ព័ត៌មាន
៥ឆ្នាំមកនេះ មជ្ឈមណ្ឌលមន្ទីរពេទ្យព្រះអង្គឌួង បានព្យាបាលកុមារ គ-ថ្លង់ ពីកំណើត បានចំនួនជាង៥០នាក់
ភ្នំពេញ ៖ ៥ឆ្នាំកន្លងមកនេះ ក្រុមការងារគ្រូពេទ្យនៅមជ្ឈមណ្ឌលមន្ទីរពេទ្យព្រះអង្គឌួង បានវះកាត់ព្យាបាលកុមារ គ-ថ្លង់ ពីកំណើត បានចំនួនជាង ៥០នាក់ ដោយជោគជ័យ ១០០% ដែលអាចឱ្យស្តាប់ឮសម្លេង និយាយបាន និងមានទំនាក់ទំនងទៅកាន់ពិភពលោកបាន។
លោកសាស្រ្តាចារ្យ Choi Jae-young (ជុង ជេ យ៉ុង) មកពីមន្ទីរពេទ្យ Severance នៃប្រទេសកូរ៉េ បានលើកឡើង ក្នុងពិធីខួបគម្រប់ ៥ឆ្នាំ នៃការបង្កើតមជ្ឈមណ្ឌលមន្ទីរពេទ្យព្រះអង្គឌួង SEVERANCE និង KT នៃកី្តសង្ឃឹម នៅកម្មវិធីគាំទ្រការវះកាត់ និងស្តារនីតិសម្បទាសំរាប់កុមារ គ-ថ្លង់, នៅមនី្ទរពេទ្យព្រះអង្គឌួង នៃក្រសួងសុខាភិបាល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤នេះថា កាលពីឆ្នាំ២០១៩ មនី្ទរពេទ្យព្រះអង្គឌួង បានសហការជាមួយមន្ទីរពេទ្យ Severance និងKT នៃកី្តសង្ឃឹម ដោយបង្កើតបានមជ្ឈមណ្ឌលមនី្ទរពេទ្យព្រះអង្គឌួង ដោយសំខាន់លើការវះកាត់ និងស្តារនីតិសម្បទាសំរាប់កុមារ គ-ថ្លង់។ កុមារទាំងអស់ ដែលទទួលបានវះកាត់ព្យាបាល គ-ថ្លង់ និងហ្វឹកហាត់ជាច្រើន នៅក្នុងមនី្ទរពេទ្យព្រះអង្គឌួង បានធ្វើឲ្យកុមារទាំងនោះ អាចស្តាប់ឮសម្លេងរបស់ឪពុក ម្តាយ អាណាព្យាបាល របស់គាត់ និងអាចស្តាប់ឮសម្លេងនៅមជ្ឈដ្ឋានខាងក្រៅបាន។ ដូច្នេះធ្វើក្រុមគ្រួសាររបស់គាត់ មានកី្តសង្ឃឹមយ៉ាងខ្លាំង។ ជាពិសេសក្នុងរយៈពេលជាង២ឆ្នាំកន្លងមកនេះ អ្នកគ្រូបង្ហាត់បង្រៀនដល់កុមារ គ-ថ្លង់ ធ្វើឲ្យកុមារ មានកី្តសង្ឃឹមថ្មី និងអាចនិយាយបានបន្ថែមទៀតផងដែរ។
ចំណែកលោក Oh Tae-seong (អូ ថេ ស៊ុង)នាយកក្រុម KT ESG នៃប្រទេសកូរ៉េ បានមានប្រសាសន៍ថា ក្នុងរយៈពេល៥ឆ្នាំ ធ្វើកុមារកម្ពុជា មានកី្តសង្ឃឹមថ្មី ហើយឲ្យកុមារ មានទំនាក់ទំនងជាមួយពិភពលោកបាន។ លោកប្តេជ្ញាបន្តឧបត្ថម្ភ និងផ្គត់ផ្គង់ ជួយដល់កុមារកម្ពុជា ឲ្យទទួលបានការវះកាត់ព្យាបាល គ-ថ្លង់ ជោគជ័យ។
ទន្ទឹមគ្នានោះដែរអាណាព្យាបាលដែលមានកូនៗ គ-ថ្លង់ពីកំណើត ក្រោយទទួលបានការវះកាត់ព្យាបាល គ-ថ្លង់ ពីក្រុមគ្រូពេទ្យជំនាញនៃមនី្ទរពេទ្យព្រះអង្គឌួង បានលើកឡើងរួមគ្នាថា គាត់គ្រប់រូបដែលមានកូនកើតមក គ-ថ្លង់ មិនអាចនិយាយ និងស្តាប់ឮសម្លេងបានតាំងពីកំណើតមកនោះ ពិតជាមានអារម្មណ៍ពិបាកចិត្ត និងអាណិតកូនខ្លាំងណាស់។ ប៉ុន្តែសូមផ្តាំផ្ញើដល់មាតា បិតា អាណាព្យាបាល កុំបាក់ទឹកចិត្ត យើងអាចមកទទួលសេវាព្យាបាលគ-ថ្លង់ ពីក្រុមការងារគ្រូពេទ្យនៃមនី្ទរពេទ្យព្រះអង្គឌួងបាន។
