កីឡាជាតិត្រូវបិទបញ្ចប់ការប្រកួតនៅល្ងាចថ្ងៃទី៨ ខែវិច្ឆិកានេះ បន្ទាប់ពីដំណើរការប្រកួតផ្លូវការតាំងពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងមកនេះ។ ចំពោះលទ្ធផលការប្រកួត ក្រសួងមហាផ្ទៃគ្រងចំណាត់ថ្នាក់លេខ១ក្នុងការប្រកួតកីឡាជាតិលើកទី៤នេះ ដណ្តើមបានមេដាយច្រើនជាងគេ ដល់ទៅ២៤៨គ្រឿង ក្នុងនោះមេដាយមាស១២៧គ្រឿង ប្រាក់៧២គ្រឿង និងសំរឹទ្ធ៤៩គ្រឿង។ ក្រសួងការពារជាតិបញ្ចប់នៅលេខ២ ក្រោយឈ្នះមេដាយមាស៩១គ្រឿង ប្រាក់៥៦គ្រឿង និងសំរឹទ្ធ៤១គ្រឿង។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរនៅលេខ៣ជាមួយមេដាយសរុប៤៩គ្រឿង (មាស១៩គ្រឿង ប្រាក់១៤គ្រឿង និងសំរឹទ្ធ១៦គ្រឿង)។ ចំណែកខេត្តកណ្តាល ស្ទឹងត្រែង ព្រៃវែង សៀមរាប...
មន្ត្រីជំនាញនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងមមាញឹកកែលម្អរសាលសារមនី្ទរខ្លែងខ្មែរ ដើម្បីរៀបចំពិព័រណ៍ក្រោមប្រធានបទ «ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា»។ ពិព័រណ៍ប្រពៃណីផលិតកុលាលភាជន៍នៅប្រទេសកម្ពុជា រៀបចំឡើងដោយគណៈកម្មាធិការជាតិបេតិកភណ្ឌពិភពលោក គណៈកម្មការជាតិយូណេស្កូកម្ពុជា សហការជាមួយសាកលវិទ្យាល័យវ៉ាសេដា នៃប្រទេសជប៉ុន និងនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គ្រោងបើកសម្ពោធជាផ្លូវការចាប់ពីថ្ងៃទី១១ រហូតដល់ថ្ងៃទី២០ ខែវិចិ្ឆកា ឆ្នាំ២០២៤ខាងមុខនេះ ចាប់ពីម៉ោង៩ព្រឹក រហូតដល់ម៉ោង៤និង៣០នាទីរសៀល នៅសារមនី្ទរខ្លែងខ្មែរ ក្នុងបរិវេណនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌ ស្ថិតនៅលើបណ្តោយវិថីរដ្ឋសភាថ្មី ខាងត្បូងរង្វង់មូលសម្តេចព្រះសង្ឃរាជ្យ ជួន ណាត ក្នុងសង្កាត់ទន្លេបាសាក់ ខ្ឌការមន...
ឧត្តរមានជ័យ៖ ឯកឧត្តម មាន ចាន់ យ៉ាដា បានមានប្រសាសន៍ថា ដោយមានការគាំទ្រពីក្រសួងស្ថាប័នថ្នាក់ជាតិ រដ្ឋបាលខេត្តឧត្តរមានជ័យ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងការអនុវត្តកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ និងលិខិតបទដ្ឋានគតិយុត្តិ ដើម្បីឆ្លើយតប ទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ។ ក្នុងនោះ ឯកឧត្តមអភិបាលខេត្តឧត្តរមានជ័យ បានជំរុញដល់មន្ត្រីផ្ដល់សេវានៅតាមមន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ និងសង្កាត់ទាំងអស់ ត្រូវផ្ដល់សេវាជូនប្រពលរដ្ឋ ឱ្យកាន់តែមានភាពល្អប្រសើរ មានតម្លាភាព...
កំពង់ឆ្នាំង៖ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងពិធីក្រុងពាលីទូកងចំនួន៤គ្រឿងក្នុងឃុំទឹកហូត ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលត្រូវចូលរួមប្រណាំងក្នុងព្រះរាជពិធីប្រណាំងទូក អកអំបុក សំពះព្រះខែនាឆ្នាំ២០២៤នេះ ក្រុមកីឡាករទូកងខ្នាតអន្តរជាតិរបស់ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំងចំនួន៤គ្រឿង បានសំដែងការសប្បាយចិត្តខ្លាំង និងប្តេជ្ញាយកជ័យជំនះជូនខេត្ត និងស្រុករបស់ខ្លួនអោយបាន ។ នៅក្នុងពិធីនេះ មានការចូលរួមពីលោកជំទាវ កែ ច័ន្ទមុនី តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ មន្ត្រីរាជការ...
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអនុញ្ញាតឱ្យឯកអគ្គរាជទូតព្រះរាជាណាចក្រកម្ពុជា ចំនួនបួនរូប ដែលទើបទទួលបានការតែងតំាងជា ឯកអគ្គរាជទូតប្រចាំនៅបណ្តាប្រទេសនានា ចូលជួបសម្តែងការគួរសម ជម្រាបលា និងទទួលអនុសាសន៍ មុនចេញបំពេញបេសកកម្មការទូតនៅលើឆាកអន្តរជាតិ។ ក្នុងនាមរដ្ឋសភា និងខ្លួនសម្តេចផ្ទាល់ សម្តេចរដ្ឋសភាធិបតី បានសម្តែងការរអបអរសាទរ និងគំាទ្រពេញទំហឹង ចំពោះឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូតទាំង ០៤រូប ដែលត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧...
អគ្គិសនីកម្ពុជា សម្រាប់ឆ្នាំ ២០២៤នេះ បានជ្រើសរើសនិស្សិតជាប់អាហារូបករណ៍ចំនួន ១៤ រូប ដើម្បីបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតសម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាលផ្នែកអគ្គិសនីនៅប្រទេសបារាំង។ ក្នុងចំណោមនិស្សិតទាំង ១៤ រូបនេះ ក៏មានបេក្ខភាពជានារីចំនួន ៣នាក់ផងដែរ។ ជាគោលដៅក្នុងការអភិវឌ្ឍន៍វិស័យអគ្គិសនីនៅកម្ពុជា អគ្គិសនីកម្ពុជា នៅក្នុងឆ្នាំ២០២៤នេះ នឹងបញ្ជូននិស្សិតជ័យលាភីចំនួន ១៤រូប ទៅសិក្សាថ្នាក់អនុបណ្ឌិត និងថ្នាក់បណ្ឌិត សម្រាប់ការស្រាវជ្រាវ និងបណ្ដុះបណ្ដាលផ្នែកអគ្គិសនីនៅប្រទេសបារាំង។ ជ័យលាភីទាំង ១៤រូបនេះ គឺមាន ១២រូបទៅសិក្សាថ្នាក់អនុបណ្ឌិត និងមាន...
ភ្នំពេញ៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា នៅថ្ងៃម្សិលបានបើកកិច្ចប្រជុំក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា ដោយមានវត្តមានចូលរួមពីអនុប្រធាន អគ្គលេខាធិការ សមាជិកអចិន្ត្រៃយ៍ អគ្គលេខាធិការរង រួមនិងសមាជិកនៃក្រុមប្រឹក្សាគណៈវិស្វករកម្ពុជា។ ក្នុងកិច្ចប្រជុំនេះ ឯកឧត្តមរដ្ឋមន្រ្តី បានផ្តល់ជាអនុសាសន៍សំខាន់ៗ ដើម្បីជាធាតុចូលសម្រាប់គណៈវិស្វករកម្ពុជា អនុវត្តភារកិច្ចប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ទាំងកម្រិតក្នុងប្រទេស និងកម្រិតអាស៊ាន។ ពោលគឺ គណៈវិស្វករកម្ពុជា មិនត្រឹមតែជាអ្នកវាយតម្លៃសម្រាប់វិស្វករគ្រប់មុខជំនាញវិជ្ជាជីវៈវិស្វកម្ម ដើម្បីចុះបញ្ជីនៅគណៈវិស្វករកម្ពុជាក្នុងគោរមងារជាវិស្វករអាជីពជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកវាយតម្លៃ និងធ្វើបែបបទសម្រាប់ទទួលគោរមងារបន្ថែមជាវិស្វករអាស៊ាន...
នារសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះ ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងជាសំនួរថា ហេតុអ្វីមានអ្នកចេញមុខការពារអ្នកបង្កើតព័ត៌មានក្លែងក្លាយ ដើម្បីញុះញង់ឱ្យពលរដ្ឋមានកំហឹងជាមួយរាជរដ្ឋាភិបាល? ឯកឧត្ដមបន្តថា ពិតជាគួរឱ្យឆ្ងល់ណាស់នៅពេលឃើញអង្គការសង្គមស៊ីវិលមួយក្រុមដែលមិនត្រឹមតែមិនបានចូលរួមចំណែកប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព័ត៌មានប្រឌិតបំផ្លើសបំភ្លៃ ដែលមានចរិតញុះញង់បង្កផលប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខសង្គមប៉ុណ្ណោះទេ ប៉ុន្តែ បែរជាបានចេញមុខការពារអ្នកដែលបង្កើតព័ត៌មានក្លែងក្លាយទៅវិញ។ លើសពីនេះពួកគេបែរជាចាត់ទុកចំណាត់ការផ្លូវច្បាប់ទៅលើអ្នកបង្កើតព័ត៌មានក្លែងក្លាយនោះថាជាការបំបិទសិទ្ធិសេរីភាពបញ្ចេញមតិ និងជាការរឹតត្បិតសេរីភាពសារព័ត៌មានទៅវិញ? ឯកឧត្តម ប៉ែន បូណា លើកឡើងថា សព្វថ្ងៃក្រុមការងារយើងធ្វើការហត់នឿយខ្លាំងណាស់ដោយគ្មានពេលសម្រាកថ្ងៃសៅរ៍ អាទិត្យ ឬថ្ងៃបុណ្យទេ...
នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៤នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ព្រមទាំងក្រុមគ្រួសារសាច់ញាតិ និងមន្ត្រីព្រឹទ្ធសភា ព្រមទាំងប្រជាពលរដ្ឋពុទ្ធបរិស័ទជិតឆ្ងាយយ៉ាងច្រេីនកុះករបាន អញ្ជើញចូលរួមបុណ្យភ្ជុំបិណ្ឌនៅ វត្តមុនីសុវណ្ណ(ហៅវត្តចំពុះក្អែក)មានទីតាំងស្ថិតនៅភូមិចំពុះក្អែក សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ថ្ងៃភ្ជុំបិណ្ឌនៅវត្តមុនីសុវណ្ណ(ហៅវត្តចំពុះក្អែក) ព្រឹកនេះ សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ និងមន្ត្រីរាជការព្រឹទ្ធសភា...
នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ ២០២៤ ដែលត្រូវនឹងថ្ងៃទី១៥ នៃពិពីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ និងជាថ្ងៃភ្ជុំបិណ្ឌធំនេះ មានបងប្ប្អូនប្រជាពលរដ្ឋ និងពុទ្ធបរិស័ទច្រើនកុះករ បានទៅចូលរួមបុណ្យឆ្លងភ្ជុំ បិណ្ឌនៅវត្តជ័យឧត្តមស្រុកកៀនស្វាយ ខេត្តកណ្តាល យ៉ាងសប្បាយរីករាយ និងទឹកចិត្តជ្រះថ្លា។ ប្រជាពុទ្ធបរិស័ទ បានលើកឡើងថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនៅឆ្នាំនេះ ពលរដ្ឋមានក្ដីរំភើប រីករាយ និងមានទឹកចិត្តសទ្ធាជ្រះថ្លាបំផុត ដោយសារនៅតាមវត្ត អារាមនានា មានការរៀបចំសណ្តាប់ធ្នាប់បានល្អ និងមានប្រជាពលរដ្ឋច្រើនកុះករបានទៅចូលរួមធ្វើបុណ្យ...