ព័ត៌មាន
ប្រជាពលរដ្ឋចាត់ទុកបណ្ណ ប.ស.ស. ជាជីវិតទី២
ក្រុមប្រជាពលរដ្ឋ ពិសេសជនក្រីក្រ និងងាយរងហានិភ័យ ដែលកំពុងទទួលសេវាផ្នែកថែទាំសុខភាព តាមរយៈ បណ្ណ ប.ស.ស. បានបង្ហាញអារម្មណ៍កក់ក្តៅ និងសប្បាយរីករាយ ដោយលើកឡើងថា បណ្ណនេះ គឺជាអាយុជីវិតទី២របស់គាត់ ក្នុងការធានារ៉ាប់រងសុខភាព និងមិនគិតថ្លៃអ្វីទាំងអស់ នៅពេលមានបញ្ហាសុខភាព។
ជួបសម្ភាសន៍ជាមួយប្រជាពលរដ្ឋមកពីតំបន់ខុសៗគ្នា នៅក្នុងមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យរុស្ស៉ី ពួកគាត់បានឲ្យព័ត៌មាន ប៊ីធីវី ដឹងស្រដៀងថា តាមរយៈគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចាប់តាំងពីអាណត្តិទី១ រហូតដល់ទី៧នេះ ពិតជាមានការយកចិត្តទុកដាក់ និងគិតគូរជាខ្លាំងមកកាន់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់ ដោយមិនប្រកាន់ឋានៈទាប ឬខ្ពស់នោះទេ។ ជាពិសេស ការផ្តល់នូវការគាំពារផ្នែកសង្គមតាមរយៈបេឡាជាតិសន្តិសុខសង្គម ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថាកក់ក្តៅ និងមិនមានក្តីបារម្ភច្រើនទៀតនោះទេ ពិសេសនៅពេលមាន បណ្ណ ប.ស.ស គឺពិតជាជួយសម្រាលបន្ទុកក្នុងការចំណាយបានយ៉ាងច្រើន នៅពេលមានបញ្ហាសុខភាពត្រូវទៅពេទ្យ។
អ្នកស្រី ឯម សឿន ពលរដ្ឋមកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង បច្ចុប្បន្នកំពុងសម្រាកព្យាបាលសុខភាពខាងផ្នែកជំងឺបេះដូង នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បាននិយាយថា សព្វថ្ងៃអ្នកស្រី និងគ្រួសារមិនអាចរកប្រាក់ចំណូលបានដូចពីមុនទៀតទេ ដោយសារបញ្ហាសុខភាពតំរូវឲ្យសម្រាកព្យាបាល។ អ្នកស្រី បានរៀបរាប់ជាមួយនឹងទឹកភ្នែកទៀតថា នៅពេលដែលរដ្ឋាភិបាលប្រកាសអនុញ្ញាតឲ្យប្រជាពលរដ្ឋដែលរកចំណូលផ្ទាល់ខ្លួន អាចធ្វើប័ណ្ណ ប.ស.ស. បានដូចអ្នកធ្វើការដែរគាត់ក៏បានទៅស្នើសុំធ្វើបណ្ណ ប.ស.ស ភ្លាម ដើម្បីទទួលបានរបបថែទាំសុខភាព។ ជាក់ស្តែង នៅពេលនេះ ប្រសិនបើគ្មានបណ្ណនេះទេ ក៏គាត់មិនអាចមានជីវិតដូចសព្វថ្ងៃដែរ ដោយសារគ្មានប្រាក់គ្រប់គ្រាន់ក្នុងការព្យាបាលជំងឺ។
ឯកឧត្តម ហេង សុផាន់ណារិទ្ធ អគ្គនាយករង បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា គិតត្រឹមព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤នេះ សមាជិក ប.ស.ស. ដែលកំពុងមានសិទ្ធិទទួលបានអត្ថប្រយោជន៍របបសន្តិសុខសង្គម មានសរុបចំនួន ២ ៤៧៧ ៨៧១នាក់។
បេឡាជាតិសន្តិសុខសង្គមបានចំណាយតាវកាលិកផ្នែកថែទាំសុខភាពសរុបចំនួន ៩១៧ពាន់ ៦២០លានរៀល ឬប្រមាណ ២២៩.៤លានដុល្លា ដោយមានសមាជិក ចូលប្រើប្រាស់សេវាថែទាំសុខភាពនៅតាមមូលដ្ឋានសុខាភិបាលទាំង ១ ៥៧៣ សរុបចំនួន ១៩,៥លានករណី និងបានចំណាយទូទាត់ថ្លៃមូលដ្ឋានសុខាភិបាលសរុបចំនួន ៦៥៥ពាន់ ៤៨៥លានរៀល ឬប្រមាណ១៦៣.៨លានដុល្លា៕











-
ព័ត៌មាន1 week agoកិច្ចព្រមព្រៀងសន្តិភាពកម្ពុជា-ថៃ នឹងត្រូវចុះហត្ថលេខានៅចុងខែនេះ ដោយមានប្រធានាធិបតីអាម៉េរិកជាសាក្សី
-
ព័ត៌មាន5 days agoអគ្គិសនីកម្ពុជា នឹងជួសជុល រុះរើគន្លងខ្សែបណ្តាញ តាមខណ្ឌមួយចំនួន ចាប់ពីថ្ងៃទី២៣ ដល់ ២៦ ខែតុលា នេះ
-
ព័ត៌មាន5 days agoកំណាត់ផ្លូវជាតិលេខ២៣ (ផ្លូវកាត់ពីកោះធំទៅលើកដែក) ប្រវែង១៩,៨ គីឡូម៉ែត្រ ស្ថាបនារួចរាល់ហើយ!
-
ព័ត៌មាន1 week agoតំណាងរាស្រ្តមណ្ឌលខេត្តបន្ទាយមានជ័យ អញ្ជើញចុះសួរសុខទុក្ខកងកម្លាំងជួរមុខ និងប្រជាពលរដ្ឋរស់នៅភូមិព្រៃចាន់
-
ព័ត៌មាន3 days agoកម្ពុជា អបអរសាទរ ម៉ាឡេស៊ី ចំពោះភាពជោគជ័យក្នុងការធ្វើជាប្រធានអាស៊ាន
-
ព័ត៌មាន3 days agoសម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត រួមនឹងគណៈប្រតិភូកម្ពុជាបានអញ្ជើញដល់ប្រទេសម៉ាឡេស៊ីហើយ ប្រកបដោយសុវត្ថិភាព
-
ព័ត៌មាន3 days agoយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ ថៃ ជួបពិភាក្សាគ្នានៅច្រកអូរស្មាច់ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង បង្កើនជំនឿទុកចិត្តគ្នា
-
ព័ត៌មាន3 days agoលោកអភិបាលខណ្ឌ៧មករា បន្តដឹកនាំមន្រ្តីជំនាញត្រួតពិនិត្យការដ្ឋានវាយរំលំ អគារអតីត សណ្ឋាគារអង្គរមានជ័យ
