កំពង់ស្ពឺ៖ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ ចុះពិនិត្យជាក់ស្ដែងនូវស្ថានភាពសំណង់ និងផ្ទះលំហែដែលបាន និងកំពុងសាងសង់ដោយខុសច្បាប់ នៅក្នុងតំបន់ឧទ្យានជាតិព្រះសុរាម្រិតកុសមៈ (គិរីរម្យ) ស្ថិតក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។ ក្នុងពេលចុះពិនិត្យនោះ ឯកឧត្តម អ៊ាង សុផល្លែត មានប្រសាសន៍ថា នៅប៉ុន្មានថ្ងៃចុងក្រោយនេះ...
នាព្រឹកថ្ងៃពុធ ទី១៩ ខែសីហា ឆ្នាំ២០២៦ នៅសណ្ឋាគារ Hyatt Regency Phnom Penh លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម អញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាពាណិជ្ជកម្មកម្ពុជា-ម៉ាឡេស៊ី និងជំនួបផ្គូផ្គងធុរកិច្ច ភ្ជាប់ជាមួយបេសកកម្មជំរុញការនាំចេញ (EAM) មកកាន់កម្ពុជា ឆ្នាំ២០២៦ ដែលមានវត្តមានអញ្ជើញចូលរួម ពី ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស...
វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) បានណែនាំដល់សិស្សដែលបានបញ្ចប់ថ្នាក់ទី១២ ទោះជាប្រឡងជាប់ ឬធ្លាក់ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ក៏ដោយ ត្រូវបានលើកទឹកចិត្តឱ្យពិចារណាលើការបណ្តុះបណ្តាលជំនាញអគ្គិសនី ខណៈដែលវិស័យឯកជនជាច្រើននៅកម្ពុជា បន្តប្រឈមនឹងតម្រូវការយ៉ាងខ្លាំងនូវពលកម្មលើជំនាញ។ ក្នុងបទសម្ភាសន៍ជាមួយព័ត៍មាន ប៊ីធីវី ដឹងកាលពីថ្ងៃទី១៧ ខែសីហាកន្លងទៅ លោកបណ្ឌិត ចេង ហ៊ឈង ព្រឹទ្ធបុរសមហាវិទ្យាល័យអគ្គិសនី នៃវិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា បានលើកឡើងថា សិស្សានុសិស្សគួរតែពិចារណាលើការអប់រំបច្ចេកទេស ជាផ្លូវឆ្ពោះទៅរកការងារធ្វើ ជាពិសេសនៅពេលដែលក្រុមហ៊ុន រោងចក្រ និងសហគ្រាស...
បន្ទាប់ពីលោកជំទាវ កឹម មនោវិទ្យា ត្រូវបានតែងតាំងជាប្រេសិតពិសេសរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អ្នកនយោបាយនៅក្នុងប្រទេសកម្ពុជា បានចាត់ទុកការតែងតាំងលោកជំទាវ កឹម មនោវិទ្យា ដែលត្រូវជាកូនស្រីលោក កឹម សុខា អតីតគណបក្សប្រឆាំង ជាស្មារតីរួបរួមខ្មែរតែមួយ ដើម្បីផលប្រយោជន៍ប្រទេសជាតិ ស្របពេលដែលប្រទេសថៃបង្កសង្គ្រាមឈ្លានពានកម្ពុជា។ លោកជំទាវ ពោធិតី សាវត្ថី ប្រធានគណបក្សធម្មាធិបតេយ្យ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ បានប្រាប់BTVថា ខ្ញុំសូមចូលរួមអបអរសារទក្នុងការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់លោកជំទាវ...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា មានប្រសាសន៍បញ្ជាក់ជាថ្មីថា ការតែងតាំងលោកស្រី កឹម មនោវិទ្យា ជាប្រេសិតពិសេស ព្រោះគាត់មានសមត្ថភាព និងមានទំនាក់ទំនងក្រៅប្រទេសច្រើន ដែលជាពេលវេលាកម្ពុជាត្រូវការចាំបាច់។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសស្វាគមន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។ ការតែងតាំងនេះត្រូវបានប្រកាសជាផ្លូវការកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៦នេះ, សម្តេចធិបតីបានថ្លែងបញ្ជាក់ថា លោកស្រី...
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្ដីនៃកម្ពុជា ប្រកាសស្វាគមន៍រាល់បញ្ញវន្ត និងអ្នកនយោបាយដែលមានឆន្ទៈចូលរួមផ្ដល់មតិយោបល់ និងគំនិតដើម្បីកសាង អភិវឌ្ឍប្រទេសជាតិ ទោះបីជាពួកគេមិនចូលរួមជាមួយគណបក្សប្រជាជនក៏ដោយ។ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានប្រកាសស្វាគមន៍បែបនេះក្នុងឱកាស អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងឱកាសនោះសម្ដេចធិបតីបានថ្លែងថា កាលពីពេលថ្មីៗនេះសម្ដេចបានជួបជាមួយអ្នកវិភាគសង្គម អ្នកនយោបាយជើងចាស់ម្នាក់ ហើយអ្នកនយោបាយនោះសួរសម្ដេចថា បើមានបញ្ញវន្តទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសច្រើន ដែលមិននៅក្នុងជួររាជរដ្ឋាភិបាលទេ ហើយគេចង់ជួយជាគំនិត...
