គណៈកម្មការអន្តរក្រសួង កំពុងពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ ក្នុងការដោះស្រាយនូវបញ្ហាប្រឈមនានាលើការចុះបញ្ជីដីរបស់រដ្ឋ ជាពិសេសការធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការកត់ត្រាដីរដ្ឋចុះនៅក្នុងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ។ ក្នុងសិក្ខាសាលាស្តីពី បច្ចុប្បន្នភាពទីតាំងដីរដ្ឋ ការរៀបចំវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ និងការចុះបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ឈន សុភាព រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាសហប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងធ្វើបច្ចុប្បន្នភាពទីតាំងដីរដ្ឋ មានប្រសាសន៍ថា ទីតាំងដីរដ្ឋមួយចំនួន ពុំទាន់អាចកំណត់អង្គភាពកាន់កាប់ច្បាស់លាស់នៅឡើយ ដែលជាកត្តាពុំអាចដាក់ពាក្យស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិបាន ហើយថ្មីៗនេះ...
គិតត្រឹមថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២៤នេះ ទូកក៏ដូចជាកីឡាករអុំទូក មួយចំនួនបានបង្ហាញវត្តមាននៅតាមដងទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញហើយ ខណៈក្រុមកីឡាករទូក កំពុងបន្តហ្វឹកហាត់ដោយផ្ទាល់លើផ្ទៃទឹកទន្លេ ដើម្បីត្រៀមប្រកួតទាំងការប្រកួតថ្នាក់រាជធានី និងការប្រកួតថ្នាក់ជាតិ។ វត្តមានទូក និងក្រុមកីឡាករ ពិសេសទូកនិងកីឡាករ ដែលមានទីតាំងនៅតាមបណ្ដាខណ្ឌ ក្នុងខណ្ឌរាជធានីភ្នំពេញ បានធ្វើដំណើរមកដល់ និងបោះទីតាំងនៅតាមមាត់ទន្លេ ពិសេសក្នុងភូមិសាស្ត្រ ខណ្ឌជ្រោយចង្វារ។ ការមកដល់នាពេលនេះ គឺដើម្បីមានពេលវវេលាបន្ថែម សម្រាប់ការហ្វឹកហាត់ ចូលរួមប្រកួតប្រជែងទាំងការប្រកួតទូកថ្នាក់រាជធានី នៅថ្ងៃទី ១២ ខែវិច្ឆិកា ក៏ដូចជាការចូលរួមប្រកួត...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសថា រាជរដ្ឋាភិបាល បានកំពុងធ្វើការសិក្សាលើកគម្រោង ធ្វើផ្លូវជិះកង់នៅតាមមាត់សមុទ្រ ដោយចាប់ពីខេត្តកែប ដល់ខេត្តកោះកុង ដើម្បីធ្វើយ៉ាងណាបង្កលក្ខណៈងាយស្រួលបន្ថែមទៀត ដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចង់ជិះកង់កម្សាន្ត គយគន់តាមមាត់សមុទ្រនោះ។ ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធ«វិថីតេជោសន្តិភាពឆ្នេរអង្កោលមានប្រវែងសរុប១២.៦៤៥ ម៉ែត្រ» នៅខេត្តកែប នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងថា តាមផែនការរបស់ឯកឧត្តម សាយ...
