ព្រឹត្តិការណ៍ប្រកួតបាល់ទាត់មិត្តភាពសប្បុរសធម៌ រៀបចំដោយក្រុមបាល់ទាត់ ស.ស.យ.ក អលស្ដារ បានបញ្ចប់ការប្រកួតមិត្តភាពមួយទៀតហើយ ជាមួយក្រុមបាល់ទាត់រដ្ឋបាលខេត្តកណ្ដាល ក្រោមប្រធានបទ៖ «បាល់ទាត់ភ្ជាប់បេះដូង ជួយបងប្អូនភៀសសឹកនៅភូមិរង់ចាំ» ដោយកៀរគរបានថវិកាជាង ៤០០លានរៀល សម្រាប់ត្រៀមរៀបចំចាត់ចែងជូនប្រជាពលរដ្ឋនៅភូមិរង់ចាំ នាខែកញ្ញាខាងមុខ។ ជំនួបមិត្តភាពសប្បុរសធម៌នេះ បានប្រព្រឹត្តទៅនៅកីឡដ្ឋានខេត្តកណ្ដាល កាលពីល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រួមជាមួយឯកឧត្តម គួច ចំរើន អភិបាល...
ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ទីក្រុងអ៊ូឡង់បាទ័រ ប្រទេសម៉ុងហ្គោលី បានរៀបចំប្រជុំដ៏សំខាន់សម្រាប់សហគមន៍អន្តរជាតិ ក្នុងការចូលរួមសន្និសីទកំពូលលើកទី១៧ នៃអនុសញ្ញាសហប្រជាជាតិ ដើម្បីប្រយុទ្ធប្រឆាំងនឹងរហោស្ថានកម្ម (UNCCD COP17) ក្រោមប្រធានបទ “ការស្តារដីឡើងវិញ ការស្តារក្តីសង្ឃឹមឡើងវិញ (Restoring Land, Restoring Hope)”។ ក្នុងឱកាសនោះប្រតិភូជាន់ខ្ពស់ និងប្រតិភូបច្ចេកទេសកម្ពុជា ដឹកនាំដោយឯកឧត្តម កែវ អូម៉ាលីស្ស រដ្ឋលេខាធិការ លោកជំទាវ...
នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក ណម តុង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន TH Automotive Manufacturing Co., Ltd. និង សហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ ក្នុងឱកាសនោះ, លោកប្រធានក្រុមប្រឹក្សាភិបាលបានសម្ដែងនូវការអរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដែលតែងផ្តល់ការគាំទ្រ...
(ភ្នំពេញ)៖ លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថា ក្រសួងបានត្រៀមឱកាសការងារថ្មីជូនបងប្អូនកម្មករនិយោជិតនៃរោងចក្រចំនួន៣ នៅខេត្តបន្ទាយមានជ័យ ដែលរងផលប៉ះពាល់ពីការបិទរោងចក្រ ពីការឈ្លានពានរបស់ថៃ តាម “១២៩៧” និង ”ការចុះឈ្មោះជូនផ្ទាល់នៅរោងចក្រ ” ជាមួយឱកាសការងារចំនួន ៩,១ ម៉ឺនកន្លែង។ លោកបានថ្លែងថា៖ «ក្រសួងបានត្រៀមឱកាសការងារសម្រាប់បងប្អូនកម្មករដែលរងផលប៉ះពាល់ ហើយបងប្អូនអាចចុះឈ្មោះស្វែងរកការងារថ្មីតាមរយៈលេខ ១២៩៧ ឬអាចចុះឈ្មោះដោយផ្ទាល់នៅទីតាំងរោងចក្រ។ បច្ចុប្បន្ននេះ យើងមានឱកាសការងារប្រមាណ ៩,១...
នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អុីហ្គ័រ ឌ្រីសម៉ាន់ (Igor DRIESMANS) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា បានអញ្ជេីញដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃកម្ពុជា-សហភាពអឺរ៉ុប(EU) ចុះទស្សនកិច្ចសិប្បកម្មកែច្នៃគ្រាប់ស្វាយចន្ទី និងសហគមន៍កសិកម្ម នៅខេត្តស្ទឹងត្រែង។ ទន្ទឹមនឹងការចុះទស្សនកិច្ចនេះ ឯកឧត្តមរដ្ឋមន្រ្តី និងឯកឧត្តមឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបក៏ជួបសំណេះសំណាលជាមួយប្រជាកសិករនៃសហគមន៍កសិកម្មចំបក់ និងសហគមន៍កសិកម្មអូរពងមាន់ ដែលទទួលបានការគាំទ្រពីគម្រោង (EU-German CAPSAFE)។...
