អនុវត្តន៍ដើម្បីយកមកពិភាក្សាដោះស្រាយ រកមធ្យោបាយធ្វើយ៉ាងណាឱ្យអនុវត្តន៍ទៅបាន ដោយគ្មានផលលំបាក និងហានិភ័យ សម្រាប់ជាឧត្តមប្រយោជន៍ នៃសេវាសង្គ្រោះ ព្យាបាល អប់រំ ដល់អ្នកជំងឺ និងក្រុមគ្រួសារ ។ ប្រធានមន្ទីរពេទ្យ ឯកឧត្តម បានបន្តថា ទិវាវេជ្ជសាស្ត្រ សល្យសាស្ត្រលើកទី១៣ ថែទាំវេជ្ជសាស្ត្រលើទី៨ និងវេជ្ជសាស្ត្របុរាណចិនលើកទី៣ ប្រព្រឹត្តទៅក្រោមប្រធានបទ៖ នវានុវត្តន៍ វេជ្ជសាស្ត្រសល្យសាស្ត្រ ការថែទាំ និងវេជ្ជសាស្ត្របុរាណចិន នៃមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិនព្រះកុសុមៈ ហើយទិវានេះប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៣ដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៤ ក្នុងនោះបានបែងចែកទិវាវេជ្ជសាស្ត្រនេះជាពីរផ្នែក គឺ វេជ្ជសាស្ត្រ សល្យសាស្ត្រ និង វេជ្ជសាស្ត្របុរាណចិន រៀបចំធ្វើនៅសាលប្រជុំធំជាន់ទី១០ អគារថ្មីនេះ ដោយមាន ៤៨ប្រធានបទ ដែលត្រូវលើកឡើង ហើយទិវាថែទាំវេជ្ជសាស្ត្រ រៀបចំធ្វើនៅសាលប្រជុំអគារព្យាបាលជំងឺទឹកនោមផ្អែម ដោយមាន៣៣ ប្រធានបទដែលត្រូវលើកឡើង ដែល មានវាគ្មិនកិត្តិយស បានផ្ដល់នូវប្រធានបទដ៏ល្អៗ ដែលមានសារៈសំខាន់ជាប្រយោជន៍ ក្នុងការចែករំលែក ផ្នែកទ្រឹស្តី និងការអនុវត្តន៍ នៃបទពិសោធន៍ ដែលមានលទ្ធផល ជាវិជ្ជមានប្រកបដោយ ប្រសិទ្ធភាព សុវត្ថិភាពខ្ពស់ ក្នុងការថែទាំ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងគោរពយ៉ាង ខ្ជាប់ខ្ជួន នូវក្រមសីលធម៌ វិជ្ជាជីវៈ ជាពិសេស ដើម្បីចូលរួមលើកកម្ពស់វិស័យសុខាភិបាល ស្របតាមគោលនយោបាយរបស់ក្រសួងសុខាភិបាល និងវឌ្ឍនភាពនៃបច្ចេកវិទ្យាវេជ្ជសាស្ត្រទំនើបៗ ដែលមានការវិវត្តន៍ឥតឈប់ឈរ ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជា ពលរដ្ឋនូវសេវាកម្មសុខាភិបាលសាធារណៈផងដែរ៕








-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