ក្រុមកីឡាការនី ត្រៀមខ្លួនរួចរាល់ សម្រាប់ការចូលរួមប្រណាំងទូកងថ្នាក់រាជធានី ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ស្អែកនេះ។ ទូកង «សំហេងមហាសែនតេជោ បារមីសារវ័នតេជោ» ជាទូករបស់ថ្នាក់រដ្ឋបាលខណ្ឌបឹងកេងកង ក្រោមការឧបត្ថម្ភទាំងស្រុងរបស់ឯកឧត្តម អ៊ិត សំហេង ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយខណ្ឌបឹងកេងកង។ ក្រុមកីឡាការិនី ទូកង ខាងលើនេះ បង្ហាញក្តីរំភើបរីករាយ ក្នុងនាមជានារីភេទ ដែលបានចូលរួមក្នុងការប្រណាំងទូកថ្នាក់រាជធានីនេះ។ ក្រុមកីឡាការិនីបញ្ជាក់ថាពួកគេបានត្រៀមខ្លួនរួចរាល់១០០ភាគរយហើយ សម្រាប់ការប្រកួតយកជ័យជម្នះ ក្នុងការប្រណាំងទូកថ្នាក់រាជធានីនៅថ្ងៃស្អែកនេះ និងបន្តឡើងទៅប្រកួតថ្នាក់ជាតិនៅថ្ងៃទី១៤ ខាងមុខ...
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្តាំទៅកាន់បុគ្គល ជេម សុខ កុំធ្វើការវិភាគទៅតាមរម្មណ៍របស់ខ្លួន គប្បីរៀនវិភាគតាមវិទ្យាសាស្រ្តវិញ ដោយការវិភាគ និងការរិះគន់ដល់រាជរដ្ឋាភិបាលអាណត្តិទី៧ ពីសំណាក់បុគ្គលរូបនេះ នាពេលកន្លងមកថា រាជរដ្ឋាភិបាលគ្មានធ្វើអ្វីនោះ គឺទទួលបានព័ត៌មានមិនគ្រប់ជ្រុងជ្រោយ ខណៈការដឹកនាំរបស់រាជរដ្ឋាភិបាលអាណត្តិថ្មីរយៈពេល១៥ខែមកនេះ សម្រេចបាននូវសមិទ្ធផលទាំងតូចទាំងធំគួរឲ្យកត់សម្គាល់។ ក្នុងឱកាសអញ្ជើញចូលរួមពិធីសម្ពោធវិថីតេជោសន្តិភាព ឆ្នេរអង្កោល នៅខេត្តកែប នៅព្រឹកថ្ងៃទី ១១ ខែវិច្ឆិកា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន...
គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចេញសេចក្តីអំពាវនាវ ស្តីពីការបង្ការទប់ស្កាត់ គ្រោះ ថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នៅថ្ងៃទី១៤-១៥-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានកត់សម្គាល់ឃើញថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក តែងមានកំណើនខ្ពស់ នៅរាល់ឱកាសពិធីបុណ្យផ្សេងៗ បានបណ្តាលឱ្យមានកំណើនជនរងគ្រោះជាអតិបរមា និងមានការខូចខាតទ្រព្យសម្បត្តិជាច្រើន។ ភាគច្រើននៃគ្រោះថ្នាក់ចរាចរណ៍នេះ បណ្តាលមកពីការបើកបរយានយន្តមិនគោរពច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរលើសល្បឿនកំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរក្នុងស្ថានភាពស្រវឹង និងមិនគោរពសិទ្ធិអាទិភាពជាដើម។...
គិតត្រឹមព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ ការរៀបចំកន្លែងស្នាក់នៅសម្រាប់កីឡាករអុំទូកតាមបណ្តាខេត្តនានាមកចូលរួមក្នុងព្រះរាជពិធីបុណ្យអុំទូក សម្រេចបានប្រមាណ៩០ភាគរយ។ នេះតាមប្រសាសន៍ឯកឧត្តម កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានប្រាប់BTVនៅព្រឹកថ្ងៃទី១១ខែវិច្ឆិកានេះ។ ឯកឧត្តមបានបន្តថា កន្លែងស្នាក់នៅរបស់កីឡាករអុំទូកដែលរដ្ឋបាលរាជធានីភ្នំពេញបានរៀបចំនោះ មានបីទីតាំងរួមមាន៖ទី១.ទីក្រុងរណបOCIC ជ្រោយចង្វារ ទី២.ទីលានប្រជាធិបតេយ្យ ស្ថិតនៅខណ្ឌឫស្សីកែវ និងទី៣.អតីតឃ្លាំងសាំងសូគីមី នៅទល់មុខទីលានប្រជាធិបតេយ្យ។ បន្ថែមលើនេះ ឯកឧត្តមអំពាវនាវដល់កីឡាករអុំទូកទាំងចាស់ និងថ្មី សូមថែរក្សាសុខភាព និងរក្សាអនាម័យ ក្នុងពេលចូលរួមព្រះរាជពិធីបុណ្យអុំទូក។ ព្រះរាជពិធីបុណ្យអុំទូក ្តែតប្រទីប និងសំពះព្រះខែ អកអំបុក...
នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងឈានមកដល់។ សហជីពក៏ដូចជាកម្មកររោងចក្រ បានសម្តែងការអរគុណជូនចំពោះប្រមុខរាជរដ្ឋាភិបាល និងមន្រ្តីគ្រប់លំដាប់ជាន់ថ្នាក់ ដែលដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព ការរស់នៅប្រកបដោយភាពសម្បូរសប្បាយ ជាពិសេសការរៀបចំព្រឹត្តិការណ៍សប្បាយៗជាច្រើន ដើម្បីឲ្យប្រជាពលរដ្ឋអាចឈប់សម្រាក និងដើរលេងកម្សាន្តដោយភាពសប្បាយរីករាយ។ លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយព័ត៌មាន ប៊ីធីវី លោកបានលើកឡើងថា ក្នុងរយៈពេល៣ថ្ងៃ នៃការរៀបចំព្រឹត្តិការណ៍ពិធីបុណ្យអុំទូកនាពលខាងមុខ បើនិយាយប្រៀបធៀបទៅនឹងប្រទេសមួយចំនួនដែលបច្ចុប្បន្នឃើញថា កត្តាសន្តិភាពគឺជាឱកាសមួយដែលយើងអាចចូលរួមគ្រប់សព្វបែបយ៉ាងទាំងអស់ ក៏ប៉ុន្តែបើប្រទេសដែលមានសង្រ្គាម...
ដោយសារតែមានអ្នកសារព័ត៌មានមួយក្ដាប់តូច ជាពិសេសក្រុមអ្នកព័ត៌មានបម្រើឱ្យបរទេសបានផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលធ្វើនាំឱ្យពលរដ្ឋមានការភ័ន្តច្រឡំសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានណែនាំឱ្យបណ្តាអ្នកសារព័ត៌មានទាំងឡាយធ្វើការផ្សព្វផ្សាយព័ត៌មានឱ្យបានសុក្រឹតត្រឹមត្រូវប្រកបដោយវិជ្ជាជីវៈ ក្រមសីលធម៌ ដែលមិនរំលោភទៅលើព្រំដែនច្បាប់។ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានជំរុញដាស់តឿនបែបនេះ ក្នុងពិធីសម្ពោធវិថីតេជោសន្តិភាពឆ្នេរអង្កោលប្រវែងជាង ១២ គ.ម ស្ថិតនៅក្នុងស្រុកដំណាក់ចង្អើរ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកានេះ។ ក្នុងឱកាសនោះសម្តេច បានលើកយកករណីអ្នកកាសែតលោក មិច ដារ៉ា ដែលត្រូវបានរាជរដ្ឋាភិបាលដោះលែងឱ្យមានសិទ្ធិសេរីភាពឡើងវិញ ក្រោយដឹងកំហស និងសូមទោស ខណៈរូបលោក...
ត្បូងឃ្មុំ ៖ ប្រជាពលរដ្ឋនៅស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ សម្តែងនូវការសប្បាយរីករាយ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលបាន ជំរុញអភិវឌ្ឍន៍ផ្លូវនៅក្នុងមូលដ្ឋានរបស់ពួកគាត់ ប្រកបដោយគុណភាព សម្រាប់សម្រួលដល់ការធ្វើដំណើរប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹក នាំគណៈកម្មាធិការលទ្ធកម្មអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលបេតុង ចំនួន ២...