ភ្នំពេញ៖នៅក្នុងយុទ្ធនាការជំរឿនមន្ត្រីជាក់ស្តែងនៅតាមអង្គភាពចំណុះក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានមានប្រសាសន៍ពីសារៈសំខាន់ និងផលប្រយោជន៍ជាយុទ្ធសាស្ត្រនៃយុទ្ធនាការជំរៀនមន្ត្រី ដែលជាផ្នែកមួយនៅក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ពិសេសការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលកម្ពុជា។ ឯកឧត្តមបានបញ្ជាក់យ៉ាងច្បាស់ថា “ការធ្វើជំរឿនមន្ត្រី គឺជាយន្តការមួយដែលអាចឱ្យយើងដឹងច្បាស់ពីចំនួនមន្ត្រីរាជការជាក់លាក់ និងអាចដឹងអំពីចំនួនមន្ត្រីកំពុងបំពេញការងារ ក្នុងស្ថាប័នគោលដៅច្បាស់លាស់ មានការទទួលខុសត្រូវច្បាស់លាស់ ព្រមទាំងជាការពង្រឹងអភិបាលកិច្ចល្អ។” បន្ថែមលើនេះ ឯកឧត្តមបានបន្តថា យុទ្ធនាការជំរឿននេះនឹងជួយឱ្យស្ថាប័ននីមួយៗ មានការគិតគូរវែងឆ្ងាយទៅលើផែនការនៃការកសាងធនធានមនុស្សប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដោយអាចកំណត់ច្បាស់ពីមុខតំណែងគ្រប់គ្រង មុខតំណែងវិជ្ជាជីវៈ និងការដាក់ឱ្យចំគោលដៅនូវមន្ត្រីជំនាញ។...
(ភ្នំពេញ)៖ ជនបរទេសដែលជាថ្នាក់ដឹកនាំកម្មករនិយោជិតក្នុងរោងចក្រចំនួន ២នាក់ ត្រូវបានក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតដែលតម្រូវឱ្យធ្វើកិច្ចសន្យាថាឈប់ប្រើប្រាស់អាកប្បកិរិយា និងពាក្យសម្តីមិនសមរម្យដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់បងប្អូនកម្មករនិយោជិតខ្មែរតទៅទៀត។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងនៅថ្ងៃពុធនេះថា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ក្រសួងបានតម្រូវឱ្យអ្នកគ្រប់គ្រងជាជនបរទេសចំនួន ២រូប ក្នុងនោះ១រូប នៅរោងចក្រ ចាស្ទីន អេលេន (ខេមបូឌា) ហ្គាមេន មែនញូហ្វែកឆឺរីង ឯ.ក ស្ថិតនៅខេត្តកណ្ដាល និង១រូបទៀត នៅរោងចក្រ មីង យ៉ាង អ៊ិនដាស្រ្ទី (ខេមបូឌា) ឯ.ក ស្ថិតនៅខេត្តកំពង់ស្ពឺ ដែលបានប្រព្រឹត្តអាកប្បកិរិយាមិនសមរម្យចំពោះបងប្អូនកម្មករនិយោជិត...
ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពី ការត្រៀមកម្លាំងពលកម្មកម្ពុជាសម្រាប់អន្តរកាលបៃតង៖ ជំនាញសម្រាប់ឧស្សាហកម្មយានយន្តអគ្គិសនី និងកែច្នៃកសិផលដែលកំពុងមានសក្តានុពល នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Rosewood Phnom Penh។ សិក្ខាសាលានេះមានគោលបំណងបង្ហាញលទ្ធផលនៃការសិក្សាលើវិស័យឧស្សាហកម្មកែច្នៃកសិផល និងឧស្សាហកម្មយានយន្តអគ្គិសនីដែលជាវិស័យអាទិភាពសម្រាប់អនាគតនៅកម្ពុជា ព្រមទាំងប្រមូលធាតុចូលក្នុងទិសដៅរៀបចំកម្លាំងពលកម្មកម្ពុជាឱ្យឆ្លើយតបនឹងតម្រូវការឧស្សាហកម្ម និងទីផ្សារការងារសម្រាប់គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ ថ្លែងទៅកាន់អង្គសិក្ខាសាលាដែលមានការចូលរួមពីតំណាងរាជរដ្ឋាភិបាល អ្នកដឹកនាំក្នុងវិស័យឧស្សាហកម្ម គ្រឹះស្ថានបណ្តុះបណ្តាល ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងអំណរគុណធនាគារអភិវឌ្ឍន៍អាស៊ី...
