Uncategorized
ថ្នាក់ដឹកនាំកំពូលអញ្ជើញចូលរួមកម្មវិធីបូជាសពសម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល
នៅព្រឹកថ្ងៃទី៦កញ្ញានេះ ថ្នាក់ដឹកនាំកំពូលរបស់ជាតិ រួមមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ព្រមទាំងសម្តេច ឯកឧត្តម លោកជំទាវភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងសាច់ញាតិនៃសព នាម៉ឺនសព្វមុខមន្ត្រី នៃព្រះបរមរាជវាំង បានអញ្ជើញជូនដំណើរក្នុងកម្មវិធីបូជាសព សម្តេចចៅហ្វាវាំង វរវៀងជ័យអធិបតីស្រឹង្គារ គង់ សំអុល សមាជិករដ្ឋសភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាអនុប្រធានកាកបាទក្រហមកម្ពុជា នៅឯ វាលមេរុ ក្នុងវត្តជម្ពូវ័ន ។
កម្មវិធីបូជាសព បានប្រព្រឹត្តិទៅតាមប្រពៃណីជាតិដោយបាននិមន្តសម្តេចព្រះសង្ឃនាយកស្តីទី សម្តេចព្រះសង្ឃនាយករង សម្តេចព្រះសង្ឃ ព្រះសង្ឃ ៩៤ព្រះអង្គ ស្វាធ្យាយព្រះសត្តប្បករណាភិធម្ម (បង្សុកូល)
និងដង្ហែប្រទក្សិណសព បីជុំមេរុ ជាឧត្តរាព័ត៌ដោយញាតិនៃសព ។វិយោគកថានិងជីវប្រវត្តិដែលអានដោយសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជា រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានរំលឹកអំពីជីវប្រវត្តិរបស់សម្តេចចៅហ្វាវាំង ដោយគូសបញ្ជាក់ថា៖ មរណៈភាពនៃសម្តេចចៅហ្វាវាំង គង់ សំអុល ជាការបាត់បង់រដ្ឋបុរសមួយរូប ជាវីរៈជនគំរូដ៏កម្រ ដែលបានបូជាកម្លាំងកាយ កម្លាំងបញ្ញាជាង៧ទសវត្ស ក្នុងការបំរើជាតិ សាសនា ព្រះមហាក្សត្រ និងប្រជាជនដោយសុចរឹត ទៀងត្រង់ និងភក្តីភាពអស់មួយជីវិត។
សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហារដ្ឋសភាធិការបតី ឃួន សុដារី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិតពេជ ច័ន្ទមុន្នី និងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ក៏បានអញ្ជើញក្រោកឈរគោរពវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង គង់ សំអុល ដោយសេចក្តីគោរព និងសោកស្តាយ ហើយឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ក៏បានបូជាផ្កាខ្លឹមចន្ទន៍ (តាមរយៈមន្ត្រី ពិធីការលើវេទិកាកិត្តិយស) ។
សម្តេច តេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានអញ្ជើញជូនភ្លើងបូជាសពសម្តេចចៅហ្វាវាំង គង់ សំអុល ពីវេទិកាកិត្តិយស។
ជាកិច្ចបន្ត លោកអ្នកឧកញ៉ា មហាភក្តី គង់ បញ្ញា ទេសរដ្ឋមន្ត្រី ទទួលបន្ទុកកិច្ចការទូទៅ អម ក្រសួង ព្រះបរមរាជវាំង តំណាងគ្រួសារសពក៏បានថ្លែងអំណរព្រះគុណ និងអំណរគុណយ៉ាងជ្រាលជ្រៅនិងជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុតចំពោះអង្គព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចព្រះមហាសង្ឃរាជ សម្តេចសង្ឃនាយក ព្រះសង្ឃនាយករង សម្តេចព្រះមន្ត្រីសង្ឃ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេច ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំជាន់ខ្ពស់គ្រប់ឋានានុក្រមរបស់ជាតិ ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ មន្ត្រីព្រះបរមរាជវាំងដែលបានយាងនិងអញ្ជើញចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំជាមួយក្រុមគ្រួសារនៃសព ។
សូមបញ្ជាក់ផងដែរថា៖សម្តេចចៅហ្វាវាំង គង់ សំអុល បានទទួលមរណភាព នៅព្រឹកថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៨:៣៥នាទី ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។
សាច់ញាតិនៃសព ឥស្សរជនគ្រប់ជាន់ថ្នាក់បានសម្តែងនូវការសោកស្តាយដោយក្តីសង្វេគ ចំពោះមរណភាពសម្តេចចៅហ្វាវាំង គង់ សំអុល ដែលជាស្វាមី ឪពុក ជីតា ជីតាទួត និងជា គ្រូបាធ្យាយគម្រូដ៏ប្រសើរមួយរូប ប្រកបដោយព្រហ្មវិហារធម៌ សង្គហធម៌ សេចក្តីស្មោះសរ និងអធ្យាស្រ័យខ្ពស់ ចំពោះក្រុមគ្រួសារ ដែលកន្លងមកសម្តេច តែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតីខិតខំចិញ្ចឹមបីបាច់ថែរក្សា និង អប់រំទូន្មានប្រៀនប្រដៅបុត្រីធិតា និងចៅៗរហូតបានក្លាយជាបញ្ញវន្ត និងជាធនធានមនុស្សដ៏មានតម្លៃសម្រាប់ សង្គមជាតិ។ មិនត្រឹមតែប៉ុណ្ណោះ មរណភាពសម្តេចចៅហ្វាវាំង ជាការបាត់បង់នូវឥស្សរជន និងថ្នាក់ដឹកនាំគម្រូដ៏ ឆ្នើមមួយរូប ប្រកបដោយបញ្ញាញាណ ឆន្ទៈ មនសិការជាតិ គតិបណ្ឌិត និងបទពិសោធន៍ខ្ពស់ ដែលក្នុងមួយជីវិត សម្តេច បានតស៊ូពុះពារគ្រប់ឧបសគ្គ ដើម្បីជាតិ និងប្រជាជន ពិសេសក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ ក្នុងគ្រប់កាលៈទេសៈ ជាពិសេសដង្ហែតាម អង្គព្រះមហាក្សត្រ និងហ្លួងម៉ែជាអម្ចាស់ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទទួលបានជោគជ័យជាច្រើនលើកិច្ចការជាតិ និងអន្តរជាតិដើម្បីជាប្រយោជន៍ដ៏ឧត្តុង្គឧត្តមសម្រាប់ជាតិ មាតុភូមិ និងប្រជាជនរហូតមក ព្រមទាំងបានចូលរួមចំណែកដ៏ធំធេង និងយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ តាមរយៈការបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមជាមួយសមាគមកាកបាទក្រហមកម្ពុជា។
សម្តេចតេជោ និងឥស្សរជនគ្រប់ជាន់ថ្នាក់បានសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ តាមជួយបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានទៅកាន់ សុគតិភព ដែលជាទីឋានដ៏ខ្ពង់ខ្ពស់ កុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ មុត សុទ្ធ

-
ព័ត៌មាន1 week ago
សូមបង្កើនការប្រុងប្រយ័ត្ន!! ក្រុមជ្រុលនិយមកំពុងបន្តក្លែងបន្លំផេកផ្លូវការផ្ទាល់ខ្លួនរបស់សម្តេចធិបតី សូមផ្ទៀងផ្ទាត់មុននឹងជឿ ជៀសវាងធ្លាក់ក្នុងឧបាយកលខ្មៅងងឹតរបស់ក្រុមប្រឆាំង
-
PR NEWS4 days ago
ឮល្ហៀងៗ IDOL Make Up Battle ចាប់ផ្តើមវគ្គពិសេសដំបូងក្នុងសប្តាហ៍នេះ
-
ព័ត៌មាន1 week ago
កម្ពុជា-អាមេរិកឯកភាពគ្នា លើសេចក្តីព្រាងសេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចព្រមព្រៀងក្របខណ្ឌលើពន្ធបដិការ
-
ព័ត៌មាន1 week ago
សម្តេចតេជោ៖ ថ្ងៃទី១១កក្កដានេះ រដ្ឋសភានឹងកោះប្រជុំ ដើម្បីធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញដកសញ្ជាតិ ជនជាតិខ្មែរណាដែលឃុបឃិតជាមួយបរទេសបំផ្លាញជាតិសាសន៍ឯង
-
ព័ត៌មាន6 days ago
ព្រះសង្ឃ និងពលរដ្ឋធ្វើនំអន្សមជូនដល់កងទ័ព ឈរជើងតាមបន្ទាត់ព្រំដែន ខេត្តបន្ទាយមានជ័យ
-
ព័ត៌មាន1 week ago
ជើងជ្រូក និងស្លាបមាន់ បង្កកជិត ៤តោនត្រូវបានកម្លាំងជំនាញនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ឆ្មក់បង្រ្កាប
-
ព័ត៌មាន1 week ago
ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បញ្ជាឱ្យកោះហៅមន្ត្រីនគរបាលចរាចរណ៍៩រូប មកបំភ្លឺជុំវិញករណីឃាត់រថយន្តជនជាតិឥណ្ឌូនេស៊ី ហើយទារលុយ
-
ព័ត៌មាន1 week ago
ឯកឧត្តម ហេង សួរ នឹងដឹកនាំក្រុមហ៊ុនធំៗចុះទៅសម្ភាសន៍ផ្តល់ឱកាសការងារដល់ពលរដ្ឋ ចាប់ពីថ្ងៃទី៦ខែកក្កដានេះតទៅ