ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍ អ៊ែរ ខេមបូឌា កំពុងសហការយ៉ាងជិតស្និទ្ធជាមួយ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ (SAI) និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីជំរុញការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសម្រាប់ការតភ្ជាប់ និងផ្ទេរជើងហោះហើរ ឱ្យកាន់តែរលូន ងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព។ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល (SSCA) បានឱ្យដឹងថា កិច្ចខិតខំនេះផ្តោតលើការកាត់បន្ថយនីតិវិធី និងឧបសគ្គដែលមិនចាំបាច់ ដោយជំរុញការតភ្ជាប់អ្នកដំណើរអន្តរជាតិពីបណ្តាញហោះហើរក្នុងតំបន់...
ភ្នំពេញ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាល ឯកឧត្តម ប៉ែន បូណា បានថ្លែងបញ្ជាក់តាមរយៈសន្និសីទសារព័ត៌មាននៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះថា ការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ និងការធ្វើសកម្មភាពកែប្រែស្ថានការណ៍នៅលើដីជាក់ស្តែង (fait accomplis) របស់កងកម្លាំងយោធាថៃ មិនត្រឹមតែបំពានមកលើដែនអធិបតេយ្យភាព បូរណភាពទឹកដីកម្ពុជា និងរំលោភសិទ្ធិពលរដ្ឋខ្មែរយ៉ាងធ្ងន់ធ្ងរប៉ុណ្ណោះទេ ប៉ុន្តែសកម្មភាពទាំងអស់នេះ គឺជាការបំពានច្បាប់អន្តរជាតិយ៉ាងច្បាស់ក្រឡែត។ ឯកឧត្តមថ្លែងថា៖«ការចូលកាន់កាប់ទឹកដីនៃរដ្ឋអធិបតេយ្យមួយដោយប្រើកម្លាំងយោធា គឺផ្ទុយទាំងស្រុងទៅនឹងធម្មនុញ្ញអាស៊ាន ធម្មនុញ្ញអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិ»។ ឯកឧត្តម ប៉ែន បូណា បានលើកឡើងថា...
អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងបរិស្ថាន ជាមួយអាជ្ញាធរមីន ជាមួយក្រសួងធនធានទឹកនិងឧតុនិយម និងក្រសួងធម្មការនិងសាសនា ត្រូវបានចុះហត្ថលេខារួមគ្នា ដោយ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ដ្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្ដម ថោ ជេដ្ឋា រដ្ឋមន្រ្ដីក្រសួងធនធានទឹកនិងឧតុនិយម ឯកឧត្ដម ចាយ បូរិន រដ្ឋមន្រ្ដីក្រសួងធម្មការនិងសាសនា និងមានការចូលរួមពីថ្នាក់ដឹកនាំ...
នៅថ្ងៃព្រហស្បតិ៍ ទី២០ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៩:២០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ចុះសង្កេតការណ៍ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅចំណុចច្រកទា្វរព្រំដែនអន្តរជាតិប៉ោយប៉ែត ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ...
កំពង់ស្ពឺ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញមកដោយផ្ទាល់ដើម្បីប្រគល់ផ្ទះថ្មី ចំនួន ៦ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចធិបតី និងលោកជំទាវបណ្ឌិតផ្ទាល់ ជូនដល់ក្រុមគ្រួសាររបស់វីរកងទ័ពពលី រស់នៅក្នុងខេត្តកំពង់ស្ពឺ ។ ក្នុងឱកាសជជែកសំណេះសំណាលសួរសុខទុក្ខ លោកជំទាវបណ្ឌិត បានពាំនាំប្រសាសន៍ចូលរួមរំលែកមរណទុក្ខដ៏សោកសង្រេងបំផុត រួមជាមួយប្រសាសន៍សួរសុខទុក្ខពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន...
ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ បានចាត់ទុកការងារកែទម្រង់ លើការវាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA) ជាផ្នែកមួយនៃការកែទម្រង់ច្បាប់ដែលអាចគាំទ្រប្រកបដោយប្រសិទ្ធភាពដល់ការកែទម្រង់ស្ថាប័ន និងច្បាប់ក្នុងវិស័យ ដែលនឹងផ្ដល់ផល ដល់កំណើនសេដ្ឋកិច្ច និងការធ្វើធុរកិច្ច ស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ។ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រី ទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មការដឹកនាំ កែទម្រង់ការវាយតម្លៃលើផលប៉ះពាល់ នៃលិខិតបទដ្ឋានគតិយុត្ត នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំប្រជុំពិភាក្សាលើ ការងារកែទម្រង់ វាយតម្លៃលើផលប៉ះពាល់នៃលិខិតបទដ្ឋានគតិយុត្ត (RIA)...
យុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែង និងការធ្វើជីវមាត្រ ដើម្បីធ្វើបច្ចុប្បន្នភាពទិន្នន័យ និងរចនាសម្ព័ន្ធអង្គភាព បានបន្តឈានដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាក្រសួងគោលដៅទី២២។ ដំណើរការប្រមូលទិន្នន័យនេះ បានប្រព្រឹត្តទៅយ៉ាងសស្រាក់សស្រាំ និងមានសណ្តាប់ធ្នាប់ខ្ពស់ ក្នុងរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី១៩ ដល់ទី២០ ខែសីហា ឆ្នាំ២០២៦។ នៅព្រឹកថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦ ដែលជាថ្ងៃទី២ នៃយុទ្ធនាការជំរឿននេះ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ...
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៦នេះ នៅទីស្តីការក្រសួងបរិស្ថាន ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាលើវិស័យបរិស្ថាន រវាងក្រសួងបរិស្ថាន និងក្រសួងធនធានទឹក និងឧតុនិយម, ក្រសួងធម្មការនិងសាសនា និងអាជ្ញាធរមីន ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងអនុប្រធានទី១ អាជ្ញាធរមីន បានចាត់ទុកកិច្ចសហប្រតិបត្តិការនេះថា ជាជំហានសំខាន់ក្នុងការភ្ជាប់ការបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ទៅនឹងការការពារ និងអភិរក្សធនធានធម្មជាតិ។ ឯកឧត្តមបណ្ឌិត លី ធុជ បានគូសបញ្ជាក់ថា...
ភ្នំពេញ៖ លោកសាស្ត្រាចារ្យ កាវ ហ្វៃ (Gao Fei) នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) បានបង្ហាញការ កោតសរសើរមិនដាច់ពីមាត់អំពីស្ថានភាពនៃសន្តិភាព ស្ថិរភាព ដែលជាកត្តាសំខាន់នៅក្នុងការអភិវឌ្ឍប្រទេសកម្ពុជា។ នាយកសាកលវិទ្យាល័យការបរទេសចិន (CFAU) បានបង្ហាញការកោតសរសើរបែបនេះ ក្នុងឱកាស សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នាព្រឹកថ្ងៃទី២០ ខែសីហា...
ការរធ្វើម្ហូប រៀបចំបន្ទប់សណ្ឋាគារ បម្រើអាហារ ឬទទួលភ្ញៀវ អាចមើលទៅជាការងារសាមញ្ញ ប៉ុន្តែការបំពេញការងារទាំងនេះប្រកបដោយវិជ្ជាជីវៈ ត្រូវការជំនាញ បទពិសោធន៍ និងការបណ្តុះបណ្តាលតាមស្តង់ដារ ខណៈតម្រូវការអ្នកជំនាញក្នុងវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ចកំពុងកើនឡើង គ្រាដែលរាជរដ្ឋាភិបាលកាន់តែមានការយកចិត្តទុកដាក់ខ្ពស់លើការងារទាំងនេះ។ លោក ស៊ឹម សុចិន្តា ប្រធានមហាវិទ្យាល័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) បានមានប្រសាសន៍ប្រាប់ព័ត៍មាន ប៊ីធីវី ឱ្យដឹងថា ការងារក្នុងវិស័យនេះមិនគួរពឹងផ្អែកតែលើការរៀនតាមបទពិសោធន៍នៅផ្ទះនោះទេ ប៉ុន្តែត្រូវការការបណ្តុះបណ្តាលដែលមានកម្មវិធីសិក្សាច្បាស់លាស់ គ្រូមានគុណវុឌ្ឍិ និងការវាយតម្លៃសមត្ថភាព...