ក្រសួងមុខងារសាធារណៈ បានចុះធ្វើជំរឿនមន្ត្រីជាក់ស្តែងនៅក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាគោលដៅទី២២។ យុទ្ធនាការនេះមានគោលដៅប្រមូលទិន្នន័យឱ្យបានច្បាស់លាស់ លុបបំបាត់ភាពមិនប្រក្រតី និងពង្រឹងប្រសិទ្ធភាពការងារមន្ត្រីសាធារណៈ។ ប្រព្រឹតិ្តទៅមានរយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី១៩-២០ ខែសីហា ឆ្នាំ២០២៦។ ក្នុងកម្មវិធីការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្រី្តជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមវត្តមានលោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រី្តក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ នាឱកាសនោះដែរ លោកជំទាវ ឆាយ គឹមសុទ្ធី អនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ បានថ្លែងថា ការងារជំរឿន...
ភ្នំពេញ៖ ឯកឧត្តម សរ ចំរុង ប្រធានគណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងនិងអង្កេត និងអធិការកិច្ច (គណៈកម្មការទី១) នៃរដ្ឋសភា នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ នេះ បានដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយភាគីរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម កែវ រ៉េមី ទេសរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ ជំនួបពិភាក្សាការងារដែលរៀបចំធ្វើនៅវិមានរដ្ឋសភានេះធ្វើឡើងដើម្បីពិនិត្យលើវឌ្ឍនភាព និងបញ្ហាប្រឈម សំដៅរិះរកយន្តការរួមជួយគាំទ្រគ្នាទៅវិញទៅមក ក្នុងការពង្រឹងកិច្ចការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហារដ្ឋសភាធិការធិបតី...
សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់តំណាងចុះសួរសុខទុក្ខ និងនាំយកព្រះរាជអំណោយដ៏ឧត្តុង្គឧត្តម របស់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនគ្រួសារភៀសសឹក និងអតីតយុទ្ធជនចំនួន ១.០៦២ គ្រួសារ ដែលកំពុងស្នាក់នៅបណ្តោះអាសន្នក្នុង ភូមិផ្ទះបៃតង ខេត្តឧត្តរមានជ័យ។ កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម យូ...
នាព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម វ៉ាង វិនប៊ីន(Wang Wenbin) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់ និងការរៀបចំគ្រឿងបរិក្ខារមន្ទីរពិសោធន៍សុខភាពសត្វ នៅមន្ទីរពិសោធន៍ជាតិកសិកម្មសិត្បូ ខេត្តកណ្តាល។ តាមរយៈមូលនិធិជំនួយចិន (China-Aid) ប្រទេសចិន បានជួយគាំទ្រទៅលើការសាងសង់អគារមន្ទីរពិសោធន៍សុខភាពសត្វ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងគ្រឿងបរិក្ខារផ្សេងៗបម្រើដល់ការងារពិសោធន៍សុខភាពសត្វផងដែរ។ ក្នុងដំណើរចុះពិនិត្យនេះ...
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ លោកយាយ លោកតា ព្រមទាំងក្រុមគ្រូពេទ្យសប្បុរសធម៌ ប៉ាយសួយឡាយយិនកម្ពុជា នាឱកាសចុះពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ស្ថិតនៅស្រុករមាសហែក ខេត្តស្វាយរៀង នាព្រឹកថ្ងៃអង្គារ ៥កើត ខែស្រាពណ៍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹង ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦ ។...
ភ្នំពេញ៖ នាពេលបច្ចុប្បន្ននេះ សហគ្រាសធុនតូច និងមធ្យម កំពុងមានតម្រូវការទំហំឥណទានធំជាងមុនរហូតដល់ ប្រមាណ៥០ ម៉ឺនដុល្លារអាមេរិក ពីធនាគារ សហគ្រាសធុនតូច និងមធ្យមកម្ពុជា ម.ក (SME Bank) ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម។ នេះគឺបានឆ្លុះបញ្ចាំងអំពីតម្រូវការឥណទានកើនឡើងសម្រាប់គាំទ្រដល់សហគ្រាសក្នុងស្រុក ក្នុងការផលិត និងកែច្នៃ ទំនិញ ដើម្បីជំនួសឱ្យផលិតនាំចូលពីក្រៅប្រទេស ជាពិសេសពីប្រទេសថៃ។ លោក ជា សុភ័ក្ត អគ្គនាយក ធនាគារ សហគ្រាសធុនតូច...
ប្រជាពលរដ្ឋ បានងាកមកពឹងផ្អែកលើសេវាសុខាភិបាលរបស់រដ្ឋកាន់តែខ្លាំង បន្ទាប់ពីរាជរដ្ឋាភិបាល បានខិតខំពង្រឹងគុណភាព ក្នុងការផ្ដល់សេវា លឿនរហ័ស គុណភាព ប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈ ជូនប្រជាពលរដ្ឋ។ អ្នកស្រី ជ័យ សិលា រស់នៅស្រុកអង្គស្នូល ខេត្តកណ្ដាល ដែលមកទទួលសេវាសម្រាលកូន នៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ បានប្រាប់ BTV នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ថា អ្នកស្រីកម្មការិនីរោងចក្រ ហើយតែងតែប្រើប្រាស់បណ្ណបេឡាជាតិសន្ដិសុខសង្គម (ប.ស.ស) ក្នុងការពិនិត្យ...