នាឱកាសនោះលោកសាស្ត្រាចារ្យរង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួង បានថ្លែងថា កាលពីប្រាំឆ្នាំមុន យើងបានចាប់ផ្តើមកម្មវិធីការវះកាត់កុមារ គ-ថ្លង់ និងការស្ថារនីតិសម្បទាសំរាប់ កុមារ គ-ថ្លង់ បន្ទាប់ពីទទួលការវះកាត់រួច ដើម្បីនាំមកនូវក្តីសង្ឃឹម និងការព្យាបាលដល់កុមារ គ-ថ្លង់ ពីកំណើត។ តាមរយៈការលះបង់របស់បុគ្គលិករបស់យើង ការគាំទ្រឥតងាករេរបស់ឪពុកម្តាយ និងការសហការដ៏មានតម្លៃជាមួយដៃគូរបស់យើងពី KT និងមន្ទីរពេទ្យ Severance នៅប្រទេសកូរ៉េ យើងបានបើកកម្មវិធីនេះឱ្យក្លាយជាការពិត។ ខួបនេះមិនមែនគ្រាន់តែជាការប្រារព្ធពិធីឡើយ តែក៏ជាការអបអរសាទរជីវិតកុមារដែលបានយកឈ្នះលើឧបសគ្គ និងមានអនាគតដ៏ភ្លឺស្វាង។ កុមារគ្រប់រូបដែលឮពិភពលោកកាន់តែច្បាស់ មាតាបិតាគ្រប់រូបដែលឃើញពីវឌ្ឍនភាពរបស់កូនពួកគេ និងបុគ្គលិកគ្រប់រូបដែលបានរូបចូលរួមកិច្ចការនេះ គឺជាសក្ខីភាពយាងពិតប្រាកដ។
ជាចុងក្រោយលោកសាស្ត្រាចារ្យរង លូ លីឃាង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូរបស់យើង គឺKT និងមន្ទីរពេទ្យ Severance ដែលបានផ្តល់ទាំងអ្នកជំនាញ ទាំងធនធាន និងចិត្តសប្បុរស ក្នុងការដើរតួយ៉ាងសំខាន់ក្នុងភាពជោគជ័យ នៃមជ្ឈមណ្ឌលនេះ។ យើងរួមគ្នាកសាងមិនត្រឹមតែជាកន្លែងមួយប៉ុណ្ណោះទេ ប៉ុន្តែជាសញ្ញានៃក្តីសង្ឃឹម សម្រាប់គ្រួសារជាច្រើនផងដែរ។ ហើយសូមឱ្យមជ្ឈមណ្ឌលនេះបន្តរីកចម្រើន និងបន្តជាកន្លែងមួយដែលផ្តល់ក្តីសង្ឃឹមដ៏ភ្លឺស្វាង សម្រាប់កុមារ គ-ថ្លង់៕
អត្ថបទ រដ្ឋា












-
ព័ត៌មាន7 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន5 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន7 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS1 week agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន4 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន7 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន4 days agoកម្ពុជា និងរុស្សី នៅតែបន្ដពង្រឹងទំនាក់ទនង និងកិច្ចសហប្រតិបត្ដិការល្អទាំងការទូត និងយោធា
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង