ព័ត៌មាន
ភាគីសហជីពសម្តែងការអរគុណរាជរដ្ឋាភិបាល អាណត្តិទី៧ ដែលបន្តការយកចិត្តទុកដាក់ខ្ពស់ដល់កម្មករនិយោជិត
ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា គិតមកដល់ពេលនេះ មានរយៈពេលជាង១ឆ្នាំមកហើយ ដោយកត់សម្គាល់ឃើញថា ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ បានខិតខំអស់ពីកម្លាំងកាយចិត្តដើម្បីកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ។ ទន្ទឹមនេះ ភាគីសហជីពបានបង្ហាញការសប្បាយចិត្ត និងសម្តែងការអគុរណរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ដែលនៅតែបន្តយកចិត្តទុកដាក់ និងគិតគូរសុខទុក្ខជាប់ជានិច្ចទៅកាន់កម្មករ កម្មការនីរោងចក្រ។

ជួបសម្ភាសន៍ជាមួយ លោក សំ សឿន ប្រធានក្រុមប្រឹក្សាជាតិសហជីព បានរៀបរាប់ប្រាប់ព័ត៌មាន ប៊ីធីវី ដឹងថា ក្នុងរយៈពេល១ឆ្នាំមកនេះ រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់សុខុមាលភាពរបស់កម្មករនិយោជិតជាខ្លាំង ទាំងការយកចិត្តទុកដាក់លើការគាំពារសង្គម និងការផ្តល់អត្ថប្រយោជន៍បន្ថែមចំពោះការប្រើប្រាស់សេវា ប.ស.ស. ការងារដោះស្រាយវិវាទការងារ និងការងារសំខាន់ៗជាច្រើនផ្សេងទៀតតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលជាសេនាធិកា។

លោកបានបន្តថា អ្វីដែលសំខាន់នោះ គឺការផ្តល់ភាពកក់ក្តៅពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខ សុខុមាលភាព និងជីវភាពរស់នៅរបស់បងប្អូនកម្មករ។ ជាក់ស្តែង នៅថ្ងៃទី២៩ សីហា មានការជជែកប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ខាងមុខ ហើយនេះ ជាការយកចិត្តទុកដាក់មួយបង្ហាញឲ្យឃើញថា រាជរដ្ឋាភិបាលមិនទុកកម្មករនៅឯការទេ ហើយកង្វល់របស់កម្មករ ត្រូវបានក្លាយទៅជាកង្វល់របស់រាជរដ្ឋាភិបាល ហើយក៏ត្រូវបានជាចំណុចអាទិភាពមួយដើម្បីដោះស្រាយបញ្ហានេះជូនដល់កម្មករនិយោជិត។ លោកបន្ថែមទៀតថា បន្ថែមពីនេះ រដ្ឋាភិបាលក៏បានយកចិត្តទុកដាក់លើការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដល់យុវជនខ្វះខាត កម្មករនិយោជិត ក៏ដូចជាផ្តល់ឱកាសការងារជាច្រើនដល់ប្រជាពលរដ្ឋក្នុងស្រុក។

លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យ ប៊ីធីវី ដឹងដែរថា អ្វីដែលជាការដឹកនាំរបស់រាជរដ្ឋាភិបាលក្នុងរយៈពេល ១ឆ្នាំមកនេះរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ពិតជាឃើញថា មានការរីកចម្រើនជាបន្តបន្ទាប់ ជាពិសេសវិស័យកាត់ដេរ បានមើលឃើញថា យន្តការនៃការដោះស្រាយ ក៏ដូចជាកិច្ចប្រជុំចរចាត្រីភាគីអំពីប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ គឺប្រព្រឹត្តទៅយ៉ាងយកចិត្តទុកដាក់។ មួយទៀត បានមើលឃើញទៀតថា ការកើនឡើងអ្នកវិនិយោគនៅកម្ពុជា បន្ទាប់ពីសម្តេចធិបតីបានចុះទៅគ្រប់បណ្តាប្រទេសដែលមានទំនាក់ទំនងគ្នាល្អ ក៏ដូចជាប្រទេសដែលរីកចម្រើនលើគ្រប់វិស័យ ដើម្បីទាក់ទាញអ្នកវិនិយោគចូលមកប្រទេសកម្ពុជា។

យោងតាមសមិទ្ធផលរយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ទោះបីស្ថានភាពសន្តិសុខ និងសេដ្ឋកិច្ចពិភពលោកមានភាពមិនប្រាកដប្រជាដែលជះឥទ្ធិពលអវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាក៏ដោយក៏ស្ថានភាពការងារនៅតែវិជ្ជមាន។ ក្នុងរយៈពេល១២ខែ ទោះជាមានរោងចក្រ សហគ្រាសមួយចំនួនបានបិទ ក៏មានរោងចក្រ សហគ្រាសបើកថ្មីជាច្រើនផងដែរ ដែលបង្កើតការងារសរុបបានចំនួនជាង ២២ម៉ឺនកន្លែង ក្នុងនោះរោងចក្រ សហគ្រាសក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌបើកថ្មីមានចំនួនជាង ២២ម៉ឺនកន្លែង ក្នុងនោះរោងចក្រក្នុងវិស័យកាត់ដេរ និងវាយនភណ្ឌបើកថ្មីមានចំនួន ២៧៥ ដែលបានបង្កើតការងារថ្មីចំនួនជាង ១៣ម៉ឺនកន្លែង។ ដោយឡែកតាមរយៈកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជូនដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួន ១,៥លាននាក់ មានយុវជនចំនួនជាង ៥ម៉ឺននាក់ បានចុះឈ្មោះចូលរៀននៅក្នុងកម្មវិធីនេះ ដើម្បីឆ្លើយតបតម្រូវការទីផ្សារការងារ និងដើម្បីបំពេញតម្រូវការដល់រោងចក្រ សហគ្រាសបើកថ្មីជាបន្តបន្ទាប់៕ អត្ថបទ ឈិត បូរ៉ាវី
-
ព័ត៌មាន1 week agoហនុមាន ប៊ែវើរីជីស ចាប់ដៃគូជាមួយ AI FARM គាំទ្រយុវជនកម្ពុជាក្នុងការអភិវឌ្ឍបច្ចេកវិទ្យា រ៉ូប៉ូត តាមរយៈ BATTLEBOTx All Star Championship
-
ព័ត៌មាន1 week agoប្រព័ន្ធលូមេធំមួយកន្លែង រីកកកស្ទះដោយកាកសំណល់ប្រើប្រាស់ និងមែកឈើ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យចុះកាយផ្ទាល់ដៃដល់ក្នុងប្រអប់លូ
-
ព័ត៌មាន1 week agoក្រសួងសុខាភិបាល បើកសិក្ខាសាលា ផ្សព្វផ្សាយព្រះរាជក្រឹត្យ ស្តីពីលក្ខន្តិកៈនៃអង្គសុខាភិបាល
-
ព័ត៌មាន1 week agoម្ចាស់ក្សត្រី ទុនគូ ពូតេរី អ៊ីនតាន់ សាហ្វីណា ប្រធានអឌ្ឍចន្ទក្រហមម៉ាឡេស៊ី យាងដល់កម្ពុជា ដើម្បីបំពេញទស្សនកិច្ចផ្លូវការ
-
ព័ត៌មាន1 week agoជប៉ុនផ្តល់ថវិកា ១៦៤,២៦៩ ដុល្លារអាមេរិកសម្រាប់ការសាងសង់ឃ្លាំង និងកន្លែងសម្រួត ព្រមទាំងការដំឡើងឧបករណ៍វាស់សំណើម សម្រាប់សហគមន៍កសិកម្មក្នុងខេត្តក្រចេះ
-
ព័ត៌មាន1 week agoអាវុធហត្ថរាជធានី បង្ហាញប្លង់ទីតាំងមូលដ្ឋានអាវុធហត្ថទាំង១៤ខណ្ឌ ងាយស្វែករកសម្រាប់ការទៅស្នើសុំពាក្យចូលបំពេញកាតព្វកិច្ចយោធា
-
ព័ត៌មាន1 week agoអនុប្រធានសមាគមអតីតយុទ្ធជន អញ្ជើញជួបសវនាការជាមួយ អនុប្រធានទី១សមាគមអតីតយុទ្ធជននៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ
-
ព័ត៌មាន2 days agoសម្តេចធិបតី ជឿជាក់ថា កម្ពុជា-វៀតណាម អាចសម្រេចមហិច្ឆតា ជំរុញទំហំពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