នៅព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យៀប សំណាង អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាថ្នាក់តំបន់ស្តីពីការផ្លាស់ប្ដូរទស្សនកិច្ចសហគ្រិនស្រ្តីអាស៊ាន-ចិន ក្រោមមូលបទ “ការដោះស្រាយបញ្ហាប្រឈម និងជំរុញភាពជាអ្នកដឹកនាំក្នុងការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម” នៅខេត្តសៀមរាប ប្រទេសកម្ពុជា។ ពិធីបើកកម្មវិធីខាងលើក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ហ៊ត ផេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ លោក លូ...
ភ្នំពេញ៖កសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែនដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែនរយៈពេលប្រមាណ ២០ខែ គិតចាប់ពីខែធ្នូ ឆ្នាំ២០២៤ មកដល់ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៦នេះ សម្រេចបានប្រមាណ ៩៨,៨៧% នៃផែនការរួម ដែលមានប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ នេះបើតាម សេចក្តីប្រកាសព័ត៌មានស្តីពីវឌ្ឍនភាព នៃការកសាងផ្លូវក្រវាត់ព្រំដែន ដោយប្រើប្រាស់មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោតលើការកសាងផ្លូវក្រវាត់ព្រំដែន ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហានេះ។ បើតាមសេចក្ដីប្រកាសព័ត៌មាន លទ្ធផលដែលសម្រេចបានក្នុងការកសាងផ្លូវក្រវាត់ព្រំដែនប្រវែងផ្លូវសរុប ២៦៤,៤០ គីឡូម៉ែត្រ។ ក្នុងនោះ ខេត្តមណ្ឌលគិរី...
ភ្នំពេញ៖នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្រ្តី អនុប្រធាន និងជាអគ្គលេខាធិការ សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបំពាក់គ្រឿងឥស្សរយសជាន់ខ្ពស់ មេដាយភាពជាអ្នកដឹកនាំឆ្នើម និង មេដាយការងារឆ្នើមរបស់សមាគមអតីតយុទ្ធជនម៉ាឡេស៊ី តាមរយៈ ឯកឧត្តម ដាតុក សារឌីន ប៊ីន អេចជេ ប្រធានសមាគមអតីតយុទ្ធជននៃកងកម្លាំងប្រដាប់អាវុធម៉ាឡេស៊ី ជូនថ្នាក់ដឹកនាំជាន់ខ្ពស់របស់សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅទីស្នាក់ការកណ្តាលសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា...
ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ ឯកឧត្តម Christian DesRoches ឯកអគ្គរាជទូតនៃប្រទេសកាណាដា នាព្រឹកថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា(គ.ស.ម.ក) បានលើកឡើងអំពីសកម្មភាពផ្សេងៗរបស់ភាគីថៃ និងស្ថានភាពជាក់ស្តែងនៅតាមតំបន់ព្រំដែនកម្ពុជា-ថៃ ដែលបានរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់អន្តរជាតិ និង និងច្បាប់មនុស្សធម៌អន្តរជាតិ។ ឯកឧត្តម កែវ រ៉េមី បានសង្កត់ធ្ងន់ថា សកម្មភាពផ្សេងៗរបស់ភាគីថៃ បានរំលោភទៅលើច្បាប់សិទ្ធិមនុស្ស និងច្បាប់មនុស្សធម៌អន្តរជាតិ...
២០២៦នេះ កម្ពុជានឹងបំបែកកំណត់ត្រានាំអង្ករចេញអោយបាន១លានតោន ក្រោយរយៈពេល១៥ឆ្នាំនៃផែនការដែលបានដាក់ចេញកាលពីឆ្នាំ២០១០ ខណៈរយៈពេល ៧ខែ ឆ្នាំនេះបាននាំចេញអង្ករចំនួន ៧០៧,៤៧១ តោនរួចហើយ។ ក្នុងចំណោមប្រទេសនាំចេញអង្ករទៅកាន់ទៅទីផ្សារអន្តរជាតិ កម្ពុជា ចាត់ទុកថាជាប្រទេសវ័យក្មេងជាងគេក្នុងចំណោមប្រទេសនាំចេញធំៗដូចជា ប្រទេសវៀតណាម ថៃ ឥណ្ឌា និងប៉ាគីស្ថាន ។ ជាមហិច្ចតារបស់រាជរដ្ឋាភិបាលកម្ពុជាតាំងពីឆ្នាំ២០១០ដែលពេលនោះ ក្រោមការដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយ ផែនការជំរុញការផលិតស្រូវ និង ការនាំចេញអង្ករឱ្យបាន ១លានតោននៅក្នុង១ឆ្នាំ។ រយៈពេល១៥ឆ្នាំកន្លងមក...