ប្រជាកសិករផលិតខ្នាតតូច ដែលទទួលបានការគាំទ្រពីគម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច(អេមស៍) របស់ក្រសួងពាណិជ្ជកម្ម បានអះអាងថា ជីវភាព និងមុខរបររបស់ពួកគាត់មានភាពប្រសើរឡើង ខណៈការលក់ផលិតផលនានាក្នុងស្រុកកាន់តែមានទីផ្សារ ជាពិសេសនៅពេលទទួលបានឱកាសចូលរួមលក់ដូរនៅ «ផ្សារផលិតផលខ្មែរ» ដែលរៀបចំដោយក្រុមការងារគម្រោងអេមស៍ នៃមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម នៅរៀងរាល់ចុងសប្តាហ៍។ លោក ឈាង បូរិន ប្រធានមន្ទីរពាណិជ្ជកម្មខេត្តកំពង់ចាម និងជាប្រធានគ្រប់គ្រងគម្រោង អេមស៍ ថ្នាក់ខេត្ត ក្នុងពិធីសម្ពោធបើក «យុទ្ធនាការផលិតផលជាតិ #MadeInCambodia» ដែលត្រូវបានរៀបចំរួមគ្នាជាមួយ «ផ្សារផលិតផលខ្មែរ» ក្នុងខេត្តកំពង់ចាម កាលពីកន្លងទៅនេះ...
ភ្នំពេញ៖ បន្ទាប់ពីត្រូវបានបើកឱ្យដំណើរការជាផ្លូវការ ពោលគឺរយៈពេលប្រមាណ៣ខែ យុទ្ធនាការ«និយាយថាទេចំពោះព័ត៌មានក្លែងក្លាយ» ជំហានទី២ បានធ្វើដំណើរទៅកាន់វិទ្យាល័យ និងអនុវិទ្យាល័យ ក្នុងរាជធានី-ខេត្តសរុបចំនួន ១៤ ហើយ គិតចាប់តាំងពីថ្ងៃទី១៨ ខែឧសភា រហូតដល់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៦នេះ។ ក្នុងសកម្មភាពយុទ្ធនាការ ក្រុមការងាររបស់ក្រសួងនិងមន្ទីរព័ត៌មាន ដោយសហការជាមួយក្រសួងនិងមន្ទីរអបរំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរក្នុងរាជធានីខេត្ត បានចុះអប់រំ និងផ្សព្វផ្សាយដោយផ្ទាល់ដល់សិស្សានុសិស្សជាង ៥ម៉ឺន៦ពាន់នាក់ ដែលរៀននៅវិទ្យាល័យ និងអនុវិទ្យាល័យចំនួន៤១...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៦បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេស លើកទី១១ នៅវិទ្យាស្ថានជាតិអប់រំ។ ប្រសាសន៍សំខាន់ៗរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលមានខ្លឹមសារដូចខាងក្រោម៖ – សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា ការរៀបចំឱ្យមានការសំណេះសំណាលជាមួយអាចារ្យ អាចារិនីទូទាំងប្រទេសជារៀងរាល់ឆ្នាំ បានកំពុងឆ្លុះបញ្ចាំងយ៉ាងច្បាស់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលចំពោះតម្លៃ និងតួនាទីរបស់អាចារ្យ អាចារិនីនៅក្នុងសង្គមខ្មែរស្របតាមទិសស្លោក «អាចារ្យល្អ...
ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជាបញ្ជាឱ្យផ្អាកការអនុវត្តការរុះរើ ដោយរក្សាស្ថានភាពដដែល និងឲ្យសាលាដូងបន្តដំណើរការទៅមុខ និងគ្រូអាចស្នាក់នៅផ្ទះជាធម្មតាដើម្បីបង្រៀនសិស្ស ហើយបានឧបត្ថមថវិកា ៥លានរៀល និងអង្ករ១តោនក្នុង១ខែ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក សម្ដេចធិបតីបានថ្លែងថា កាលពីថ្ងៃទី១៨ ខែសីហានេះ សម្ដេចបានឆ្លៀតពេលជួបជាមួយលោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូងនៅលើភ្នំគិរីរម្យ។ ក្នុងឱកាសនោះ សម្ដេច បានបង្ហាញការចាប់អារម្មណ៍ពីសកម្មភាពរបស់លោក វណ្ណដេ ជាយូរមកហើយតាមរយៈបណ្ដាញសង្គមពាក់ព័ន្ធនឹងសាលាដូង ក៏ដូចជាបណ្ណាល័យចល័តរបស់ប្អូន ក្នុងគោលដៅជំរុញការអានសៀវភៅនៅតាមបណ្ដាខេត្តមួយចំនួននាពេលកន្លងមក។...