នេះជាលើកដំបូង ដែលកម្ពុជាបានបង្កើតជាគោលនយោបាយជាក់លាក់ លើការគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថា។ គោលនយោបាយនេះ នឹងត្រូវអនុវត្តដោយអន្តរក្រសួងរួមគ្នា និងមានការចូលរួមជាចាំបាច់ពីអាជ្ញាធរថ្នាក់ក្រោមជាតិ ដែលត្រូវរៀបចំកន្លែងសំចតសុវត្ថិភាព និងត្រូវកំណត់អត្តសញ្ញាណ ដើម្បីឈានទៅអនុវត្តនីតិវិធីបន្តបន្ទាប់។ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រួមទាំងក្រុមប្រឹក្សាជាតិគាំពារសង្គម បានប្រកាសផ្សព្វផ្សាយសៀវភៅគោលនយោបាយស្ដីពីការគ្រប់គ្រង និងដោះស្រាយបញ្ហាជនអនាថា។ គោលនយោបាយនេះ មានការបែងចែកជាសកម្មភាពជាក់លាក់ មានការបែងចែកភារកិច្ចតួនាទីច្បាស់រាល់អ្នកពាក់ព័ន្ធចាប់រាប់ពីមន្ត្រីថ្នាក់ក្រោមជាតិ។ ក្នុងគោលនយោបាយនេះ បានកំណត់ឱ្យរដ្ឋបាលរាជធានី-ខេត្ត ត្រូវរៀបចំកន្លែងសំចតសុវត្ថិភាព ផ្ដល់ការស្នាក់នៅបណ្ដោះអាសន្ន និងត្រូវកំណត់អត្តសញ្ញាណបឋម សម្រាប់ជនអនាថា។ ដំណាក់កាលនេះ...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅវិមានរដ្ឋសភា ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប អនុប្រធានទី១ រដ្ឋសភា បានអនុញ្ញាតឱ្យ ឯកឧត្តម ស្ទីវិន ប៉ាង (Steven Pang) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសដែលឯកឧត្តមត្រូវបានរដ្ឋាភិបាលសិង្ហបុរីតែងតាំងមកបំពេញបេសកកម្មការទូតនៅកម្ពុជា។ ក្នុងជំនួបនោះ ឯកឧត្តម ស្ទីវិន...
ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការត្រៀមកម្លាំងពលកម្មកម្ពុជាសម្រាប់អន្តរកាលបៃតង៖ ជំនាញសម្រាប់ឧស្សាហកម្មយានយន្តអគ្គិសនី និងកែច្នៃកសិផលដែលកំពុងមានសក្តានុពល នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood Phnom Penh។ សិក្ខាសាលានេះមានគោលបំណងបង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនីដែលជាវិស័យអាទិភាពសម្រាប់អនាគតនៅកម្ពុជា ព្រមទាំងប្រមូលធាតុចូលក្នុងទិសដៅរៀបចំកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងទីផ្សារការងារសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ថ្លែងទៅកាន់អង្គសិក្ខាសាលាដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម គ្រឹះស្ថានបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណធនាគារអភិវឌ្ឍន៍អាស៊ី...
ក្រុមការងារគម្រោងការពារធម្មជាតិនៅតំបន់ជួរភ្នំក្រវាញ ដែលមានក្រសួងបរិស្ថាន សហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមជាមួយរដ្ឋបាលខេត្ត និងមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តកោះកុង នៅក្នុងខែកក្កដា ឆ្នាំ២០២៦ បានអនុវត្តវិធានការតឹងរ៉ឹង ចុះល្បាតបានចំនួន៨៦លើក ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើ ការបង្ក្រាបបទល្មើសសត្វព្រៃ និងការពារធនធានធម្មជាតិសំខាន់ៗ សរុប ចំនួន ២៣ករណី ក្នុងនោះបានកសាងសំណុំរឿង(អញ្ញាតជន) ដើម្បីបញ្ជូនទៅតុលាការបានចំនួន១ករណី។ ក្នុងចំណោមបទល្មើសបង្កាបបាន មានបទល្មើសព្រៃឈើមានចំនួន១៤ ករនី បទល្មើសសត្វព្រៃមានចំនួន៨ ករណី...
