Uncategorized
នាយករដ្ឋមន្ត្រីអ៊ីស្រាអែល ផ្តល់ទស្សនៈផ្ទុយស្រឡះលើក្តីសង្ឃឹមរបស់រដ្ឋបាលលោកBdien សម្រាប់កិច្ចព្រមព្រៀងហ្កាហ្សា
រដ្ឋបាលរបស់លោកប្រធានាធិបតីអាមេរិក Joe Biden និងលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu មានការខ្វែងគំនិតគ្នាយ៉ាងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ លើការរំពឹងទុកការឈានដល់កិច្ចព្រមព្រៀងមួយសម្រាប់បទឈប់បាញ់នៅដែនដីហ្កាហ្សា និងការដោះលែងចំណាប់ខ្មាំង ដោយលោក Netanyahu បាននិយាយថា នេះជារឿងមិនត្រឹមត្រូវទេ ដែលថាការទម្លាយភាពទាល់ច្រក ជិតបានសម្រេចហើយនោះ។

លោក Netanyahu បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកម្មវិធី Fox and Friends ថា ពុំមានកិច្ចព្រមព្រៀងកំពុងបង្កើតឡើងនោះទេ។ មន្ទិលជាសាធារណៈរបស់លោកកើតឡើងនៅពេលក្រុមមន្រ្តីសហរដ្ឋអាមេរិកបាននិយាយថាពួកគេកំពុងធ្វើការលើសំណើកែសម្រួលថ្មីដើម្បីដោះស្រាយជម្លោះដែលនៅសល់រវាងមេដឹកនាំអ៊ីស្រាអែល និងក្រុមហាម៉ាស បន្ទាប់ពីការរកឃើញកាលពីចុងសប្តាហ៍នូវសាកសពចំណាប់ខ្មាំង៦នាក់ ដែលបានបន្ថែមភាពបន្ទាន់ដល់ការចរចា។

អ្នកនាំពាក្យសន្តិសុខជាតិលោក John Kirby បានរំលឹកឡើងវិញកាលពីថ្ងៃព្រហស្បតិ៍ថា មានតែការខ្វែងគំនិតគ្នាលើការអនុវត្តព័ត៌មានលម្អិតនៃសំណើបទឈប់បាញ់ប៉ុណ្ណោះ ដែលចាំបាច់ត្រូវដោះស្រាយបន្ត។ក្រុមការងាររបស់លោកប្រធានាធិបតី Joe Biden ដែលត្រូវបានចាត់តាំងរយៈពេលពីរខែមុនការបោះឆ្នោតបានព្យាករសុទិដ្ឋិនិយមនៅរដូវក្តៅនេះខណៈខ្លួនកំពុងធ្វើការជាមួយក្រុមអ្នកសម្របសម្រួល អេហ្ស៊ីប និងកាតា ដើម្បីព្យាយាមរុញឱ្យអ៊ីស្រាអែល និងក្រុមហាម៉ាស យល់ព្រមបទឈប់បាញ់បញ្ចប់សង្រ្គាមរយៈពេល១១ខែក្នុងដែនដីហ្កាហ្សាហែកហួរដោយសង្រ្គាមមួយនេះ ។
កិច្ចព្រមព្រៀងនេះនឹងដោះលែងចំណាប់ខ្មាំងកាន់តែច្រើនដែលត្រូវបានចាប់ជាចំណាប់ខ្មាំងដោយក្រុមហាម៉ាស ក្នុងអំឡុងការវាយប្រហារកាលពីថ្ងៃទី ៧ខែតុលា ចូលក្នុងសហមន៍នានាភាគខាងត្បូងរបស់អ៊ីស្រាអែល រួមទាំងជនជាតិអាមេរិក ជាថ្នូរនឹងការដោះលែងអ្នកទោសប៉ាឡេស្ទីន ដែលជាចំណុចជាប់គាំងដ៏ធំ៕
-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង