ព័ត៌មាន
លោកនាយក លោកគ្រូអ្នកគ្រូនៃវិទ្យាល័យព្រះបាតសុរាម្រឹតកំពង់ឆ្នាំង នឹងនាំសិស្សទៅលេងតំបន់(CLV-DTA) ដើម្បីឈ្វេងយល់ពីការរីកចម្រើន និងគម្រោងនានារបស់រដ្ឋាភិបាលកម្ពុជា
កំពង់ឆ្នាំង៖ លោកនាយក លោកគ្រូអ្នកគ្រូនៃវិទ្យាល័យព្រះបាតសុរាម្រឹតកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអះអាងថា ពួកគាត់នឹងនាំលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ពិសេសយុវជន និងអាណាព្យាបាលសិស្ស ទៅសិក្សាឈ្វេងយល់នៅព្រំដែន ក្នុងតំបន់នៃគម្រោងសហប្រតិបត្តិការត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដើម្បីឈ្វេងយល់ពីការរីកចម្រើន និងគម្រោងនានារបស់រដ្ឋាភិបាលកម្ពុជា ។
លោកនាយក លោកគ្រូអ្នកគ្រូនៃវិទ្យាល័យព្រះបាតសុរាម្រឹត ស្ថិតក្នុងក្រុងកំពង់ឆ្នាំង បានថ្លែងថា៖ លោកបាននាំគ្នាដាក់ពាក្យទៅមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងរួចហើយ ដើម្បីបាននាំលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ពិសេសយុវជន និងអាណាព្យាបាលសិស្សទៅទស្សនៈកិច្ចសិក្សា ទៅពិនិត្យមើលពីភាពរីកចម្រើននៅតំបន់ CLV-DTA ។
ពួកយើងនឹងរៀបចំដំណើរទស្សនកិច្ច របស់លោកគ្រូអ្នកគ្រូ សិស្ស បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាយុវជន ទៅកាន់តំបន់ព្រំដែន ដើម្បីឱ្យបងប្អូនយើងមើលឃើញ ស្ថានភាពជាក់ស្ដែងនៅទីនោះផ្ទាល់ កុំឱ្យជឿគេដែលចេះតែថា។
នៅព្រឹកថ្ងៃដដែលនេះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា៖ នៅពេលខាងមុខនេះឯកឧត្តម កំពុងរៀបចំក្បួនមន្ត្រីរាជការគ្រប់មន្ទីរ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងប្រជាពលរដ្ឋ ទៅកាន់ខេត្តនៅខេត្តទាង៤ គឺក្រចេះ ស្ទឹងត្រែង មណ្ឌលគីរី និងរតនៈគីរី ដើម្បីអោយពួកគាត់សិក្សាឈ្វេងយល់មើលថាតើ ដូចអ្វីដែលក្រុមប្រឆាំងក្រៅស្រុកបាននិយាយបំភ្លើសបំភ្លៃដែរអត់?។
ឯកឧត្តមបានបន្ថែមថា៖ ក្នុងរយៈពេលមួយឆ្នាំនេះ រដ្ឋាភិបាលដែលដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានសម្រេចសមិទ្ធផលធំៗចំនួន៦។ សមិទ្ធផលទាំងនេះ រួមមាន ផ្នែកថែរក្សាសុខសន្តិភាព ស្ថេរភាពនយោបាយ, ការការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ,ការបើកការដ្ឋានព្រែកជីកហ្វូណន ,ការផ្ដល់សេវាសុខាភិបាល ,វិធានការទីមួយ នៃកំណែរទម្រង់ស៊ីជម្រៅរបស់ក្រសួងមុខងារសាធារណៈ និងការចុះជួបពលរដ្ឋដោយផ្ទាល់១៥២លើក ពេញមួយឆ្នាំនេះ៕ កាំង ហុងវាស្នា




-
ព័ត៌មាន5 days agoក្រសួងកសិកម្មជំរុញលើកទឹកចិត្តឱ្យប្រជាកសិករប្រើប្រាស់ថាមពលសូឡា ក្នុងបរិបទតម្លែប្រេងឥន្ធនៈឡើងថ្លៃ
-
ព័ត៌មាន3 days agoកម្ពុជាតវ៉ាយ៉ាងដាច់អហង្ការចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតាមបណ្តោយព្រំដែនលើទឹកដីកម្ពុជា
-
ព័ត៌មាន5 days agoរាជរដ្ឋាភិបាលកម្ពុជាបានតវ៉ាជាផ្លូវការជាថ្មីទៀត ចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់នៅតំបន់ភូមិជោគជ័យ និងច្រកទ្វារអន្តរជាតិអូរស្មាច់
-
PR NEWS6 days agoអីក៏ស្រួលម្ល៉េះ! គ្រាន់តែចេះរាំ ក៏អាចឈ្នះឡានEVថ្មីពីប៊ូសស្រ្តង
-
ព័ត៌មាន1 week agoអគ្គទេសាភិបាលធនាគារជាតិ លើកទឹកចិត្តដល់ធុរជនស្វែងយល់ការផ្គុំ QR រៀល និងដុល្លារ
-
ព័ត៌មាន2 days agoរដ្ឋចាត់ជាបន្ទុករបស់រដ្ឋនូវអាករលើតម្លៃបន្ថែមចំពោះការផ្គត់ផ្គង់ផលិតផលប្រេងម៉ាស៊ូត និងឧស្ម័ន LPG
-
ព័ត៌មាន5 days agoថ្លៃលក់រាយប្រេងឥន្ធនៈនៅតាមស្ថានីយចាប់ពី ថ្ងៃទី៤ ខែមេសានេះតទៅបន្តហក់ឡើង ខណៈរដ្ឋបន្តបន្ថយអត្រាពន្ធដល់សូន្យ
-
ព័ត៌មាន1 week agoមន្រ្តីជាន់សមាគមអតីតយុទ្ធជន ចុះពិនិត្យវឌ្ឍនភាពភូមិប៊ុនរ៉ានីសែនជ័យដំណាក់ទ្រយឹង