សីហនុ ៖ ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមការដឹកនាំចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញនៃផែនការងារប្រឆាំងគ្រឿងញៀន បានបន្តចុះប្រតិបត្តិការល្បាត និងត្រួតពិនិត្យតំបន់ស្មុគស្មាញ នៅចំណុចក្រុមទី១១ ភូមិ៣ សង្កាត់លេខ៣ ក្រុងព្រះសីហនុ និងបានឃាត់ខ្លួនមនុស្សសរុបចំនួន ៨២នាក់ ជនជាតិខ្មែរ ក្នុងនោះ...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក និងឧតុនិយម (គណៈកម្មការទី៣) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១...
ក្នុងឆមាសទី១ ឆ្នាំ២០២៦នេះ សមត្ថកិច្ចក្រសួងមហាផ្ទៃ បានបន្តចុះត្រួតពិនិត្យរដ្ឋបាលនៅតាមបណ្ដាលរាជធានី ខេត្តទូទាំងប្រទេស ដោយបានរកឃើញម្ចាស់ និងអ្នកគ្រប់គ្រងទីតាំងអនុវត្តផ្ទុយនឹងខ្លឹមសារអនុក្រឹត្យ០៣ ពិន័យជាទឹកប្រាក់សរុប ៧ប៊ីលាន ៧៦៣.២០០.០០០រៀល ឬស្មើនឹង១.៩៤០.៨០០អាម៉េរិក។ របាយការណ៍អគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ក្នុងចំណោមប្រាក់ពិន័យសរុប សមត្ថកិច្ចបានផាកពិន័យតាមមាត្រា១៩ នៃអនុក្រឹត្យស្ដីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ សរុប ២៦. ៤០០.០០០រៀល និងបានពិន័យតាមមាត្រា២០ សរុប ៧ប៊ីលាន ៧៣៦.៨០០.០០០រៀល។ តាមមាត្រា១៩ នៃអនុក្រឹត្យស្ដីពី ការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំ...
ភ្នំពេញ៖នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញចុះពិនិត្យជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតក្នុងភូមិត្រពាំងថ្មៀរ ឃុំតាសាល និងភូមិសាមគ្គី ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅក្នុងឱកាសនោះក៏មានការចូលរួមពីនិស្សិតផ្នែកវិស្វកម្មចំនួន ២០នាក់ មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា(ITC) ដើម្បីចុះសិក្សា និងដកស្រង់បទពិសោធន៍ផ្ទាល់នៅលើការដ្ឋានគម្រោងអភិវឌ្ឍន៍ធនធានទឹកដ៏សំខាន់មួយនេះផងដែរ។ សូមជម្រាបថា គម្រោងអភិវឌ្ឍន៍ធនធានទឹកស្ទឹងឃ្លៀច ស្ថិតនៅចម្ងាយប្រមាណ ៨២គីឡូម៉ែត្រ ពីក្រុងច្បារមន នៃខេត្តកំពង់ស្ពឺ។...
ភ្នំពេញ៖ អគ្គស្នងការដ្ឋាននគរបាលជាតិបានបើកកិច្ចប្រជុំពង្រឹងលើការអនុវត្តរឹតបន្តឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីស្នងការនគរបាលរាជធានី ខេត្ត រួមទាំងមន្ត្រីជំនាញដែលពាក់ព័ន្ធ។ ឯកឧត្តម ឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍បានថ្លែងថា ការអនុវត្តរឹតបន្តឹងច្បាប់ស្តីពីការចរាចរណ៍ផ្លូវគោកនឹងចាប់ផ្តើមនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ដោយពិនិត្យឃើញថា ឆមាសទី១ ឆ្នាំ២០២៦ នេះ កំណើននៃគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងយ៉ាងគំហុកដែលកើតឡើងចំនួន ១២៧៩ករណី និងបណ្តាលឲ្យមានអ្នកស្លាប់ចំនួន ៧៧៣នាក់...
កាលពីរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំវគ្គផ្សព្វផ្សាយស្តីពីច្បាប់មនុស្សធម៌អន្តរជាតិ និងបេសកកម្មរបស់កាកបាទក្រហមកម្ពុជា ក្នុងពេលមានជម្លោះប្រដាប់អាវុធ តាមប្រព័ន្ធអនឡាញ Zoom ជូនដល់ក្រុមការងារលេខាធិការដ្ឋាន និងសាខាកាកបាទក្រហមកម្ពុជាទាំង ២៥ រាជធានី-ខេត្ត។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក្នុងឱកាសអបអរសាទរខួបលើកទី៧៧ នៃអនុសញ្ញាទីក្រុងសឺណែវ និងខួបលើកទី១៧ នៃទិវាមនុស្សធម៌អន្តរជាតិ។ ក្រោមព្រះរាជកិច្ចដ៏ខ្ពង់ខ្ពស់របស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ...