Uncategorized
ឯកឧត្តម ហេង សួរ បន្តដឹកកិច្ចប្រជុំប្រាក់ឈ្នួលកម្មករកាត់ដេរជាលើកទី៣ នៅថ្ងៃទី៦ កញ្ញានេះ
ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី៦ ខែកញ្ញានេះ បានបន្តដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរនិងកាបូប លើកទី៣ ដើម្បីពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៥ខាងមុខ។
មានប្រសាសន៍បើកកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ បានឲ្យដឹងថា នេះជាលើកទី៣ នៃកិច្ចប្រជុំក្នុងក្របខ័ណ្ឌត្រីភាគី ខណៈពេលសមាជិក សមាជិកាក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ក៏បានប្រជុំជាលក្ខណៈផ្ទៃក្នុងរៀងៗខ្លួន ក្នុងនោះភាគីកម្មករនិយោជិតបានប្រជុំចំនួន ២ដង និងភាគីនិយោជកក៏បានប្រជុំ ២ដងដូចគ្នា ដូច្នេះសរុបមកដល់ពេលនេះគឺចំនួន៧ដងរួចហើយ។
ឯកឧត្តម រំពឹងថា កិច្ចប្រជុំលក្ខណៈត្រីភាគីថ្ងៃនេះនឹងមានវឌ្ឍនភាព ដោយសារកាលពីពេលកន្លងទៅនេះ ភាគីសហជីព និងនិយោជក បានបង្ហាញនូវគោលជំហរ បើទោះបីជាតួលេខនៅមានលម្អៀងគ្នា ប៉ុន្តែតួលេខទាំងអស់បង្ហាញថា នឹងមានកំណើន គ្រាន់តែថាកំណើននេះផ្សេងៗគ្នា ដោយភាគីសហជីពបានស្នើសុំដំឡើងចំនួន ១៤ ដុល្លារ រីឯភាគីនិយោជក បានកំណត់ដំឡើងចំនួន ១ដុល្លារបន្ថែមលើប្រាក់ឈ្នួលបច្ចុប្បន្ន ចំនួន ២០៤ដុល្លា។
ឯកឧត្តម បន្ថែមថា ទោះបីយ៉ាងណាក៏ដោយ ក្នុងឆ្នាំនេះទាំងភាគីនិយោជក និងសហជីព មានតួលេខដំបូងរបស់ខ្លួនឆ្នាំនេះ បើធៀបនិងឆ្នាំកន្លងទៅគឺប្រសើរជាង ដោយសារឆ្នាំកន្លងទៅភាគីនិយោជក បានផ្តើមថា គឺមិនមានកំណើនទេ ដោយសុំរក្សានៅដដែល ចំណែកភាគីសហជីពស្នើសុំដំឡើងរហូតជិត ២០ដុល្លារ ប៉ុន្តែឆ្នាំនេះភាគីទាំងពីរបានផ្តើមនូវតួលេខដ៏ល្អ ដើម្បីចរចារគ្នាបន្តទៀត ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យ៧ចំណុច ដែលមានចែងក្នុងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា។
សូមបញ្ជាក់ទៀតថា កិច្ចចចារប្រាក់ឈ្នួលអប្បបរសម្រាប់កម្មករនិយោជិតក្នុងវិស័យកាត់ដេរ គ្រប់ភាគីទាំងអស់ ត្រូវប្រើលក្ខណវិនិច្ឆ័យបែបសង្គម និងសេដ្ឋកិច្ច ដោយផ្តោតលើ ៧ចំណុចសំខាន់ៗ ដូចជា៖ ស្ថានភាពគ្រួសារ, អាត្រាអតិផរណា, ការចំណាយក្នុងការរស់នៅ, ផលិតភាព, ភាពប្រកួតប្រជែងរបស់ប្រទេស, ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ សម្រាប់ធ្វើជាមូលដ្ឋានក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមានៅកម្ពុជា។ ហើយគ្រប់ភាគីទាំងអស់ ត្រូវផ្តោតលើទិន្នន័យ និងការស្រាវជ្រាវបែបវិទ្យាសាស្រ្តដោយយោងលើលក្ខណវិនិច្ឆ័យទាំង៧ខាងលើ ដើម្បីធ្វើជាមូលដ្ឋានក្នុងការសម្របសម្រួលផ្ទៃក្នុង និងប្រកាន់គោលជំហររួមជាមួយ។ គិតត្រឹមឆ្នាំ២០២៤នេះ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិត មានចំនួន ២០៤ដុល្លារ ក្នុង១ខែ ដោយមិនគិតពីប្រាក់អត្ថប្រយោជន៍ផ្សេងៗ៕ អត្ថបទ៖ ឈិត បូរ៉ាវី

-
ព័ត៌មាន1 week ago
កម្ពុជាគ្រោងនឹងទិញយន្តហោះផលិតដោយចិនផ្ទាល់ ប្រភេទC909 regional ២០គ្រឿង ខណៈ១០គ្រឿងបានបញ្ជាទិញរួចហើយ
-
ព័ត៌មាន6 days ago
ក្រសួងបរិស្ថាននឹងចាត់វិធានការច្បាប់លើការទន្រ្ទានដីនៅឧទ្យានជាតិ«គិរីរម្យ»
-
ព័ត៌មាន6 days ago
អាមេរិកផ្តល់ជំនួយម៉ាស៊ីនថតសួត ឌីជីថលមានភ្ជាប់បញ្ញាសិប្បនិម្មិតចំនួនបីគ្រឿងដល់កម្ពុជា
-
ព័ត៌មាន2 days ago
អ្នកនាំពាក្យក្រសួងការពារជាតិស្នើឱ្យគ្រប់ភាគីទាំងអស់ចៀសវាងសកម្មភាពទាំងឡាយណាដែលអាចនាំទៅដល់ការកើនឡើងនូវភាពតានតឹង និងការពង្រីកតំបន់ជម្លោះព្រំដែនកម្ពុជា និងថៃ
-
ព័ត៌មាន18 hours ago
ពលរដ្ឋ ព្រះសង្ឃ និងទាហានកម្ពុជារងរបួសកើនឡើងដល់ ២៨ អង្គ/នាក់ អំឡុងពេលទាហានថៃរំលោភលើអធិបតេយ្យភាពថ្ងៃនេះ
-
ព័ត៌មាន1 week ago
ការចរចាប្រាក់ឈ្នួលកម្មករ ភាគីនិយោជករក្សាគោលជំហរដដែល ខណៈភាគីសហជីពស្នើសុំតម្លើង១០ដុល្លារបន្ថែម
-
ព័ត៌មាន5 days ago
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីក្នុងពិធីបើកពិព័រណ៍ជំនាញសិក្សា និងការងារឆ្នាំ២០២៥
-
ព័ត៌មាន6 days ago
តំណាងថ្មីរបស់ UNDP ប្រចាំកម្ពុជា ប្តេជ្ញាក្នុងការបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